ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​អំបុក​កំពុង​ប្រឹង​អស់ដៃ​…​ខ្លាច​គ្មាន​អំបុក​លក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ប្រកប​មុខរបរ​ផលិត​អំបុក​ ហៅ​ដាល់អំបុកជាង​១០០​គ្រួសារ នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ រីករាយ​នៅ​ពេល​ខែ​អកអំបុក​ជិត​មក​ដល់ ជា​ពិសេស​ត្រៀម​អកអំបុក​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ​មាន​អ្នក​កុម្ម​ង់​អំបុក​ច្រើនដោយ​គ្មាន​កំណត់ គឺ​មាន​ប៉ុន្មាន​គេ​ទិញ​យក​ទាំងអស់ ។មាន​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ អ្នក​ប្រកប​មុខរបរ​ផលិត​អំបុក​ ហៅ​ដាល់អំបុកជាង​១០០​គ្រួសារ នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ រីករាយ​នៅ​ពេល​ខែ​អកអំបុក​ជិត​មក​ដល់ ជា​ពិសេស​ត្រៀម​អកអំបុក​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ​មាន​អ្នក​កុម្ម​ង់​អំបុក​ច្រើនដោយ​គ្មាន​កំណត់ គឺ​មាន​ប៉ុន្មាន​គេ​ទិញ​យក​ទាំងអស់ ។មាន​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង​ចំនួន​២៦​គ្រួសារ ភូមិ​គោក​កណ្តោល​៤៦​គ្រួសារ ភូមិ​ធ្លក​និង​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ​៣៩​គ្រួសារ ផលិត​អំបុក​យ៉ាង​កក្រើក ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ឱ្យទាន់​ពេល​ដែល​កំពុង​មាន​ទីផ្សារ​និង​ឱ្យទាន់​អ្នក​កុម្ម៉ង់​ទិញ ។

តាម​ការ​សាកសួរ​ដោយ​ផ្ទាល់​ក្នុង​១​ថ្ងៃ​១​គ្រួសារ​ផលិត​បាន​៤០០​ទៅ​៥០០​កំប៉ុង​ដែល​ជា​ការ​ផលិត​ដោយ​ក្រុម​គ្រួសារ​តូច​ៗ ។ ចំពោះ​ការ​លក់ គឺ​អំបុក​១​គីឡូក្រាម​ថ្លៃ​១​ម៉ឺន​រៀល​ដូច​ៗ​គ្នា ។ គាត់​ថា បើ​គិត​ជា​កំប៉ុង​មួយ​កំប៉ុង​ថ្លៃ​មួយ​ពាន់​រៀល ហើយ​១០​កំប៉ុង​ស្មើ​មួយ​គីឡូក្រាម ។ បើ​តាម​អ្នក​ផលិត​អំបុក​ឈ្មោះ ម៉ៅ ផា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អកអំបុក​មាន​អ្នក​កុម្ម៉ង់​ទិញ​រួច​ហើយ​ខ្លះ​២​ពាន់​កំប៉ុង ហើយ​នៅ​ថ្ង​ទី​២ វិច្ឆិកា​លោក​ជំទាវ ម៉ែ​ន សំ​អន ប្រមូល​ទិញ​អំបុក​២៦​គ្រួសារ ក្នុង​១​គ្រួសារ​ធានា​ទិញ​អំបុក​១៨០​កំប៉ុង សម្រាប់​អក​ថ្ងៃ​៩ វិច្ឆិកា ២០១៩ ។ គាត់​ថា ធានា​ផលិត​ឱ្យទាន់​តាម​តម្រូវការ ។

ចំពោះ​ស្រូវ​ដាល់អំបុក​គឺ​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​១​គីឡូក្រាម​តម្លៃ​១៥០០​រៀល​ជា​ស្រូវ​មក​ពី​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ដោយ​មាន​ឈ្មួញ​នៅ​ភូមិក​អណ្តើក​ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​យក​មក​ផ្គត់ផ្គង់​រាល់ថ្ងៃ​ទាំង​១២​ខែ អត់ឱ្យ​ខ្វះ​ទេ ។ អ្នក​ដាល់អំបុក​ដដែល​និយាយ​ថា នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ បាន​កុម្ម៉ង់​ទិញ​៦០០​កំប៉ុង​និង​អ្នក​រាជធានី​ភ្នំពេញ​មួយ​ក្រុម​ជា​មន្ត្រី​កុម្ម៉ង់​ទិញ​អំបុក​អក​នៅ​ថ្ងៃ​៩ វិច្ឆិកា​ដែរ គឺ​១​ម៉ឺន​កំប៉ុង ស្មើនឹង​មួយ​តោន​អំបុក ។

អ្នក​ផលិត​និយាយ​ថា ក្នុង​មួយ​គ្រួសារ ត្បាល់​១ ប្រើ​កម្លាំង​២​នាក់​ផលិត​អំបុក​ក្នុង​១​ថ្ងៃ​៥​តៅ​ស្រូវ​ឬ​ស្មើ​អំបុក​៤០០​ទៅ​៥០០​កំប៉ុង ។ ចំណែក​នៅ​ឃុំ​ក្រោលគោ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​ក្រោលគោ ក៏​បាន​កុម្ម៉ង់​ទិញ​អំបុក​៤​ពាន់​កំប៉ុង សម្រាប់​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​ក្រោលគោ​អក​ថ្ងៃ​៩ វិច្ឆិកា ។ តាម​ការ​កត់សម្គាល់​គេ​ផលិត​អំបុក​សព្វថ្ងៃ​មិន​ប្រើ​កម្លាំង​បុក​ទេ ច្រើន​តែ​ប្រើ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ជំនួស​កម្លាំង​មនុស្ស ។ ចំណែក​ម៉ាស៊ីន​និង​ត្បាល់​សម្រាប់​ដាល់អំបុក​ស្វ័យប្រវត្តិ​ផលិត​រួច​ជា​ស្រេច​១​គ្រឿង​តម្លៃ​១២០០​ដុល្លារ ។

អ្នក​ផលិត​អំបុក​និយាយ​ថា តាម​មន្ទីរ​នានា​ក្នុង​ខេត្ត​ក៏​មានការ​កុម្ម៉ង់​អំបុក​ច្រើន​ដែរ​ដូច្នេះ​នៅ​ថ្ងៃ​៩ វិច្ឆិកា គឺ​មាន​ពិធី​អកអំបុក​ដើម្បី​សន្តិភាព​ច្រើន​ណាស់​គ្រប់​មន្ទីរ​និង​គ្រប់​ស្ថាប័នរដ្ឋ និង​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​គណបក្ស​ណា​ទេ​ត្រៀម​អកអំបុក​សាមគ្គី​ទាំងអស់​គ្នា​ដើម្បី​ឆ្លើយ​តប​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិ​បាល​ដែល​ប្រកាស​យក​ថ្ងៃ​៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ជា​ទិវា​អកអំបុក​ទូ​ទាំង​ប្រទេស ក្នុង​ន័យ​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ។ ដូច្នេះ​ខេត្តស្វាយរៀង​ពិតជា​គាំទ្រ​អំបុក​ខ្មែរ ជា​ពិសេស​គាំទ្រ​ការ​ទ​ទូល​ទាន​អំបុក​ទូ​ទាំង​ប្រទេស ៕​

អត្ថបទសរសេរ ដោយ