ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ដែល​មនុស្សនិយម​ទិញ​របស់​ប្រេ​ន​ថ្លៃ​ៗ !

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ វា​ប្រហែលជា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ម​ទៀត​ឡើយ​ពេល​ដែល​អ្នក​មើលឃើញ​មនុស្ស​ស្លៀក​សម្លៀក​បំពាក់​ដែល​មាន​ប្រេ​ន​ល្បី​ៗ ឬ​យួរ​កាបូប​ថ្លៃ​ៗ ។ ប្រាកដ​ណាស់​វា​ជា​និន្នាការ​មួយ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ចំណោម​អ្នក​នៅ​ភ្នំពេញ​ដែល​មើលឃើញ​ជីវភាព​ខ្លួន​កាន់តែ​ធូរធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ភាព​ទាក់ទាញ​នៃ​ផលិតផល​ទាំងនោះ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​មនុស្ស​តែងតែ​ងាក​តាម​មើល​ពេល​ដែល​ឃើញ​អ្នក​ដទៃ​ប្រើ​ផលិតផល​ប្រេ​ន​ៗ ប៉ុន្តែ​តម្លៃ​របស់​ផលិតផល​ទាំងនោះ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​បាន…

បច្ចុប្បន្ន​នេះ វា​ប្រហែលជា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ម​ទៀត​ឡើយ​ពេល​ដែល​អ្នក​មើលឃើញ​មនុស្ស​ស្លៀក​សម្លៀក​បំពាក់​ដែល​មាន​ប្រេ​ន​ល្បី​ៗ ឬ​យួរ​កាបូប​ថ្លៃ​ៗ ។ ប្រាកដ​ណាស់​វា​ជា​និន្នាការ​មួយ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ចំណោម​អ្នក​នៅ​ភ្នំពេញ​ដែល​មើលឃើញ​ជីវភាព​ខ្លួន​កាន់តែ​ធូរធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ភាព​ទាក់ទាញ​នៃ​ផលិតផល​ទាំងនោះ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​មនុស្ស​តែងតែ​ងាក​តាម​មើល​ពេល​ដែល​ឃើញ​អ្នក​ដទៃ​ប្រើ​ផលិតផល​ប្រេ​ន​ៗ ប៉ុន្តែ​តម្លៃ​របស់​ផលិតផល​ទាំងនោះ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​បាន ។ ហើយ​ប្រាកដ​ណាស់ ក្រៅពី​ឆ្ងល់​ថា​ហេតុ​អ្វី​អ្នក​ដទៃ​មាន​សមត្ថភាព​ទិញ​ផលិតផល​ទាំងនោះ​ហើយ អ្នក​ប្រហែលជា​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ពួក​គេ​សម្រេចចិត្ត​ទិញ​វា? ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​បាន​លើក​ឡើង​មក​៖

១. កត្តា​ជំនឿ​ចិត្ត​៖
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ដែល​ចូល​ចិត្ត​ទិញ​ផលិតផល​ប្រេ​ន​ៗ​គឺ​មក​ពី​ពួក​គេ​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ច្រើន ហើយ​ផលិតផល​ទាំងនោះ​ជួយ​ឲ្យ​ពួក​គេ​គិត​ថា​ខ្លួន​អាច​ចូល​ក្នុង​សង្គម​ចុះ​ដូច​គេឯង ។ ចំណុច​នេះ​អាច​មើលឃើញ​ជាក់ស្តែង​ក្នុង​គ្រប់​ក្រុម​មនុស្ស​មិន​ថា​ជា​យុវ​វ​តី​ដែល​ចង់​ប្រើ​ផលិតផល​ប្រេ​ន​ៗ​ដើម្បី​ចូល​ចំណោម​មិត្តភក្តិ​ចុះ ឬ​ឪពុក​ដែល​ចង់​មាន​រថយន្ត​ល្អ​ៗ​បើកបរ​ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​មើលងាយ​ជាដើម ។

២. កត្តា​ជុំវិញ​ខ្លួន​៖
ប្រាកដ​ណាស់ វា​មិនមែន​ជា​កំហុសឆ្គង​របស់​មនុស្ស​តែ​ម្នាក់​ទេ ។ កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​មានគំនិត​បែប​នេះ​អាច​កើត​ចេញ​មក​ពី​អ្វី​ដែល​ពួក​គេ​មើលឃើញ​ជុំវិញ​ខ្លួន ឬ​លើ​ប្រព័ន្ធ​សង្គម​ដែល​ព្យាយាម​បង្ហាញ​ថា​មនុស្ស​នឹង​ទទួល​បាន​សុភមង្គល​ប្រសិនបើ​ពួក​គេ​ប្រើប្រាស់​ផលិតផល​ដែល​ពួក​គេ​មិន​ត្រូវការ​ទាំងនោះ ។

៣. កត្តា​ជោគជ័យ​៖
ពេល​ខ្លះ​មូលហេតុ​ដែល​មនុស្ស​សម្រេចចិត្ត​ទិញ​ផលិតផល​ប្រេ​ន​ៗ គឺ​មិន​តែងតែ​អវិជ្ជមាន​ទាំងស្រុង​ឡើយ ។ មនុស្ស​ដែល​គិត​ថា​ខ្លួន​សម្រេច​បាន​គោលដៅ​អ្វីមួយ ឬ​បាន​ជោគជ័យ​ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​តែងតែ​ចង់​អបអរ​ខ្លួន​ដោយ​ទិញ​ផលិតផល​ទាំងនេះ​ជា​ការ​លើកទឹកចិត្ត ។ វា​ក៏​អាច​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ខិតខំ​ធ្វើការ ឬ​ប្រកប​អាជីវកម្ម​បន្ថែម​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​ស​ម្គា​ក់​គឺ​ផលិតផល​ទាំងនេះ​មិន​ប្រាកដ​ថា​អាច​នាំ​យក​ភាព​រីករាយ​រយៈពេល​យូរ​ជូន​អ្នក​ឡើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ