ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​នាង​បដា​ចារ​ក្លាយជា​មនុស្ស​ឆ្កួត​លេលា

4 ឆ្នាំ មុន

នាង​បដា​ចា​រាជា​បុត្រី​របស់​សេដ្ឋី​នៅ​ក្នុង​ក្រុង​សាវត្ថី ។ នាង​លួចលាក់​ស្នេហា​គ្នា​ជាមួយនឹង​បុរស​អ្នកបម្រើទោះ​​បី​ជា​ឪពុក​ម្ដាយ​ឃាត់​យ៉ាងណា ក៏​នាង​នៅ​តែ​មិន​ស្ដាប់​រហូត​ហ៊ាន​រត់គេច​ចេញពីផ្ទះ​ចោល​ឪពុក​ម្ដាយ ទៅ​រស់នៅ​ក្នុង​ព្រៃ ស៊ី​អត់​ស៊ី​ឃ្លាន​យ៉ាង​លំបាក​វេទនា​ជាមួយនឹង​បុរស​ជា​ទាសា​នោះ ទីបំផុត​ត្រូវ​ព្រាត់ប្រាស​គ្នា​គ្មាន​សល់​ម្នាក់​ឡើយ ព្រាត់​ទាំង​កូន ព្រាត់​ទាំង​ស្វាមី និង​ព្រាត់​ទាំង​ឪពុក​ម្ដាយ​បងប្អូន​យ៉ាង​គួរ​ឲ្យ​សង្វេគ​ជាទី​បំផុត…

នាង​បដា​ចា​រាជា​បុត្រី​របស់​សេដ្ឋី​នៅ​ក្នុង​ក្រុង​សាវត្ថី ។ នាង​លួចលាក់​ស្នេហា​គ្នា​ជាមួយនឹង​បុរស​អ្នកបម្រើទោះ​​បី​ជា​ឪពុក​ម្ដាយ​ឃាត់​យ៉ាងណា ក៏​នាង​នៅ​តែ​មិន​ស្ដាប់​រហូត​ហ៊ាន​រត់គេច​ចេញពីផ្ទះ​ចោល​ឪពុក​ម្ដាយ ទៅ​រស់នៅ​ក្នុង​ព្រៃ ស៊ី​អត់​ស៊ី​ឃ្លាន​យ៉ាង​លំបាក​វេទនា​ជាមួយនឹង​បុរស​ជា​ទាសា​នោះ ទីបំផុត​ត្រូវ​ព្រាត់ប្រាស​គ្នា​គ្មាន​សល់​ម្នាក់​ឡើយ ព្រាត់​ទាំង​កូន ព្រាត់​ទាំង​ស្វាមី និង​ព្រាត់​ទាំង​ឪពុក​ម្ដាយ​បងប្អូន​យ៉ាង​គួរ​ឲ្យ​សង្វេគ​ជាទី​បំផុត ។

ព្រោះតែ​ការ​ព្រាត់ប្រាស​គ្រួសារ​ជាទី​ស្រឡាញ់ និង​ប្រាសចាក​ញាតិសន្ដាន​ក៏​បណ្ដាល​ឲ្យ​នាង​គ្មាន​អ្វី​ជាទី​ពឹង​នៅ​ក្នុង​ជីវិត​ឡើយ​វង្វេងវង្វាន់​ស្មារតី​ទៅ​ជា​មនុស្ស​ឆ្កួត​លេលា​អនាថា មិនដឹង លែង​ស្គាល់​អ្វី​ទាំងអស់ នេះ​ជា​លទ្ធផល​នៃ​ការ​មិន​ស្ដាប់​ដំបូន្មាន​របស់​ឪពុក​ម្តាយ​ដែល​ចង់​តែ​ឱ្យ​កូន​ខ្ពង់ខ្ពស់ ។

តែ​ដោយ​ឧបនិស្ស័យ​នៅ​មាន នាង​បាន​ជួបនឹង​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ព្រះ​អង្គ​ក៏​បាន​ប្រោស​ប្រទាន​ឱ្យ​នាង​បានដឹង​ស្មារតី​ឡើង​វិញ ហើយ​បួស​ជា​ភិក្ខុនី​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​ផុត​គ្រោះ​ចង្រៃ​ទាំងឡាយ​ក្នុង​លោក ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ