ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចរកលុយសម្រាប់អ្នកចូលចិត្តលេងហ្វេសប៊ុក

4 ឆ្នាំ មុន

ហ្វេ​ស​ប៊ុ​ក (Facebook) ជា​ប្រព័ន្ធ​សង្គម​ធំ​ជាងគេ​របស់​ពិភពលោក ហើយ​វា​ក៏​បើកឱកាស​ច្រើន​សម្រាប់​មនុស្ស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ដែរ ។ កាលពីដើម​ឆ្នាំ​២០១៨ ប្រព័ន្ធ​សង្គម​នេះ មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​២​ប៊ី​លាន​នាក់​ទៅ​ហើយដោយ​មាន​អ្នក​ប្រើប្រាស់​ថ្មី​ប្រមាណ ៥០០,០០០ ជា​រៀងរាល់ថ្ងៃ…

ហ្វេ​ស​ប៊ុ​ក (Facebook) ជា​ប្រព័ន្ធ​សង្គម​ធំ​ជាងគេ​របស់​ពិភពលោក ហើយ​វា​ក៏​បើកឱកាស​ច្រើន​សម្រាប់​មនុស្ស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ដែរ ។ កាលពីដើម​ឆ្នាំ​២០១៨ ប្រព័ន្ធ​សង្គម​នេះ មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​២​ប៊ី​លាន​នាក់​ទៅ​ហើយដោយ​មាន​អ្នក​ប្រើប្រាស់​ថ្មី​ប្រមាណ ៥០០,០០០ ជា​រៀងរាល់ថ្ងៃ ។

ហ្វេ​ស​ប៊ុ​កបាន​ផ្តល់​ឱកាស​ឲ្យ​អាជីវកម្ម​តូច​ៗ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល និង​លក់​ទៅ​ឲ្យ​អតិថិជន​កាន់តែ​ច្រើន​នាក់ ដោយ​មិន​ចាំបាច់​បង់​ថវិកា​ច្រើន​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្រាន់តែ​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទូទៅ​ទេ​នោះ តើ​អ្នក​អាច​រក​លុយ​បាន​ពី​ប្រព័ន្ធ​សង្គម​នេះ​ទេ ? ចម្លើយ គឺ​ប្រាកដជា​បាន​ដោយ​គ្រាន់តែ​សាកល្បង​វិធី​រក​លុយ​ខាងក្រោម​នេះ ៖

១. លក់​ផលិតផល ៖
ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​ទីផ្សារ​មួយ​សម្រាប់​មនុស្ស​លក់​ផលិតផល ដែល​ប្រើ​រួច​បន្ត ឬ​រក​ផលិតផល​ថ្មី​ៗ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដទៃ ។ ព្រោះតែ​អ្នក​ប្រើប្រាស់​អាច​មើលឃើញ​ផលិតផល​តាម​ទីតាំង និង​ប្រភេទ​នោះ​អ្នក​អាច​មាន​អតិថិជន​ជា​ច្រើន ។ ប៉ុន្តែ​ទីផ្សារ​អាច​នឹង​តូច​ចង្អៀត​បន្តិច ព្រោះ​អ្នក​ដទៃ​ប្រហែលជា​មានគំនិត​នេះ ដូច​អ្នក​ដែរ​ដូច្នេះ​អ្នក​ត្រូវ​តែ​បង្ហាញ​ភាព​លេចធ្លោ និង​ចេះ​យកគំនិត​ច្នៃប្រឌិត​ទៅ​សរសេរ​អ្វី​ដែល​ទាក់ទាញ ឬ​ប្រើ​រូបថត​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាដើម ។

២. ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​អ្នក​ដទៃ ៖
ប្រ​សិន បើ​អ្នក​មិន​ចង់​វិនិយោគ​ធនធាន ប៉ុន្តែ​អ្នកមាន​មិត្តភក្តិ​ច្រើន​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​អ្នក​អាច​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​អ្នក​ដទៃ​បាន ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ ។ កត្តា​ដែល​សំខាន់ គឺ​រក​ដៃគូ​ដែល​អ្នក​អាច​ទុកចិត្ត​បាន និង​ដៃគូ​ដែល​មាន​ផលិតផល ឬ​សេវា​ដែល​អ្នក​គិត​ថា មិត្តភក្តិ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នឹង​ចាប់អារម្មណ៍ ។

៣. រក​ចំណូល​ពី​ការ​ឧបត្ថម្ភ​ធន និង​ការ​ផ្សាយពាណិជ្ជកម្ម ៖
អ្វី​ដែល​អ្នក​អាច​លក់​មិន​មាន​កម្រិត​ត្រឹមតែ​ផលិតផល ឬ​សេវាកម្ម​ទេ តែ​អ្នក​អាច​លក់​សាច់​រឿង ឬ​ហៅ​ថា Content និង​ព័ត៌មាន​ថែម​ទៀត លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​តែ​អ្នកជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​ស្រលាញ់​ការ​សរសេរ ឬ​សកម្មភាព​អ្វីមួយ​ដែល​មនុស្ស​ចាប់អារម្មណ៍ ។

អ្នក​គ្រាន់តែ​ត្រូវ​បង្កើត Page មួយ​លើ​ហ្វេ​ស​ប៊ុ​ក និង​ប្តេជ្ញា Post ជា​រៀងរាល់ថ្ងៃ​ជា​ការ​ស្រេច ។ នៅ​ពេល​ដែល Page របស់​អ្នក​ទទួល​បានការ​គាំទ្រ​បាន​ច្រើន​ហើយ អ្នក​អាច​ទាក់ទង​ទៅ​អាជីវកម្ម​ដែល​ចាប់អារម្មណ៍​ដើម្បី​ផ្សាយពាណិជ្ជកម្ម​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ