ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នាក់​គួរ​មាន​ស្បែកជើង​ប៉ុន្មាន​គូ ?

4 ឆ្នាំ មុន

មនុស្ស​ម្នាក់​មាន​ជើង​តែ​មួយគូ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​មាន​ស្បែកជើង​តែ​មួយគូ​ឡើយ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ស្រី អ្នក​ប្រហែលជា​ជួបនឹង​ករណី​ទិញ​ស្បែកជើង​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវការ​ម្តង​ហើយ​ម្តងទៀត ដែល​បង្ក​ឲ្យ​មានការ​ខ្ជះខ្ជាយ ឬ​ទិញ​វា​មក​ធ្វើ​ជា​ចំណី​សត្វ​ចិញ្ចឹម និង​កណ្តុរ​ក្នុងផ្ទះ​ទៅ​វិញ ។ ដូច្នេះ…

មនុស្ស​ម្នាក់​មាន​ជើង​តែ​មួយគូ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​មាន​ស្បែកជើង​តែ​មួយគូ​ឡើយ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ស្រី អ្នក​ប្រហែលជា​ជួបនឹង​ករណី​ទិញ​ស្បែកជើង​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវការ​ម្តង​ហើយ​ម្តងទៀត ដែល​បង្ក​ឲ្យ​មានការ​ខ្ជះខ្ជាយ ឬ​ទិញ​វា​មក​ធ្វើ​ជា​ចំណី​សត្វ​ចិញ្ចឹម និង​កណ្តុរ​ក្នុងផ្ទះ​ទៅ​វិញ ។

ដូច្នេះ ដើម្បី​កាត់​បន្ថយ​ការ​ចាយវាយ និង​ចាប់ផ្តើម​សន្សំ​សំចៃ​អ្នក​ប្រហែលជា​គិត​ថា អ្នក​គួរតែ​ឈប់​ទិញ​ស្បែកជើង​ដែល​អ្នក​មិន​ត្រូវការ ។ ប៉ុន្តែ តើ​មនុស្ស​ម្នាក់​ត្រូវការ​ស្បែកជើង​ប៉ុន្មាន​គូ? ចម្លើយ គឺ​ខុស​គ្នា​ទៅ​តាម​មនុស្ស និង​ជីវភាព​របស់​អ្នក ហើយ​កត្តា​ដែល​សំខាន់​ក្នុង​ការ​សន្សំ​សំចៃ​មិនមែន​ត្រឹមតែ​លើ​ចំនួន​ស្បែកជើង​ដែល​អ្នកមាន​ទេ តែ​ក៏​អាស្រ័យ​លើ​គុណភាព និង​ការ​ប្រើប្រាស់​ស្បែកជើង​ដែល​អ្នក​បាន​ទិញ​មក​ដែរ ។ ប៉ុន្តែ​យោង​តាម​អ្នកជំនាញ​មួយ​ចំនួន អ្នក​ត្រូវការ​តែ​ស្បែកជើង​ខាងក្រោម​នេះ​ប៉ុណ្ណោះ​៖

១. ស្បែកជើងឃ្លុប​ពីរ​គូ ៖
ស្បែកជើងឃ្លុប ឬ​អាច​ហៅ​បាន​ថា ស្បែកជើង​កីឡា បាន​ក្លាយជា​ស្បែកជើង​ដែល​មនុស្ស​ម្នាក់​ៗ​គួរតែ​មាននៅ​ផ្ទះ ព្រោះតែ​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ ។ ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​អាច​ទិញ​ពីរ​គូ​ដែល​មួយ​ប្រភេទ​ជា​ស្បែកជើង​កីឡា​ពាក់​ដើរ​ធម្មតា និង​មួយទៀត​ជា​ស្បែកជើង​សម្រាប់​ការ​រត់​ហាត់ប្រាណ ។

២. ស្បែកជើង​ធ្វើការ​ពីរ​គូ​៖
សម្រាប់​ស្ត្រី អ្នក​ត្រូវ​មាន​ស្បែកជើង​កែង​ដែល​អ្នក​អាច​ពាក់​វា​បាន​តាំងពី​ព្រឹក​ដល់​ល្ងាច​ដោយ​មិន​បង្ក​ឲ្យ​ជើង​អ្នក​ឡើង​ពង ឬ​ហើម ។ ដោយហេតុ​ដូចនេះ អ្នក​គួរ​ជ្រើសរើស​ស្បែកជើង​ដែល​មាន​កែង​ក្រាស និង​មិន​ខ្ពស់​ពេក​ជាដើម ។

៣. ស្បែកជើង​រាប​មួយគូ​៖
ក្នុង​ករណី និង​ស្ថានភាព​មួយ​ចំនួន អ្នក​មិន​អាច​ពាក់​ស្បែកជើង​កីឡា​របស់​អ្នក​ទេ ហើយ​អ្នក​នឹង​មាន​បញ្ហា ប្រសិនបើ​អ្នក​មិន​មាន​ស្បែកជើង​រាប​មួយគូ ។ អ្នក​អាច​ជ្រើសរើស​ស្បែកជើង​ដែល​បង្ហាញ​ភាព​ជំនាញ​របស់​អ្នក​បាន បើ​អ្នកជា​មនុស្ស​ដែល​ជួប​មនុស្ស​ច្រើន ។ ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​ក៏​គួរ​មាន​ស្បែកជើង​រាប​សាមញ្ញ​មួយទៀត​សម្រាប់​ការ​ពាក់​នៅ​ពេល​សម្រាក​ដែរ ។

៤. ស្បែកជើង​សម្រាប់​ចូលរួម​កម្មវិធី ៖
ស្បែកជើង​មួយគូ​ចុង​ក្រោយ ដែល​អ្នក​ត្រូវ​មាន​ចាំបាច់ គឺ​ស្បែកជើង​សម្រាប់​ចូលរួម​កម្មវិធី​សំខាន់​ៗ ។ សម្រាប់​នារី​វា​អាច​ជា​ស្បែកជើងកែងចោទ ឬ​ធម្មតា​បាន ព្រោះ​វា​អាច​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ