ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​កប់​ដីខ្សាច់​ក្រោយ​ឆក់​ខ្សែភ្លើង​អាច​នឹង​នាំ​ដល់​ពិការ​ភាព

4 ឆ្នាំ មុន

គ្រូពេទ្យ​បាន​ព្រមាន​ថា ប្រជាជន​កម្ពុជា​គួរតែ​ឈប់​មាន​ជំនឿ​កប់​ដីខ្សាច់​នៅ​ពេល​ដែល​មាន​ដៃ ឬ​ជើង​រង​ការ​ឆក់​ខ្សែភ្លើង ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​យឺត​ពេល​នៅ​ក្នុង​ការ​ព្យាបាល ហើយ​វា​អាច​ឈាន​ដល់​ការ​កាត់​ដៃ ឬ​ជើង ដើម្បី​សុវត្ថិភាព​របស់​អ្នកជំងឺ ។ វេជ្ជបណ្ឌិត ម៉េ​ង…

គ្រូពេទ្យ​បាន​ព្រមាន​ថា ប្រជាជន​កម្ពុជា​គួរតែ​ឈប់​មាន​ជំនឿ​កប់​ដីខ្សាច់​នៅ​ពេល​ដែល​មាន​ដៃ ឬ​ជើង​រង​ការ​ឆក់​ខ្សែភ្លើង ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​យឺត​ពេល​នៅ​ក្នុង​ការ​ព្យាបាល ហើយ​វា​អាច​ឈាន​ដល់​ការ​កាត់​ដៃ ឬ​ជើង ដើម្បី​សុវត្ថិភាព​របស់​អ្នកជំងឺ ។

វេជ្ជបណ្ឌិត ម៉េ​ង សុខ​សៀន អនុប្រធាន​ផ្នែក រលាក និង​សម្ផស្ស​ស​ល្យ​សាស្ត្រ នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ​បាន​និយាយ​ថា ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​មាន​ជំនឿ​ថា​ក្រោយ​ខ្សែភ្លើង​ឆក់ បើសិនជា​គាត់​យកដៃ ឬ​ជើង​ដែល​ឆក់​នោះ​ទៅ​កប់​នៅ​ក្នុង​ដីខ្សាច់ គឺ​វា​អាច​នឹង​ដក​ចេញ​ជាតិ​ពិស ហើយ​ធ្វើ​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​បាន ។

លោក​និយាយ​ថា នេះ​ជា​ជំនឿ​ដ៏​ខុសឆ្គង​មួយ ហើយ​វា​បាន​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​ត្រូវ​បានកា​ត់ដៃ ឬ​ជើង ដោយសារ​តែ​មក​ពេទ្យ​យឺត ដោយសារ​បញ្ហា​នេះ ។ លោក​បាន​ពន្យល់​ថា ខ្លួន​លោក​ផ្ទាល់​បាន​ជួប​អ្នកជំងឺ​ដែល​មាន​ជំនឿ​នេះ​ជា​ច្រើន​នាក់​ហើយ ដោយសារ​តែ​គាត់​ជឿ​ទៅ​លើ​ជំនឿ​នេះ គាត់​មិន​បាន​មក​ពេទ្យ​ភ្លាម​ទេ ពេល​ក្រោយ​ឆក់​ខ្សែភ្លើង ។ គាត់​បែ​ជា​កប់​ដៃ ឬ​ជើង​នោះ​នៅ​ក្នុង​ដីខ្សាច់​ដោយ​សង្ឃឹមថា នឹង​ជា​ឡើង​វិញ ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ស្ថាន ភាព​កាន់តែ​ធ្ងន់​ទៅ​វិញ ដោយសារ​តែ​អ្វី​ដែល​គេ​ហៅ​ថា compartment Syndrome ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ផ្គត់ផ្គង់​ឈាម​ចិញ្ចឹម​សាច់ដុំ​នៅ​ផ្នែក​ខាង​ចុងដៃ ឬ​ជើង ហើយ​ធ្វើ​ឲ្យ​មានការ​ស្អុយរលួយ​ដែល​ទាមទារ​ឲ្យ​មាន​កាត់​ចោល​សាច់​នោះ ។

លោក​បាន​ពន្យល់​ថា ដូច្នេះ​វា​ពិតជា​មានការ​សោកស្តាយ​ណាស់​សម្រាប់​រឿង​នេះ ។ យើង​មិន​ចង់​ធ្វើការ​កាត់ ដៃ​ឬ​ជើង​គាត់​ទេ ។ ប៉ុន្តែ​ដើម្បី​សង្គ្រោះ​ជីវិត​យើង​មាន​តែ​មធ្យោបាយ​នេះ​ប៉ុណ្ណោះ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ