ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់​មានសេវាដឹកជញ្ជូនតាម​ឡានក្រុង​ពី​​ភ្នំពេញ ទៅខេត្តបាវៀ-វង់តាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​កា​រត​ភ្ជាប់​វិស័យ​ទេសចរណ៍​រវាង​រាជធានី​ភ្នំពេញ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ​ជាមួយនឹង​ខេត្ត​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៃ​ប្រទេស​ទាំង​២​ ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់តែ​ច្រើន​ ។…

រាជធានី​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​កា​រត​ភ្ជាប់​វិស័យ​ទេសចរណ៍​រវាង​រាជធានី​ភ្នំពេញ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ​ជាមួយនឹង​ខេត្ត​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៃ​ប្រទេស​ទាំង​២​ ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់តែ​ច្រើន​ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ចង​់ឲ្យ​មានការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​រយៈ​រថយន្តក្រុង​ពី​រាជធានី​ភ្នំពេញ​ ទៅ​ខេត្ត​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម ឬ​ពី​ខេត្ត​ខេត្ត​បា​រៀ​-​វង់​តា​វ មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ដល់​អ្នកទេសចរ​នៃ​ប្រទេស​ទាំង​២​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​ទាំង​នៅ រាជធានី​ភ្នំពេញ និង​ខេត្ត បា​រៀ​-​វង់​តា​វ​ជាដើម ​។

អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ទទួល​ស្វាគមន៍​ក្រុម​គណៈប្រតិភូ​វៀតណាម​ដែល​ដឹកនាំ​ដោយ លោក ង្វៀ​ន ហុង​លិញ សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស កុម្មុយនីស្ត​វៀតណាម និង​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន ខេត្ត​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ​នេះ ដើម្បី​ពិភាក្សា​គ្នា​លើ​គម្រោង​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យជា​ច្រើន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង​សងខាង ​។

អភិបាល​រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា គម្រោង​ត​ភ្ជាប់​វិស័យ​ទេសចរណ៍​រវាង​រាជធានី ខេត្ត​នៃ​ប្រទេស​ទាំង​២​នេះ និង​ជា​កញ្ចប់​ផលិតផល​ថ្មី​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ខណៈ​រាជធានី​ភ្នំពេញ និង​បា​រៀ​-​វង់​តា​វ​នៃ​ប្រទេស​វៀតណាម សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏​ច្រើន​ដូច​គ្នា​ ។​

ស្រប​ពេល​ដែល​ទីក្រុង​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម​និង​រាជធានី​ភ្នំពេញ សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ដូច្នេះ​ត្រូវ​តែ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក ពិសេស​ការ​ភ្ជាប់​សេវា​រថយន្តក្រុង​ដោយ​ផ្ទាល់​ពី​រាជធានី​ភ្នំពេញ​ទៅ​បា​រៀ​-​វង់​តា​វ​ ឬ​ពី​បា​រៀ​-​វង់​តា​វ មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ ។ បន្ថែម​ពី​នេះ​ទៀត​គឺ​ការ​ផ្លាស់​ប្តូរ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​វិញ​ទៅមក​។

លោក ង្វៀ​ន ហុង​លិញ សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស កុម្មុយនីស្ត​វៀតណាម និង​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន ខេត្ត​បា​រៀ​-​វង់​តា​វ នៃ​ប្រទេស​វៀតណាម​បាន​គាំទ្រ​ចំពោះ គម្រោង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​នេះ​ថា នឹង​ជួយ​ទាក់ទាញ ភ្ញៀវ​ទេសចរ​ទាំង​សងខាង​បាន​កាន់តែ​ច្រើន​៕

អត្ថបទសរសេរ ដោយ