ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ស្វិត​ ដុះ​ពន្លក​កំប្លែង​ពី​នាយ​វ៉ាំង​ដឺ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាយ​ស្វិត​ ជា​តារា​កំប្លែង​ដែល​មហា​ជន​ស្គាល់​ទូទាំង​ប្រទេស​ ប៉ុន្តែ​ជា​ទូទៅ​គេ​មិន​បាន​ដឹង​ពី​ប្រវត្តិ​ដើម​របស់​នាយ​ ទេ។​ កោះ​សន្តិ​ភាព​ សូម​បង្ហាញ​ប្រិយ​មិត្ត​អ្នក​អាន​ឱ្យ​បាន​ដឹង​ពី​ប្រវត្តិ​ដើម​របស់​នាយ​ស្វិត​ ។​ ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ នាយ​ស្វិត​ រៀប​រាប់​ឱ្យ​ដឹង​ថា​ នាយ​មាន​ឈ្មោះ​ដើម​ ឈឿន​ រិទ្ធី​ ស្រុក​កំណើត​នៅ​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​

រាជធានីភ្នំពេញ​ ៖ នាយ​ស្វិត​ ជា​តារា​កំប្លែង​ដែល​មហា​ជន​ស្គាល់​ទូទាំង​ប្រទេស​ ប៉ុន្តែ​ជា​ទូទៅ​គេ​មិន​បាន​ដឹង​ពី​ប្រវត្តិ​ដើម​របស់​នាយ​ ទេ។​ កោះ​សន្តិ​ភាព​ សូម​បង្ហាញ​ប្រិយ​មិត្ត​អ្នក​អាន​ឱ្យ​បាន​ដឹង​ពី​ប្រវត្តិ​ដើម​របស់​នាយ​ស្វិត​ ។​ ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ នាយ​ស្វិត​ រៀប​រាប់​ឱ្យ​ដឹង​ថា​ នាយ​មាន​ឈ្មោះ​ដើម​ ឈឿន​ រិទ្ធី​ ស្រុក​កំណើត​នៅ​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​ដំបង​ ។​ នាយ​មាន​បង​ប្អូន​ចំនួន​៦​នាក់​ ប្រុស​៣​ ស្រី​៣​ ក្នុង​នោះ​នាយ​ជា​កូន​ទី​៣​ ។​ បង​ប្អូន​ទាំង​៦​នាក់​របស់​នាយ​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​ ដោយ​សារ​តែ​ពូជ​ពង្ស​វង្ស​ត្រកូល​ជា​អ្នក​សិល្បៈ​ល្ខោន​បាសាក់​តាំង​ពី​ដូនតា​មក​ ។​ បច្ចុប្បន្ន​នេះ​ក្រុម​ល្ខោន​របស់​នាយ​នៅ​តែ​បន្ត​សម្តែង​ដោយ​មាន​ឈ្មោះ​ថា​ ក្រុម​ល្ខោន​ «រស្មី​អប្សរា» ។​

នាយ​ស្វិត​ បាន​ចាប់​អាជីព​សិល្បៈ​ល្ខោន​បាសាក់​តាំង​ពី​ទសវត្ស​៨០​មក​ម៉្លេះ​ ។​ ពី​តូច​នាយ​លេង​ជា​តួ​អង្គ​កុមារ​ តែ​ឥឡូវ​ចាប់​ជំនាញ​ជា​តួ​កំប្លែង​ ។​ ការ​ចេះ​លេង​កំប្លែង​នេះ​ដោយ​សារ​តែ​នាយ​រៀន​ពី​នាយ​វ៉ាំង​ដឺ​ ដែល​ធ្លាប់​សម្តែង​ឱ្យ​ក្រុម​ល្ខោន​ម្តាយ​របស់​លោក​ ។​ នៅ​ឆ្នាំ​២០០១​ នាយ​ស្វិត​ បាន​មក​នៅ​ភ្នំពេញ​ ជាមួយ​នាយ​វ៉ាំងដឺ​ ហើយ​តែង​តែ​ជូន​វ៉ាំងដឺ​ ទៅ​លេង​កំប្លែង​តាម​ហាង​ តែ​នាយ​មិន​ទាន់​ហ៊ាន​សម្តែង​ទេ​ ព្រោះ​មិន​ទាន់​ទុក​ចិត្ត​ ។​ លុះ​នាយ​វ៉ាំងដឺ​ ចែក​ឋាន​ទៅ​ នាយ​ចាប​ចៀន​ នាយ​ក្រឹម​ និង​អ្នក​នាង​ខាត់​ សុឃីម​ ជា​ដើម​ ជួយ​ពន្យល់​ណែ​នាំ​នាយ​ឱ្យ​ចេះ​លេង​កំប្លែង​ ព្រោះ​មើល​ឃើញ​នាយ​មាន​និស្ស័យ​កំប្លែង​ ។​ អ្នក​ទាំង​នោះ​បើក​ឱកាស​ឱ្យ​នាយ​សម្តែង​ ហើយ​មាន​គេ​ស្គាល់​មក​ទល់​នឹង​ពេលនេះ ។​

ដៃគូ​កំប្លែង​របស់​នាយ​ស្វិត​ដែល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិក​ជន​ មាន​ដូច​ជា​ អ្នក​នាង​ខាត់​ សុឃីម​​ នាង​ប៉ុម​ពុយ នាង​ឆយ​ នាង​តុ​ និង​នាង​គ្រត​ ជាដើម​ ។​ នាយ​ស្វិត​ ជា​អ្នក​ស្រករ​ក្រោយ​មែន​ តែ​ស្តាប់​រៀម​ច្បង​ទើប​ការ​សម្តែង​រីក​ចម្រើន​ជា​លំដាប់​ ។​ អាជីព​សិល្បៈ​ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ ត្រូវ​ពឹង​លើ​ការ​ស្តាប់​បង្គាប់​រៀម​ច្បង​ ។​ សព្វ​ថ្ងៃ​ក្រៅ​ពី​ច្រៀង​កាត់​សក់​ក្នុង​ពិធី​មង្គល​ការ​ នាយ​ស្វិត​បាន​គ្រប់​គ្រង​ការ​ងារ​មួយ​ទៀត​ផ្នែក​ល្ខោន​បាសាក់​ឈ្មោះ​ «រស្មី​អប្សរា» មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​សៀម​រាប​ ។​ តាំង​ពី​ល្បី​ឈ្មោះ​ជា​តារា​កំប្លែង​មក​ អាជីព​ល្ខោន​បាសាក់​របស់​ក្រុម​នាយ​ស្វិត​ មាន​ភាព​មមា​ញឹក​ជាង​មុន​ ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ ការ​​សម្តែង​ល្ខោន​ត្រូវ​ចំណាយ​ទៅ​វិញ​អស់​ប្រាក់​ច្រើន​ ព្រោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ត្រូវ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ ថ្មីៗ​ដើម្បី​ទាក់​ទាញ​ទស្សនិក​ជន​ ។​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ប្រាក់​ជិត​២ពាន់​ដុល្លារ​ សម្រាប់​ទិញ​សម្ភារ​ ផ្សេងៗ​ ។​ ទោះ​បី​មាន​កេរ្តិ៍​ឈ្មោះ​លេច​ត្រដែត​ឡើង​ហើយ​ក្តី​ តែ​នាយ​ស្វិត​អំពាវ​នាវ​ដល់​មហា​ជន​ឱ្យ​គាំទ្រ​នាយ​ច្រើន​ថែម​ទៀត​ ព្រម​ទាំង​គាំទ្រ​ក្រុម​ល្ខោន​បាសាក់​របស់​នាយ​ផង​ ៕​