ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​ចូល​កាន់​តំណែង​​អាណត្តិ​ទី​២

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក ​JOKO WIDODO​ បាន​ធ្វើ​សច្ចា​ប្រណិធាន​​កាលពី​ថ្ងៃ​ទី​២០​តុលា សម្រាប់​អាណត្តិ​ទី​២​របស់​លោក​រយៈពេល​៥​ឆ្នាំ​ទៀត ក្នុង​ពិធី​មួយ​ដោយ​មាន​វត្តមាន​របស់​បណ្ដា​ឥស្សរជន​និង​បណ្ដា​បេសកជន​ពិសេស​របស់​បរទេស​។ ពិធី​ធ្វើ​ស​ចា្ច​ប្រណិធាន​នោះ​ប្រព្រឹត្ត​ទៅ​ក្នុង​សភា​ឥណ្ឌូ​ណេ​ស៊ី​ក្រុង​ហ្សា​ការ​តា ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​រឹង​មាំ​បំផុត​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក ​JOKO WIDODO​ បាន​ធ្វើ​សច្ចា​ប្រណិធាន​​កាលពី​ថ្ងៃ​ទី​២០​តុលា សម្រាប់​អាណត្តិ​ទី​២​របស់​លោក​រយៈពេល​៥​ឆ្នាំ​ទៀត ក្នុង​ពិធី​មួយ​ដោយ​មាន​វត្តមាន​របស់​បណ្ដា​ឥស្សរជន​និង​បណ្ដា​បេសកជន​ពិសេស​របស់​បរទេស​។

ពិធី​ធ្វើ​ស​ចា្ច​ប្រណិធាន​នោះ​ប្រព្រឹត្ត​ទៅ​ក្នុង​សភា​ឥណ្ឌូ​ណេ​ស៊ី​ក្រុង​ហ្សា​ការ​តា ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​រឹង​មាំ​បំផុត​។ ក្នុង​ចំណោម​មេដឹកនាំ​បរទេស​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ជា​ពិសេស​អនុ​ប្រធានាធិបតី​ចិន​លោក​វ៉ាង​គី​សាន នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​មហា​ធៀរ​មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​SCOTT MORRISON នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​LEE HSIEN LOONG ព្រះ​ចៅ​ស៊ុ​ល​តង់​ព្រុយ​ណេ​DARUSSALAM HASSANAL BOLKIAH​និង​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អា​មេ​រិ​ក​លោកស្រី​ELAINE CHAO​។

ក្នុង​សុន្ទរកថា​មួយ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក​WIDODO​អាយុ​៥៨​ឆ្នាំ បាន​បង្ហាញ​បណ្ដា​ទិស​ដៅ​សម្រាប់​អាណត្តិ​ទី​២​របស់​លោក សំដៅ​ជួយ​ប្រទេស​ឲ្យ​ចាក​ផុត​ពី​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៤៥​។

លោក​គូសបញ្ជាក់​ថា​ក្ដី​ស្រមៃ​របស់​យើង​គឹ​ដល់​ឆ្នាំ​២០៤៥​ឥណ្ឌូ​ណេ​ស៊ី នឹង​ចាក​ផុត​ពី​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម និង​ប្រែ​ក្លាយទៅជា​ប្រទេស​រីក​ចម្រើន​មួយ​។ ម្យ៉ាងទៀត​ប្រធានាធិបតី​បាន​សម្ដែង​ពី​បំណង​ចង់​ឃើញ​ផលទុនជាតិ​សរុប​របស់​ប្រទេស កើន​ដល់​៧០០០​ពាន់​លាន​ដុល្លារ ហើយ​ប្រាក់​ចំណូល​របស់​ប្រជាជន​ម្នាក់​ឡើង​ដល់​៣២០​លាន​រូពី ប្រមាណ​ជា​២២.៦៥២​ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ដល់​០%​។

សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ លោក​WIDODO​អះអាង​ថា លោក​បាន​សម្រេច​ផ្ដល់​អាទិភាព​ដល់​ការ​អនុវត្ត បណ្ដា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចេញ បណ្ដា ធនធានធម្មជាតិ​ទៅ​កាន់​ផលិតកម្ម ពិសេស​ការ​ផលិត​បណ្ដា​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​។

លោក​WIDODO​និង​អនុ​ប្រធានាធិបតី​របស់​លោក MA’RUF AMIN​ដណ្ដើម​បាន​ជ័យជម្នះ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​១៧​មេ​សា​កន្លង​ទៅ ជាមួយ​សំឡេង​គាំទ្រ​ដល់​ទៅ​៥៥,៥% គឺ​ប្រមាណ​ជា​៨៥,៦៧​លាន​សំឡេង ឈ្នះ​គូប្រជែង​អតីត​ឧត្ដមសេនីយ​PRABOVO SUBIANTO៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ