ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​បុរស​ម្នាក់​ស្ទើរតែ​ស្លា.ប់ រួច​គេច​បែរ​ជា​បុក​រថយន្ត​ធុន​ធំ​ឆេះ​​សន្ធោ​សន្ធៅ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ករណី​ហិង្សា​មួយ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្ទើរតែ​បាត់បង់​ជីវិត ហើយ​ភាគី​ម្ខាង​សង្ស័យ​បើករថយន្ត​គេច​បាត់ ប៉ុន្តែ​តែ​ចៃដន្យ​អាក្រក់​បុក​រថយន្ត​ធំ​ពីក្រោយ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្អើល​កណ្តាលរាត្រី ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោងជាង​11​យប់ ថ្ងៃ​ទី​20…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ករណី​ហិង្សា​មួយ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្ទើរតែ​បាត់បង់​ជីវិត ហើយ​ភាគី​ម្ខាង​សង្ស័យ​បើករថយន្ត​គេច​បាត់ ប៉ុន្តែ​តែ​ចៃដន្យ​អាក្រក់​បុក​រថយន្ត​ធំ​ពីក្រោយ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្អើល​កណ្តាលរាត្រី ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោងជាង​11​យប់ ថ្ងៃ​ទី​20 ខែតុលា ឆ្នាំ​2019 នៅ​ភូមិ​ក្បាលស្ពាន​2 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចែ​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​29​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​1 សង្កាត់​ប៉ោយ​ប៉ែ​ត្រ ហើយ​ជន​រង​គ្រោះ​ត្រូវ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​2​នាក់​ព្រួត​វាយ​ស្ទើរតែ​ស្លាប់ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឡើយ​។ ចំណែក​ជនសង្ស័យ​ទាំង​2​នាក់​នេះ​ដោយ​ម្នាក់​ឈ្មោះ គា ចំរើន ភេទ​ប្រុស អាយុ​30​ឆ្នាំ និង​ម្នាក់​ឈ្មោះ គា ចំណាប់ ភេទ​ប្រុស អាយុ​28​ឆ្នាំ ពួក​គេ​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បើករថយន្ត​១​គ្រឿង​ទៅ​ក្បែរ​ចំណុច​កើតហេតុ​ដើម្បី​ទទួល​មនុស្ស​ម្នាក់​ទៀត​។ ពេល​ជន​រង​គ្រោះ​ទទួល​អ្នក​ដែល​រង់ចាំ​នោះ ស្រាប់តែ​ភាគី​បង្ក​យក​កំប៉ុង​ស្រា​កំពុង​ផឹកស៊ី​មក​គប់​រថយន្ត ភ្លាម​នោះ​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​រហូត​កើត​ជា​ហិង្សា​តែ​ម្តង​។ ក្រោយមក​បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​រង​របួស​ផ្ទៃមុខ​ដែល​គេ​កាប់​ចំ​១​កាំបិត​ក៏​បើករថយន្ត​ទៅ​រក​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​វិញ ដោយសារ​សមត្ថកិច្ច​ជិះ​ម៉ូតូ ចំណែក​​ជន​រង​គ្រោះ​បើករថយន្ត​លឿន​ទៅ​ដល់​មុន​មិនដឹង​ថា ប្រើ​ពាក្យ​សម្តី​យ៉ាងណា​ក៏​កើត​ហិង្សា​ជា​ថ្មី ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​វាយ​របួសធ្ងន់​ដេក​ដួល​នឹង​ដី​តែ​ម្តង ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ទៅ​ដល់ ក៏​ចាប់​បាន​ជនសង្ស័យ​ជា​ប្អូន ចំណែកឯ​ជនសង្ស័យ​ជា​បង​បើករថយន្ត រត់គេច​ខ្លួន តែ​ចៃដន្យ​អាក្រក់​ក៏​បុក​គូថ​រថយន្ត​ធំ​ដឹក​ទូ​កុង​ទី​ន័​រលើ​ដងផ្លូវ​ជាតិ​លេខ​5 ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​4 សង្កាត់​ផ្សារ​កណ្តាល បណ្តាល​ឲ្យ​រថយន្ត​ជនសង្ស័យ​ឆាបឆេះ​ផ្អើល​ទាំង​យប់ ហើយ​ជនសង្ស័យ​រង​របួស​តិចតួច ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិន​ទាន់​ដឹង​ថា​ហិង្សា​ខាងលើ​ផ្តើម​ចេញពី​រឿង​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ តែ​គេ​គិត​ថា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​នោះ​ដែរ ម្យ៉ាង​ជន​រង​គ្រោះ​មិន​អាច​សាកសួរ​បាន​ឡើយ ហើយ​ពេល​នេះ​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​បាត់​ហើយ​។ ចំណែក​ជន​សង្ស័យ​សមត្ថកិច្ច​ប្រាប់​ថា កំពុង​សាកសួរ​នៅឡើយ​។

ទោះជា​យ៉ាងណា​ជុំវិញ​ករណី​ហិង្សា​នេះ ត្រូវ​បាន​លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ