ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ខ្លាច​សេចក្តីស្លា.ប់​ធ្វើ​អ្វី

4 ឆ្នាំ មុន

រូប​កាយ​នេះ​កើតមកហើយ ស្ថិត​នៅ​បាន​មួយ​គ្រា ឬ​មួយ​រយៈ លុះដល់​ពេលវេលា​ក៏​បែកធ្លាយ​ទៅ​តាម​ពេលវេលា​នោះ​ឯង តែ​ដោយសារ​មនុស្ស​យើង​មិន​ចូល​ចិត្ត មិន​ចង់​ឲ្យ​រូប​កាយ​ប្រព្រឹត្ត​ទៅ​តាម​ពេលវេលា គ្រាន់តែ​ឮ​ពាក្យ​ថា ស្លាប់ ក៏​ភ័យ​ខ្លាច​តក់ស្លុត​រន្ធត់​ចិត្ត​មិន​ចង់​ឲ្យ​ដល់​ពេលវេលា​នោះ​ឡើយ ។…

រូប​កាយ​នេះ​កើតមកហើយ ស្ថិត​នៅ​បាន​មួយ​គ្រា ឬ​មួយ​រយៈ លុះដល់​ពេលវេលា​ក៏​បែកធ្លាយ​ទៅ​តាម​ពេលវេលា​នោះ​ឯង តែ​ដោយសារ​មនុស្ស​យើង​មិន​ចូល​ចិត្ត មិន​ចង់​ឲ្យ​រូប​កាយ​ប្រព្រឹត្ត​ទៅ​តាម​ពេលវេលា គ្រាន់តែ​ឮ​ពាក្យ​ថា ស្លាប់ ក៏​ភ័យ​ខ្លាច​តក់ស្លុត​រន្ធត់​ចិត្ត​មិន​ចង់​ឲ្យ​ដល់​ពេលវេលា​នោះ​ឡើយ ។

ព្រោះ​គិត​ថា ដល់​ពេល​ស្លាប់​នោះ​តើ​ត្រូវ​លំបាក​យ៉ាងដូចម្តេច ត្រូវ​ចោល​លោក​នេះ ចោល​ប្រពន្ធ​ចោល​ប្តី ចោល​កូនចៅ ស្លាប់​ទៅ​ជាតិ​មុខ​ជួប​សុខ​ឬ​ទុក្ខ​យ៉ាងណា នឹកឃើញ​កាលណា​ពេល​ណា​ក៏​តក់ស្លុត ញាប់​ញ័រ​ក្នុង​ចិត្ត​ពេល​នោះ​ភ្លាម ។

តាម​ពិត​ទៅ​សេចក្តីស្លាប់​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះថា​សត្វលោក​ទាំងអស់​កើតមក​ហើយ​ត្រូវ​តែ​ស្លាប់ កុំ​ខ្លាច​ស្លាប់​ធ្វើ​អ្វី​ព្រោះថា​យើង​កើតមក​នោះ យើង​បាន​នាំ​យក​សេចក្តីស្លាប់​ជាប់​មក​ជាមួយ​ផង​ស្រេច​ទៅ​ហើយ រង់ចាំ​ពេលវេលា​ត្រូវ​បែក គឺ​រូប​កាយ​នេះ​ត្រូវ​តែ​បែកធ្លាយ​ទៅ​ដោយ​ខ្លួនឯង ដូច​ស៊ុតមាន់​ជាមួយនឹង​ការ​បែក​នៃ​ស៊ុតមាន់​នោះ​អ៊ីចឹង​ឯង គឺ​ការ​បែក​វា​នៅ​តែ​ជាមួយនឹង​ស៊ុត​នោះ​រហូត ចាំតែ​ដល់​ពេលវេលា​វា​នឹង​សម្តែង​បែក​ឲ្យ​ប្រាកដ​ឡើង ។

កាលបើ​សាធុជន​ពិចារណា​ដូច្នេះ​ហើយ នឹង​បាន​ស្ងប់ចិត្ត​មិនជា​ទុក្ខ​កង្វល់​អ្វី​ក្នុង​រឿង​ស្លាប់​ដោយ​ច្រើន​ទៀត​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ