ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក​យ៉ាងម៉េច​ដែរ​ធៀប​នឹង​លុយ​ប្រទេស​អាស៊ី​ដើម​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២១ ខែតុលា​នេះ គឺ​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ…

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២១ ខែតុលា​នេះ គឺ​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៧៧,០០​រៀល​ខ្មែរ អត្រា​លក់ ៤.០៨៩,០០​រៀល​ខ្មែរ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ចំពោះ​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​លុយ​យ៉េន​ជប៉ុន គឺ​១​ដុល្លារ​មាន​អត្រា​ទិញ​១០៧,៣០​យ៉េន អត្រា​លក់ ១១០,០០​យ៉េន និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៣០,១៧៧៤​បាត​ថៃ អត្រា​លក់ ៣០,៤២៤៧​បាត​ថៃ ។

ដោយឡែក​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​លុយ​ដុ​ង​វៀតណាម​វិញ គឺ​១​ដុល្លារ​មាន​អត្រា​ទិញ ២៣.១០០,០០​ដុ​ង អត្រា​លក់ ២៣.៦០០,០០​ដុ​ង និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៨.៦៩៦,០០​គីប​ឡាវ អត្រា​លក់ ១០.៣៣៩,០០​គីប​ឡាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ