ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ច្រើន​កន្លែង​ត្រៀម​ទទួល​ភ្ញៀវ​​ទេសចរ​ថ្ងៃ​បុណ្យ​សមុទ្រ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ម្ចាស់​រមណីយដ្ឋាន​សំខាន់​ៗមួយ​ចំនួន​នៅ​ខេត្តកំពត បាន​អះអាង​ប្រាប់​លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ យ៉ាង​ដូច្នេះ​ថា ពួក​គាត់​នឹង​ខិតខំ​រៀបចំ​ការងារ​ពាក់ព័ន្ធ​បន្ថែមទៀត​នៅ​ក្នុង​រមណីយដ្ឋាន ដើម្បី​ត្រៀមចាំ​ទទួលភ្ញៀវ​ទេសចរ​ឱ្យ​បាន​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​មក​ដល់​នា​ចុងឆ្នាំ​ខាង​មុខ​នេះ…

ខេត្តកំពត ៖ ម្ចាស់​រមណីយដ្ឋាន​សំខាន់​ៗមួយ​ចំនួន​នៅ​ខេត្តកំពត បាន​អះអាង​ប្រាប់​លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ យ៉ាង​ដូច្នេះ​ថា ពួក​គាត់​នឹង​ខិតខំ​រៀបចំ​ការងារ​ពាក់ព័ន្ធ​បន្ថែមទៀត​នៅ​ក្នុង​រមណីយដ្ឋាន ដើម្បី​ត្រៀមចាំ​ទទួលភ្ញៀវ​ទេសចរ​ឱ្យ​បាន​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​មក​ដល់​នា​ចុងឆ្នាំ​ខាង​មុខ​នេះ ។

ដោយ​ចុះ​តាម​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​នាថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​ក្រុម​មន្ត្រី​បាន​ទៅ​ដល់​រមណីយដ្ឋាន​ទេសចរណ៍«​ឧទ្យាន​ដងព្រែក​» ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរីឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ និង​បាន​បន្ត​ទៅ​ដល់រមណីយដ្ឋាន «​ដូង​ទេរ​» រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​«​កោះ​តា​ដា​» និង​រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «​ទឹកឈូ​» ដែល​សុទ្ធតែ​ស្ថិតក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

លោក លី រតនា ម្ចាស់​រមណីយដ្ឋាន «​ដូង​ទេរ​»និង​លោក Alexis ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍
«​ឧទ្យាន​ដងព្រែក​» សុទ្ធតែ​បាន​អះអាង​ចំពោះ​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ថា​ពួក​គាត់​នឹង​ខិតខំ​រៀបចំ
ការងារ​ពាក់ព័ន្ធ​បន្ថែម​ទៀត​ក្នុង​រមណីយដ្ឋាន ដើម្បីត្រៀមចាំ​ទទួលភ្ញៀវ​ទេសចរ​ឱ្យ​បាន​រួចរាល់ មុន​ពិធីបុណ្យ​សមុទ្រ​មក​ដល់​នា​ចុងឆ្នាំ​ខាង​មុខ​នេះ ។ ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​មើលឃើញ​បញ្ហា​មួយ​ចំនួន​ដូច​ជា​បញ្ហាសំរាម ការ​ដក់​ទឹក​ថ្លុក និង​បញ្ហា​អនាម័យ​ជាដើមដោយ​ក្នុង​នោះ​លោក​បាន​ណែនាំ​ឱ្យ​ម្ចាស់​រមណីយ​ដ្ឋា​ន ពិសេស​មន្ទីរ​ទេសចរណ៍​ត្រូវ​ចូលរួម​កែ
សម្រួល​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក​រដ្ឋមន្ត្រីបាន​វាយតម្លៃ​ចំពោះ​ការ​រៀបចំ និង​ការ​ទទួលភ្ញៀវ​នៅ​តាម​រមណីយដ្ឋាន​ទាំងនោះ គឺ​មាន​ភាពល្អ ប្រសើរ​ច្រើន​ហើយ ប៉ុន្តែ​សូម​ឱ្យ​មានការ​យកចិត្ត ទុកដាក់​ចំពោះ​បញ្ហា​សំរាម ដែល​នៅ​រាយ​ប៉ាយ​តាម​ទីធ្លា​មួយ​ចំនួន​នៃ​រមណីយដ្ឋាន ។ ត្រង់​ចំណុច​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ពី​ការ​រៀបចំ​ទទួលភ្ញៀវ​ទេសចរ និង​ការសម្អាត​អនាម័យ​នៅ​រមណីយដ្ឋាន​ដូង​ទេរ និង ឧទ្យាន​ដងព្រែក​ផង​ដែរ ។ លោក​បាន​ណែនាំ​បន្ថែម​ឱ្យ​ម្ចាស់ និង​អ្នក​មើល​ការ​នៅ​តាម​រមណីយដ្ឋា​ន​ទាំងនោះ ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​ចំណីអាហារ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និង​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម ពិសេស​សូមកុំ​ដំឡើង​ថ្លៃ​សេវាកម្ម​ហួសហេតុ​ពេក នៅ​ពេល​ពិធីបុណ្យ​សមុទ្រ​មក​ដល់ ។

ក្រៅពី​នេះ លោក​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ឃើញបញ្ហា​ដក់​ទឹក​ថ្លុក និង​បញ្ហា​អនាម័យ​មួយ​ចំនួនទៀត ប៉ុន្តែ​ក៏​មិនមែន​ចោទ​ជា​បញ្ហា​ខ្លាំង​ពេក​ដែរខណៈ​ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ទាំងនោះ គឺ​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ដោយ​ងាយស្រួល ពិសេស​នៅ​កន្លែង​កម្សាន្ត​ទាំងនោះ ។ លក្ខណៈ​ពិសេស​មួយ​ផង​ដែរ សម្រាប់​រមណីយដ្ឋា​ន​ទេសចរណ៍​ទាំង​៤​សំខាន់​ៗ​ខាងលើ​នេះ ដោយ​វាស្ថិត​នៅ​បន្តបន្ទាប់​គ្នា​តាម​ផ្លូវ​តែ​មួយ ដែល​អាច​ឱ្យភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​បាន​សព្វហើយ​ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ ។

សូម​ជម្រាប​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២០-២២ ខែធ្នូ​ខាង​មុខ ។ ដូច្នេះ​ហើយ បានជា​លោក​រដ្ឋមន្ត្រី ថោ​ង ខុន មានការ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត កំពត ក៏​ដូច​ជា​ម្ចាស់​រមណីយដ្ឋាន​នីមួយ​ៗ ត្រូវ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់ មុន​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ​ឈាន​ចូល​មក​ដល់ ៕

អត្ថបទសរសេរ ដោយ