ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គយ​ចល័ត​កាន់តែ​ចាប់​ឡាន​គេចពន្ធ​ គឺ​កាន់តែ​កើន​ជិះ​​ពេញ​​​ខេត្ត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ គេ​សង្កេត​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ៗ ទាំង​រថយន្ត​ចង្កូត​ឆ្វេង រថយន្ត​ចង្កូត​ស្ដាំ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ស្លាក​លេខ​នគរបាល ស្លាក​លេខ​ព​ណ៌​ក្រហម​(​ចង្កូត​ស្ដាំ​) និង​ស្លាក​លេខ​ស៊ី​វិល ដែល​គេ​សង្ស័យ​ថា…

ខេត្តបាត់ដំបង​ ៖ គេ​សង្កេត​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ៗ ទាំង​រថយន្ត​ចង្កូត​ឆ្វេង រថយន្ត​ចង្កូត​ស្ដាំ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ស្លាក​លេខ​នគរបាល ស្លាក​លេខ​ព​ណ៌​ក្រហម​(​ចង្កូត​ស្ដាំ​) និង​ស្លាក​លេខ​ស៊ី​វិល ដែល​គេ​សង្ស័យ​ថា រថយន្ត​ទាំងនោះ​ភាគច្រើន​ត្រូវ​ពួក​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដោយ​មិន​ស្របច្បាប់ និងពាក់​ស្លាក​លេខ​ក្លែងបន្លំ បាន​និង​កំពុង​ធ្វើ​ចរាចរ​ណ៍យ៉ាង​ព្រោងព្រាត​កាន់តែ​ច្រើន​ឡើង​ៗ ពាសពេញ​លើ​ដងផ្លូវ​សាធារណៈ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង បើ​ទោះជា​មន្ត្រី​គយ​ច​ល័ត​ស្ទាក់​ចាប់​បាន​រថយន្ត​ប្រភេទ​ទាំងនេះ​ជា​ញឹក​ញាប់យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​ឃ្លាំង​ក្ដី​។

ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា កម្លាំង​គយ​ច​ល័ត​ដែល​មាន​ទីស្នាក់ការ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល បាន​ស្ទាក់​ឃាត់​រថយន្ត​ស៊េរី​ទំនើប​ៗ​ចំនួន​៣​គ្រឿង ពេល​កំពុង​ធ្វើ​ចរាចរ​ណ៍​លើ​ដងផ្លូវ​សា​ធា​ណៈ នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា រថយន្ត​ទាំង​​៣​គ្រឿង​នោះ ជា​រថយន្ត​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​មិន​ស្របច្បាប់ (​រថយន្ត​គេចពន្ធ​) ហើយ​ថែម​ទាំង​ពាក់​ស្លាក​លេខ​ក្លែងបន្លំ​ទៀត​ផង ។​

យោង​តាម​សេចក្ដី​រាយ​ណ៍បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​កម្លាំង​គយ​ច​ល័តបង្ក្រាប​បាន​ទាំង​​៣​គ្រឿង​នោះ​រួម​មាន ១-​រថយន្ត​ម៉ាក FORD RANGER ចង្កូត​ស្ដាំ​ព​ណ៏​ឈាម​ជ្រូក​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ខេមរ​ភូមិន្ទ 05.2-1379 ២-​រថយន្ត​ម៉ាក LEXUS 460 ចង្កូត​ឆ្វេង​ព​ណ៏​ស គ្មាន​ស្លាក​លេខ និង ៣​រថយន្ត​ម៉ាក NISSAN NAVARA ស៊េរី​ឆ្នាំ​២០១៧ ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ ភ្នំពេញ 8570 តែ​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្ហាញ​ឈ្មោះ​ម្ចាស់​រថយន្ត​ទាំងនេះ​ទេ ​។

បើ​តាម​ប្រភព​ព័​ត៌មាន​ពី​មន្ត្រី​គយ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​​៣​គ្រឿង​ ដែល​ត្រូវ​ឃាត់​ជា​បណ្ដោះអាសន្ន​នេះ ដោយសារ​តែ​មន្ត្រី​ជំនាញ​មានការ​សង្ស័យ​ថា ជា​រថយន្ត​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ច្បាប់​បាន​ហាមឃាត់ ហើយ​គេច​វេស​​មិន​បង់ពន្ ធ​។ លើស​ពី​នេះ គេ​សង្ស័យ​ទៀត​ថា រថយន្ត​ទាំងនេះ​ពាក់​ស្លាក​លេខ​ក្លែងបន្លំ​ទៀត​ផង​ ។ ក្រោយ​ពី​សួរនាំ​ក្នុង​រយៈពេល​ខ្លី កម្លាំង​ជំនាញ បាន​នាំ​យក​រថយន្ត​ទាំង​​៣​គ្រឿង​នោះ ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​ច​ល័យ ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ជា​បណ្ដោះអាសន្ន​ហើយ ដើម្បី​ធ្វើការ​ត្រូ​ត​ពិនិត្យ​ឯកសារ​តាម​នីតិវិធី ​។​

គួរ​កត់សម្គាល់​ដែរ​ ចំពោះ​រថយន្ត​ប្រភេទ​ខាងលើ​នេះ ដែល​គេ​សង្កេត​ឃើញ​មាន​ច្រើន​ស្អេកស្កះ កំពុង​ធ្វើ​ចរាចរ​ណ៍​​យ៉ាង​ប្រ​សេក​ប្រសាច​នៅ​តាម​ដងផ្លូវ​សាធារណៈ​នានា ពាសពេញ​ក្រុង​បាត់ដំបង កាន់តែ​ច្រើន​ទៅ​ៗ​ទៀត​ផង ទាំង​រថយន្ត​ចង្កូត​ស្ដាំ ទាំង​រថយន្ត​ចង្កូត​ឆ្វេង ​។ រថយន្ត​ស៊េរី​ទំ​នើប​ៗ​ទាំងនោះ ត្រូវ​គេ​បំពាក់​ស្លាក​លេខ​ស៊ី​វិល ស្លាក​លេខ​ខេមរភូមិន្ទ ស្លាក​លេខ​នគរបាល និង ស្លាក​លេខ​ក្រហម (​ច​ង្គូ​ត​ស្ដាំ​)​។

បើ​តាម​ព័​ត៌មាន​ដែល​ទម្លាយ​ដោយ​អ្នក​ប្រកប​មុខរបរ​លក់ ​និង​ទិញ​រថយន្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង ក៏​ដូច​ជា​ប្រភព​ព័​ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​និយាយ​ថា មាន​តែ​ខ្សែស្រឡាយ​អ្នកមាន​អំណាច ឬ មន្ត្រី​មាន​អំណាច​ទេ ដែល​ហ៊ាន​ជិះ​រថយន្ត​មិន​ស្របច្បាប់​ទាំងនេះ​លើ​ផ្លូវ​សាធារណៈ​សព្វ​ថ្ងៃនេះ​។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ ​ដូច​ការ​រៀបរាប់​ខាងលើ ហើយ​បាន​និង​កំពុង​ធ្វើ​ចរាចរ​ណ៍​ពាសពេញ​ក្រុង​បាត់ដំបង រាល់​ថ្ងៃនេះ​អាច​ប៉ាន់​ប្រមាណ​បាន​ថា «​ស្ទើរ​ពាក់កណ្ដាល ជា​រថយន្ត​មិន​ស្របច្បាប់ (​រថយន្ត​គេចពន្ធ​) ហើយ​ពាក់​ស្លាក​លេខ​ក្លែងបន្លំ​»​។ ជា​ពិសេស ​រថយន្ត​ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ​ក្រហម និង រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល តែ​ម្ដង​ដែល​កំពុង​ជិះ​ប​ង្អូ​ត​ស្លាក​លេខ​ព្រោង​ព្រាត​។ ប៉ុន្តែ​រថយន្ត​ទាំងនេះ បែរជា​មិន​ទាក់ភ្នែក​កម្លាំង​នគរបាល​ចរាចរ​ណ៏​ស្ទើរ​គ្រប់​គោលដៅ ដែល​កំពុង​បណ្ដាក់​គ្នា​ដូច​ខ្យង​ត្រូ​ត​ពិនិត្យ​ចរាចរ​ណ៍​នៅ​តាម​ដងផ្លូវ​នានា​ទៅ​វិញ ?​​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ