ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះជាង20ម៉ោង ប្រើពេល​វាយ​កម្ទេច​ជាង​​​2ខែ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ពូក​២​អគារ​ធំ​ៗ​សង់​ជាប់​គ្នា កម្ពស់​៤​ជាន់​និង​៥​ជាន់ ដែល​ត្រូវ​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់​កាលពី​ជាង​១​ខែ​មុន​នោះ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៩​នេះ ផ្ទៃ​អគារ​ទាំង​២​ដែល​ខ្លោច​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ បាន​ធ្វើការ​វាយ​កម្ទេច​ធ្លាក់​មក​ក្រោម​រាបស្មើ​ដល់​ដី​ហើយ…

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ពូក​២​អគារ​ធំ​ៗ​សង់​ជាប់​គ្នា កម្ពស់​៤​ជាន់​និង​៥​ជាន់ ដែល​ត្រូវ​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់​កាលពី​ជាង​១​ខែ​មុន​នោះ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០១៩​នេះ ផ្ទៃ​អគារ​ទាំង​២​ដែល​ខ្លោច​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ បាន​ធ្វើការ​វាយ​កម្ទេច​ធ្លាក់​មក​ក្រោម​រាបស្មើ​ដល់​ដី​ហើយ នៅ​សេសសល់​តែ​ការ​ដឹក​ជ​ញ្ចូ​ន​កាក​សំណល់​កម្ទេចកម្ទី​ថ្ម និង​ដែក​តែ​បន្តិចបន្តួច​ទៀត​ប៉ុណ្ណោះ ។

មន្ត្រី​ជំនាញ​ទទួល​ការ​វាយ​កម្ទេច​អគារ​ខាងលើ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ផ្ទៃ​អគារ​ទាំងមូល​នេះ​បាន​វាយ​ទម្លាក់​ចុះ​មក​ដល់​ដី​តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៩​មក​ម្ល៉េះ ដោយ​ប្រើ​គ្រឿងចក្រ​ខួង​ធំ​ៗ ។ ក្រោយ​ការ​វាយ​កម្ទេច​ហើយ​នោះ កម្លាំង​ជំនាញ​នៅ​បន្ត​កាយ​និង​វាយ​កម្ទេច​ជើង​សសរ​ខាងក្រោម​អគារ រួម​ទាំង​ធ្វើការ​កាយ​យក​ដែក​ចេញ​ផង​ដែរ ។ មន្ត្រី​ដដែល​បន្ត​ថា បច្ចុប្បន្ន​នេះ ការងារ​របស់​ពួក​គាត់​បាន​បញ្ចប់​១០០​ភាគរយ​ហើយ នៅឡើយ​តែ​ការ​ដឹក​ជ​ញ្ចូ​ន​គ្រឿងចក្រ​ឆេះ​សល់​តែ​ដែក​ចាកចេញ​ប៉ុណ្ណោះ ខណៈ​គ្រឿងចក្រ​និង​ឧបករណ៍​សម្ភារ​មួយ​ចំនួន​ធំ​បា​នប​ញ្ចូ​ន​ចេញ​អស់​ស្ទើរតែ​១០០​ភាគរយ​ផង​ដែរ ។

មន្ត្រី​ដដែល​បន្ថែម​ថា បើ​គិតដល់​ថ្ងៃ​ទី​២៣ ខែតុលា​ដដែល​នេះ មាន​រយៈពេល​២​ខែ​ហើយ អំពី​ដំណើរការ​នៃ​ការ​វាយ​កម្ទេច រហូត​ដល់​ការ​វាយ​កម្ទេច​ត្រូវ​បាន​បញ្ចប់ និង​ការ​ដឹក​ជ​ញ្ចូ​ន​សម្ភារ​ចាក​ចេញពី​ទីតាំង​ខាងលើ​នេះ ។ បើ​តាម​ការ​អះអាង​ពី​ក្រុម​មន្ត្រី​ជំនាញ បញ្ជាក់​ថា ចំពោះ​កាក​សំណល់​ថ្ម និង​ដែក នៃ​ផ្ទៃ​អា
គារ ក៏​ដូច​ជាទី​តាំង​ដែល​បាន​ឆាបឆេះ ក្រោយ​ការ​វាយ​កម្ទេច​ហើយ​នោះ គឺ​ទុក​ជូន​ម្ចាស់​ទីតាំង​វិញ ជា​អ្នក​សម្រេច​​ដឹក​ជ​ញ្ចូ​ន​ចេញ​ដោយ​ខ្លួនឯង ឬ​យក​ទៅ​ប្រើប្រាស់​ទៅ​លើ​អ្វី​ផ្សេង​ៗ​នោះ វា​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​ដែល​ជា​ម្ចាស់​ទីតាំង ដោយ​ក្រុម​ជំនាញ​មាន​សិទ្ធិ​ត្រឹម​ធ្វើការ​វាយ​កម្ទេច​តែ​ប៉ុណ្ណោះ កុំឱ្យ​អ្នក​រស់នៅ​ជិតខាង​ភ័យ​ខ្លាច​រលំ​លើ ។ ប៉ុន្តែ បើ​តាម​ទិដ្ឋភាព​ជាក់ស្តែង​ដែល​ភ្នាក់ងារ​កោះសន្តិភាព បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ ឃើញ​ថា កាក​សំណល់​ដែក និង​ថ្ម​ជា​ច្រើន ត្រូវ​បាន​ដឹក​ជ​ញ្ចូ​ន​ចេញពី​ទីតាំង​ខាងលើ ស្ទើរតែ​១០០​ភាគរយ​ទៅ​ហើយ​ដែរ ខណៈ​នៅ​សល់​តែ​ផ្ទៃដី​មើលទៅ​ឃើញ​ល្វឹងល្វើយ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា ទីតាំង​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​ខាងលើ​នេះ ស្ថិត​ក្នុងភូមិ​ចំរើន​ផល​ទី​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវ​បាន​គ្រោះ​មហន្តរាយ​អគ្គិភ័យ​ដ៏​កំណាច​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ កាលពី​វេលា​ម៉ោង​១២ និង​៤៥​ថ្ងៃត្រង់​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ ។ នៅ​ក្នុង​ការ​ឆាបឆេះ​នេះ អស់​រយៈពេល​ជាង​២០​ម៉ោង ដោយ​បាន​បំផ្លាញ​សិប្បកម្ម​ខាងលើ​ទាំងស្រុង​ដែល​មាន​អគារ​ធំ​ៗ​ចំនួន​២ មួយ​ខ្នង​កម្ពស់​៤​ជាន់ និង​មួយ​ខ្នង​ទៀត​កម្ពស់​៦​ជាន់ រួម​ទាំង​ទីតាំង​សង្វា​ក់​ផលិតកម្ម ដោយ​បាន​បំផ្លាញ​ឧបករណ៍ និង​ម៉ាស៊ីន​ផលិត​ទាំងស្រុង រួម​ទាំង​ផលិតផល​សម្រេច​រួច​អស់​ជា​ច្រើន​ផង​ដែរ ដែល​សរុប​ជា​ទឹកប្រាក់ គឺ​អស់​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​អគារ​ដែល​ឆេះ​ខ្លោច​តម្រូវ​ឱ្យ​កម្ទេច​ចោល ព្រោះ​អាចរ​លំបាក់​សង្កត់​ផ្ទះ​ជិតខាង ទើប​អាជ្ញាធរ​ចាត់វិធានការ​កម្ទេច ដោយ​មាន​គ្រឿងចក្រ​វ៉ៃ​និង​ខួង​ទម្លាក់​រាប​ដល់​ដី ។ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ កម្លាំង​ចម្រុះ​ទាំងអស់​បាន​ប្រើប្រាស់​រថយន្ត​អស់​សរុប​៤៥​គ្រឿង​ឡើង​ចុះ​៣០៨​លើក ពោល​គឺ​ប្រើ​អស់​ទឹក​៣០៨​គ្រឿង មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ