ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​លឺ​សំឡេង​ខ្លាំង​រំខាន​អ្នក​ភូមិ អ្នកស្រុក ម្តងនេះ​មិន​រួចខ្លួន​ឡើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ការ​រំខាន​គ្រប់​វេលា​នៃ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ពេញចិត្ត​នូវ​ទ​ង្វើ​របស់​បុគ្គល​មួយ​ចំនួន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ពលរដ្ឋ ។ ពួក​គាត់​ស្នើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ខណៈ​សំឡេង​ប្រែ​ន​ចេញពី​ស៊ី​ម៉ាំង​ម៉ូតូ​បាន​រោទ៍​ថ្លង់​ទាំង​យប់​និង​ថ្ងៃ ។ ទាក់ទិន​ករណី​ខាងលើ លោក​អធិការ​ស្រុក​សេ​សាន…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ការ​រំខាន​គ្រប់​វេលា​នៃ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ពេញចិត្ត​នូវ​ទ​ង្វើ​របស់​បុគ្គល​មួយ​ចំនួន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ពលរដ្ឋ ។ ពួក​គាត់​ស្នើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ខណៈ​សំឡេង​ប្រែ​ន​ចេញពី​ស៊ី​ម៉ាំង​ម៉ូតូ​បាន​រោទ៍​ថ្លង់​ទាំង​យប់​និង​ថ្ងៃ ។

ទាក់ទិន​ករណី​ខាងលើ លោក​អធិការ​ស្រុក​សេ​សាន ទេស ភា​លាភ បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ដែល​បង្ក​ការ​រំខាន​ដោយ​ប្រើ​សំឡេង​លឺ​ខ្លាំង​ៗ​នៅ​ស្រុក​សេ​សាន​លោក​បាន​ឃាត់​ធ្វើការ​អប់រំ និង​ឲ្យ​អាណាព្យាបាល​មក​ទទួល​ទៅ​វិញ បន្ទាប់​ពួក​គាត់​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូ​ម៉ូតូ​ចេញ​សំឡេង​ធំ បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

លោក​បន្ត​ថា នៅ​ថ្នាក់​មូលដ្ឋាន​របស់​លោក​បាន​ប្រជុំ​ចុះ​អប់រំ​ដល់ទី​តាំង​ជួសជុល​កែ​ច្នៃ និង​បំពាក់​គ្រឿង​បរិក្ខា​គ្រប់​ប្រភេទ​ណា​ដែល​ខុស​បច្ចេកទេស និង​កុំ​លើកទឹកចិត្ត​ដល់​គោលបំណង​របស់​ពួក​គាត់​ទៀត ។

ដោយឡែក​លោក កុ​ម៉​ល់ អធិការ​ក្រុង​ស្ទឹង​ត្រែង​លោក​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង​បាន​ចុះ​អនុវត្ត​ឃាត់​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើប្រាស់​គ្រឿង​បរិក្ខា​កែ​ច្នៃ​ខុស​បច្ចេកទេស​ក្នុង​នោះ​សំខាន់ គឺ​ក្រុម​ប្រើប្រាស់​ម៉ូតូ​ស៊ី​ម៉ាំង​ម៉ូតូ​ប្រែ​ន​ៗ(​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង )​ជា​បន្តបន្ទាប់​ចំនួន​១៨​គ្រឿង ។

លោក​បន្ថែម​ថា រាល់​ករណី​ដែល​បង្ក្រាប​បាន​ជំនាញ​នៃ​អធិការដ្ឋាន​បាន​អប់រំ​ណែនាំ និង​ឲ្យ​អាណាព្យាបាល​មក​ទទួល​ទៅ​វិញ ក្រោយ​ធ្វើ​កិច្ចសន្យា​បញ្ចប់​សព​គ្រប់ ។ លោក ឈូក កុ​ម៉​ល់ អធិការ​ក្រុង​លោក​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​មាន​សេចក្តីរាយការណ៍ និង​ឃើញ​អំពី​សកម្មភាព​ជាក់ស្តែង ហើយ​ចាប់​ឃាត់​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លោក​បាន​ដាក់​បទបញ្ជា​ចុះ​ផ្ទាល់​ដល់ទី​តាំង​ជួសជុល​ម៉ូតូ​កែ​ច្នៃ​ខុស​លក្ខណ​បច្ចេកទេស និង​ទីតាំង​លក់ដូ​សម្ភារៈ​គ្រឿង​បរិក្ខា​មួយ​ចំនួន​ផង​ដែរ ។

លោក​អធិការ​ស្រុក​ក្រុង​លោក​បាន​បន្ថែម​ជា​ចុង​ក្រោយ​ថា យុទ្ធនាការ​ខាងលើ​នេះ លោក​នៅ​តែ​បន្ត​ដរាបណា​មានការ​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ​ទាំង​ក្រុង និង​ស្រុក ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទទួល​សុខ​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ