ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាបពេក​

9 ឆ្នាំ មុន

អតិថិជន​​​ម្នាក់​ចូល​សណ្ឋាគារ​​កម្ពស់​​​​១១​ជាន់ សួរ​​ថ្លៃ​ស្នាក់​នៅ​មួយ​ថ្ងៃ​មួយ​យប់​។ ម្ចាស់​សណ្ឋា​គារ​​ប្រាប់ ៖
-សណ្ឋាគារ​ខ្ញុំ​ជាន់​ក្រោម​ថ្លៃ​​​ជាង​ជាន់​លើ​។ ​ស្នាក់​​​មួយ​ថ្ងៃ​​​មួយ​យប់ បើ​នៅជាន់​ផ្ទាល់​ដីថ្លៃ​២.០០០ដុល្លារ តែ​បើ​ឡើង​​​​ជាន់​លើ​មួយ​​ជាន់ចុះ​ថ្លៃ​​​១០០ដុល្លារ រហូត​ដល់​ជាន់ទី​១១ សល់តែ​៩០០​ដុល្លារ​ប៉ុណ្ណោះ​។​

ស្តាប់​ចប់ អតិថិជន​​ត្រឡប់ខ្លួន​​ដើរ​ចេញ​​​ដោយ​អត់​​​​និយាយស្តីអ្វី​​​ទាំង​អស់​។ ​ឃើញ​​​​ដូច្នេះ​​ម្ចាស់​សណ្ឋាគារ​​​សួរ ៖
-ថ្លៃពេក​​​​មែនទេ​?
-មិនថ្លៃ​​​​ទេ គឺ​សណ្ឋាគារ​​​​ទាបពេក​។ បើ​សណ្ឋា​គារ​​​​នេះ​មាន​​​​​២១​ជាន់ ខ្ញុំ​អាច​ស្នាក់​​នៅ​ជាន់​លើ​​​បង្អស់​​​​​ដោយ​មិន​បាច់​​បង់​ប្រាក់​​​ សូម្បី​​​មួយ​ដុល្លារ៕