ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​ដូច​ព្យុះ​ពេល​នេះ​លេចមុខ​ខ្សែប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​រដូវ​កាល​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបី​កីឡាករ Cristiano Ronaldo និង Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបី​កីឡាករ Cristiano Ronaldo និង Lionel Messi ស៊ុត​បញ្ចូល​ទី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​ជាប់​ឈ្មោះ​ជា​កីឡាករ​រកបាន​គ្រាប់​បាន​ច្រើន​ជាងគេ​នៅ​រដូវ​កាល​នេះ​ដែរ​។ វា​ជា​ការ​បូក​សរុប​គ្រាប់​បាល់​ពី​ដើមរដូវ​កាល មក​ដល់​ពេល​នេះ ទាំង​មិន​ទាន់​ចប់​រដូវ​កាល ។

Ronaldo បាន​រក​គ្រាប់​បាល់ Serie A ជា​លើក​ទី​៤ របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ ក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម Bologna របស់ Juventus កាលពី​ថ្ងៃ​សៅរ៍ ខណៈ Messi រកបាន​គ្រាប់​ទី​២ នៅ LaLiga ក្នុង​ជ័យជម្នះ ៣-០ នៅ Eibar ។

ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich នៅ​តែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ដដែល បន្ទាប់​ពី​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី​១២​ក្នុង​យុទ្ធនាការ​រក​គ្រាប់​បាល់​នេះ ។ គេ​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ Ciro Immobile របស់ Lazio ដែល​ស្ថិត​ក្នុង​លំដាប់​ទី​២ ដោយ​រកបាន​គ្រាប់​បាល់​៩​គ្រាប់ ។

ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្រុម Manchester City ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea ឈ្មោះ Tammy Abraham និង​កីឡាករ Wissam Ben Yedder របស់​ក្រុម AS AS Monaco បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដោយ​មាន​៨​គ្រាប់ នៅ​ក្នុង​ពេល​នេះ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ