ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី២នាក់ជិះរថយន្តស៊េរីទំនើបប្រដេញគ្នាបង្កគ្រោះបុកបន្តកន្ទុយផ្អើល​ផ្លូវជាតិ​លេខ៦

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ព្រូស​ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បន្តកន្ទុយ​គ្នា​យ៉ាង​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​សណ្ឋាគារ​ណា​ហ្សា​តូ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ព្រូស​ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បន្តកន្ទុយ​គ្នា​យ៉ាង​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​សណ្ឋាគារ​ណា​ហ្សា​តូ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​នេះ រួម​មាន ១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង ២B-៧០៩៨ បើកបរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ២-​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-១៥៦៥ បើកបរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​៣-​រថយន្ត​មួយ​គ្រឿង​ម៉ាក PORSCHE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៣៣៣៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ក្រហម ចេញពី​ខាងក្នុង​សណ្ឋាគារ​ណា​ហ្សា​តូ បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បំណង​ឆ្ពោះទៅ​ផ្លូវ​រង្វង់​មូល​ព្រហ្ម​មុខ​បួន​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ផង​ដែរ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ព្រូស​យ៉ាង​ពេញទំហឹង ។ ពេល​នោះ​ដែរ​ក៏​មាន​នារី​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក PORSCHE ពណ៌​ខ្មៅ ប្រដេញ​តាម​ពីក្រោយ​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត​វិល​ក្បាល​ត្រឡប់​ក្រោយ​វិញ​រង​ការ​ខូចខាត​ក្រពឹត​ទាំង​ខាង​មុខ​និង​ខាងក្រោយ​យ៉ាងដំណំ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​PORSCHE​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​ខាង​មុខ រីឯ​រថយន្ត​ម៉ាក​ព្រូស​ក៏​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត​និ ង​អ្នកបើកបរ​រថយន្ត​PORSCHE បាន​ចុះ​ពីលើ​រថយន្ត​រួច​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ