ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​កាបូប​ប្រេ​ន​ៗ​មក​ប្រើ​ក៏​ជា​ការ​វិនិយោគ​ល្អ​មួយ​ដែរ

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​លឺ​ពាក្យ​ថា កាបូប​ប្រេ​ន​ៗ អ្នក​ប្រហែលជា គិត​ថា វា​ជា​ជម្រើស​ខ្ជះខ្ជាយ​លុយ​ព្រោះ​វា​មិន​មាន​អ្វី​ខុស​គ្នា​ពី​កាបូប​ដទៃ​ដែល​មាន​លើ​ទីផ្សារ​ឡើយ ។ គំនិត​នេះ​ពិតជា​ត្រឹមត្រូវ​សម្រាប់​ករណី​មួយ​ចំនួន ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ចេះ​ជ្រើសរើស​កាបូប ។ គួរ​បញ្ជាក់​ផង​ដែរ​ថា…

ពេល​ដែល​អ្នក​លឺ​ពាក្យ​ថា កាបូប​ប្រេ​ន​ៗ អ្នក​ប្រហែលជា គិត​ថា វា​ជា​ជម្រើស​ខ្ជះខ្ជាយ​លុយ​ព្រោះ​វា​មិន​មាន​អ្វី​ខុស​គ្នា​ពី​កាបូប​ដទៃ​ដែល​មាន​លើ​ទីផ្សារ​ឡើយ ។ គំនិត​នេះ​ពិតជា​ត្រឹមត្រូវ​សម្រាប់​ករណី​មួយ​ចំនួន ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ចេះ​ជ្រើសរើស​កាបូប ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​នេះ​មិន​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​គាំទ្រ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទិញ​កាបូន​ប្រេ​ន​ៗ​ឡើយ ។ ផ្ទុយ​មក​វិញ​អត្ថបទ​នេះ​មាន​គោលបំណង​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​បាន​ពី​ការ​ទិញ​កាបូប​ទាំងនេះ​ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ​៖

១. ភាព​ធន់ ៖
តើ​អ្នក​ឧស្សាហ៍​ប្តូរ​កាបូ​យួរ​ទេ?អ្នក​ដែល​តែងតែ​ជ្រើសរើស​ផលិតផល​ថោក​ៗ និង​គុណភាព​ទាប​ប្រហែលជា​និយាយ​ថា​ជា​រៀង​រាល់ ២ ទៅ ៣ ខែ​ម្តង ។ ប្រាកដ​ណាស់​កាបូប​ទាំងនោះ​មិន​អាច​ធន់​នឹង​ការ​ប្រើប្រាស់​បាន​យូរ​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ដែល​ទិញ​កាបូប​ថ្លៃ​ជាង​ប្រមាណ ៥០​ដុល្លារ​ប្រហែលជា​និយាយ​ថា​ពី ១ ទៅ ២​ឆ្នាំ ។ ភាព​ខុស​គ្នា​គឺ​ពិតជា​ធំ​ណាស់​ហើយ​នេះ​គឺ​មក​ពី​កាបូប​ដែល​មាន​តម្លៃ​ថ្លៃ​ពេល​ខ្លះ​គឺ​មក​ពី​វា​មានគុណ​ភាព​ខ្ពស់​ជាង ។ គន្លឹះ​ដែល​សំខាន់​គឺ​ការ​ជ្រើសរើស​កាបូប​ដែល​មានគុណ​ភាព​សាក​សម​នឹង​តម្លៃ​របស់​វា ។

២. អ្នក​អាច​ជួសជុល​វា​បាន​ក្នុង​តម្លៃ​ទាប​៖
កាបូប​តម្លៃ​ពី ១៥ ទៅ ២៥​ដុល្លារ បើ​ខូច​គឺ​ភាគច្រើន​ចូល​ធុងសម្រាម​ហើយ ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ដែល​ខ្វល់​ពី​វា​ឡើយ ។ ផ្ទុយ​មក​វិញ បើ​ទោះជា​កាបូប​ប្រេ​ន​របស់​អ្នកមាន​បញ្ហា ដូច​ជា​ដាច់​ខ្សែ​ឬ​ខូច​រូត អ្នក​មិន​ដាច់​ចិត្ត​ងាយ​ឡើយ​ក្នុង​ការ​បោះ​វា​ចោល ព្រោះ​នឹង​ឃើញ​ដល់​តម្លៃ​ដ៏​ថ្លៃ​របស់​វា ។ ដោយហេតុ​ដូចនេះ​ទើប​មនុស្ស​ជា​ច្រើន​អាច​ប្រើ​កាបូប​ប្រេ​ន​បាន​យូរ ហើយ​ពួក​គេ​សុខចិត្ត​យក​វា​ទៅ​ជួសជុល​ដើម្បី​ប្រើ​បន្ត ។

៣. តម្លៃ​លក់​បន្ត​៖
កាបូប​ថោក​ៗ​ភាគច្រើន​មិន​មាន​នរណា​ចាប់អារម្មណ៍​ទិញ​ទេ​ពេល​ដែល​អ្នក​ចង់​លក់​វា​បន្ត​ហើយ​តម្លៃ​របស់​វា​ប្រៀប​ដូច​ជា​អស់ទាំង​ស្រុង​បន្ទាប់​ពី​អ្នកទិញ​វា​ពី​អ្នកលក់ ។ ផ្ទុយ​មក​វិញ កាបូប​ប្រេ​ន​ៗ​រក្សា​តម្លៃ​របស់​វា​បាន​យូរ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ប្តូរ​កាបូប អ្នក​នៅ​អាច​លក់​កាបូប​ប្រេ​ន​ៗ​ចាស់​របស់​អ្នក​ចោល​នឹង​រក​កម្រៃ​មក​វិញ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត កាបូប​មួយ​ចំនួន​ថែម​ទាំង​អាច​ឡើងថ្លៃ​បាន​ទៀត ជា​ពិសេស​កាបូប​ដែល​មក​ពី​ប្រេ​ន​ធំ​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ