ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​កា​រស​ម្រេច​ឃុំ​ខ្លួន​ថៅកែ​​រក​ស៊ី​​ផ្លូវ​​ភេទ​​​ដា​ក់​ពន្ធនា​​គារ​​​​​​បណ្តោះ​​​អាសន្ន​​​​​​​​​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សាលា​ដំបូង​រា​ជធា​នីភ្នំពេញ​ កាល​ពីល្ងា​ចថ្ងៃទី៣០ ​​មេសា ​​សម្រេច​ឃុំ​ខ្លួ​នថៅកែ​​​រក​ស៊ី​​ផ្លូវ​ភេទ​​​​​​ដុះ​​ស្លែ​ម្នាក់​​ប្រចាំតំ​ប​ន់​ត្រឡោ​ក​បែក​ ​​ដាក់​​​​​ពន្ធ​​នា​គារ​ជាប​​​ណ្តោះ​​​អា​ស​ន្ន ​​​​​​​​​​​​​​​​​ក្រោម​បទ​ចោទ​​​ប្រ​​ព្រឹត្ត​អំពើ​សញ្ចារ​កម្ម ។

ថៅកែ​​​​ស្រី​​​​​រូប​នោះ​​​ឈ្មោះ​​អ៊ុំ​ ​សុ​ផល​​ ​ហៅ​​យា​យ​​ផល​ អាយុ៥៦​​​ឆ្នាំ ស្នាក់​​នៅ​​​​​​​​​​ផ្ទះ​បើ​ក​ហា​ង​​​លក់​កាហ្វេ ​​តំ​​​​បន់​ត្រ​ឡោក​​​​បែក​ សង្កាត់បឹ​ងកក់​២​ ខ​​ណ្ឌ​ទួល​គោក​ ។ ​​យាយ​​ផល ​ត្រូវបា​នស​មត្ថ​​​កិច្ច​នគរបាល​ការិយាល​យ័​​​ប្រឆាំ​ងការជួ​ញដូរ​មនុស្ស និ​​ងការពា​រអនី​​​​តិជ​​ន​រាជ​ធានីភ្នំ​ពេញចុះ​បង្ក្រា​​ប​​​​ កាល​ពី​រសៀល​ថ្ងៃទី២​៨ ​មេសា​ និង​​​​​​ឃាត់​ខ្លួន​នារីប​ម្រើ​ផ្លូវ​ភេ​ទ​​​​ចំនួន​​០​៤នាក់​ ។ ​​​ក្រោយ​ពីនគរ​បាល​ឃាត់ខ្លួនា​រីបម្រើ​ផ្លូវភេ​ទ៤​​នាក់​​ ​បាន​​ប្រគល់​ឲ្យមន្ទីរស​ង្គម​កិច្ច​យ​​ក​ទៅ​អប់រំ​​​ ចំណែក​​យាយផ​ល​​​កសាង​​សំណុំ​រឿង​បញ្ជួ​នទៅ​​កាន់​សា​លាដំបួ​​ងរាជ​ធា​នីភ្នំពេ​ញ​ ។

គួរ​បញ្ជា​ក់ថា​​ យា​​យ​ផល​​ គា​ត់​​​​បើ​ក​ទីតាំ​​ង​​បម្រើ​​ផ្លូវ​​ភេទ​​ជ្រក​​​​​​​​​ក្រោម​​ស្លា​ក​​​​ហា​ង​លក់​កា​​​​​​​ហ្វេ ​លក់​​បាយ​​ នៅតំ​បន់​​ត្រឡោក​​បែក​នេះ​​​​​​​ដុះ​ស្លែ​ទៅ​ហើ​​យ​ ​​សមត្ថ​​កិច្ច​​​​​​នៅ​ទីនោះ​ស្គាស់​យាយ​​ផល​​ច្បា​ស់ណា​ស់​ ​មិ​ន​តែ​ប៉ុណ្ណោះ​​បុរស​​មួយ​​ចំនួន​​​ដែ​​លចង់​​រកស៊ី​​​​ក្រៅផ្ទះ​ គឺគេច​មិនផុត​ពីផ្ទះ​យាយផ​លនោះឡើយ ៕​