ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកចាប់ពស់ថ្លាន់​ញី-​ឈ្មោល​២​ក្បាល…​ផ្អើល​​​​លូន​ក្នុងប្រឡោះ​ជញ្ជាំង​ឥដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ញី​ឈ្មោល​២​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​លើ​រោង​ចិញ្ចឹម​ឆ្កែ ហើយ​ក៏​បាន​រាយការណ៍​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ចាប់ តែ​ពស់​បាន​លូន​ចូល​ក្នុង​ប្រឡោះ​ជញ្ជាំង​ឥដ្ឋ​បាត់​ទៅ ។ ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​២០…

​រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ញី​ឈ្មោល​២​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​លើ​រោង​ចិញ្ចឹម​ឆ្កែ ហើយ​ក៏​បាន​រាយការណ៍​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ចាប់ តែ​ពស់​បាន​លូន​ចូល​ក្នុង​ប្រឡោះ​ជញ្ជាំង​ឥដ្ឋ​បាត់​ទៅ ។ ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​២០ ខែតុលា នៅ​ចំណុច​ផ្ទះ​លេខ​៥៩១ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ម្ចាស់ផ្ទះ​ឈ្មោះ ទន់ ពេជ្រ ភេទ​ប្រុស​អាយុ​៨៣​ឆ្នាំ បានឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រមា​ណ​៩​ព្រឹក ពេល​រូប​គាត់​និង​ក្រុម​គ្រួសារ​ចេញ​មក​ក្រៅ​ផ្ទះ​ដែល​មាន​ដើមឈើ ក៏​ប្រទះ​ឃើញ ពស់ថ្លាន់​២​ក្បាល​នៅ​លើដំបូល​រោង​ចិញ្ចឹម​ឆ្កែ ។​ភ្លាម​នោះ​គាត់​បាន​ហៅ​អ្នក​ភូមិ​ដើម្បី​ឱ្យ​ជួយ​ចាប់​យក​ទៅ​លែង តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចាប់​ឡើយ ។ លុះ​នៅ​វេលា​រសៀល ក៏​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​នគរបាល​ឲ្យ​ជួយ​ចាប់ តែ​ពស់​បាន​លូន​ចូល​ទៅ​ក្នុង​ប្រឡោះ​ជញ្ជាំង​ផ្ទះ​បាត់​ទៅ ។

នៅ​រសៀល​ថ្ងៃ​នោះ​ដែរ គេ​ឃើញ​អ្នក​ភូមិ​យក​ម៉ូ​ទ័​រ​ដើរ​បុក​ជញ្ជាំង​ដើម្បី​តាម​ចាប់​ពស់ថ្លាន់​ទាំង​២​ក្បាល ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ពស់ថ្លាន់​នោះ​មួយ​ក្បាល​ៗ​ប៉ុន​កំ​ភូ​ន​ជើង​និង​សង្ស័យ​ញី ឈ្មោល ដែល​បាន​លូន​ចេញពី​ក្នុង​ព្រៃ​ដី​ឡូត៍​នៅ​ក្បែរ​នោះ​មក​រក​ចំណី ។ តាម​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ទៀត​ថា គាត់​មានការ​ព្រួយបារម្ភ​ពី​ពស់ថ្លាន់​នោះ ព្រោះ​បើសិនជា​ចាប់​មិន​បាន​ទេ វា​អាច​លូន​ចេញ​នៅ​ពេល​យប់​ស៊ី​មាន់​ឬ​ឆ្កែ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ៗ ។​ទោះបីជា​យ៉ាងណា អ្នក​ភូមិ​ខ្លះ​បាន​បន្ត​យក​ដែក និង​ទុយោ​ចាក់​ដើម្បី​ឱ្យ​ពស់​លូន​ចេញ ហើយ​ចាប់​ប្រគល់​ឲ្យ​នគរបាល​យក​ទៅ​លែង​នៅ​ភ្នំ​តា​ម៉ៅ ៕

អត្ថបទសរសេរ ដោយ