ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​ក្សត្រ​យាង​អញ្ជើញ​ចូលរួម​ព្រះរាជ​ពិធី​សោយរាជ្យ​សម្បត្តិ​ផ្លូវការ​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​រាជាភិសេក​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន គឺ​ព្រះ​ចៅ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​រាជាភិសេក​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន គឺ​ព្រះ​ចៅ Naruhito ។

ការ​អញ្ជើញ​យាង​របស់​ព្រះមហាក្សត្រ​គេ​សង្កេត​ឃើញ​មានការ​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ទី​២១ ខែតុលា​នេះ មាន​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច សេនា​វិបុល ភក្តី​សាយ​ឈុំ​ប្រធាន​ព្រឹទ្ធសភា សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រះរាជ​វង្សានុវង្ស​និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​រូប​ទៀត ។

ព្រះរាជ​ពិធី​សោយរាជ្យ​សម្បត្តិ​ផ្លូវការ​របស់​ព្រះ​ចៅ អធិរាជ​ថ្មី​របស់​ជប៉ុន​នឹង​ធ្វើ​ឡើង​តាម​ប្រពៃណី​ជប៉ុន នៅ​ថ្ងៃ​ទី​២២ ខែតុលា​ខាង​មុខ​នេះ ។

សូម​ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជ​សុខភាព ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​គ្រប់​រូប រស់នៅ​ក្នុង​សុខ​សន្តិភាព​តរៀង​ទៅ ។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បំពេញ​ព្រះរាជកិច្ច​ក្នុង​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២១ ដល់​២៤ ខែតុលា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ