ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីម៉ែ-ឪអារ.កសម្លា.ប់​គ្នា…កូនៗ​ផ្តិត​មេដៃ​​ សុំកុំយកទោស​ឪពុក

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លើករណីប្តី-ប្រពន្ធអារ.កគ្នា​​នេះ​ ត្រូវកូន​ៗ​បាន​ផ្តិត​មេដៃ​ស្នើ​សមត្ថកិច្ច​កុំ​យកទោស​ពៃរ៍​ឪពុក តែ​សមត្ថកិច្ច​មិន​ហ៊ាន​ដោះ​លែង​ទេ និង​បាន​ភ្ជាប់​លិខិត​នោះ​ បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ជា​អ្នក​វិនិច្ឆ័យ ។ សូមបញ្ជាក់ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ…

ខេត្តកំពង់ចាម ៖ លើករណីប្តី-ប្រពន្ធអារ.កគ្នា​​នេះ​ ត្រូវកូន​ៗ​បាន​ផ្តិត​មេដៃ​ស្នើ​សមត្ថកិច្ច​កុំ​យកទោស​ពៃរ៍​ឪពុក តែ​សមត្ថកិច្ច​មិន​ហ៊ាន​ដោះ​លែង​ទេ និង​បាន​ភ្ជាប់​លិខិត​នោះ​ បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ជា​អ្នក​វិនិច្ឆ័យ ។

សូមបញ្ជាក់ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ មួយ​ពិតជា​សាហាវ​ពេក​ណាស់ ដោយ​បុរស​ជាប្តី​ឈ្មោះ អុជ ផ​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ដី​លើឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ បាន​យក​កាំបិត​ផ្គាក់​អា​រកប្រពន្ធ​ដាច់​បំពង់​ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័មខណៈ​ប្រពន្ធ​ស្រវឹង​ ហើយ​យក​កូនកាំបិត​អា​រក​រូប​គាត់​ជា​ប្តី តែ​មិន​ដាច់​រហូត​របួសធ្ងន់​នោះ​ទេ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលាម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៩ ខែតុលា តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ទើប​សមត្ថកិច្ច​បានដឹង​ពី​ហេតុការណ៍​នេះ ហើយ​បុរស​ជា​ប្តីបាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​បានកាំបិត​ផ្គាក់​១​ដើម ។

លោក ហាក់ គឹ​ម​ហុ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពាម​កោះ​ស្នាឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ បូ នី អាយុ​៦១​ឆ្នាំ ជា​មនុស្ស​ចូល​ចិត្តផឹកស្រា បាន​ស្លាប់​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន​ ដោយមិន​មាន​អ្នកដឹង​ទេ​នា​យប់​នោះ គឺ​ទាល់តែ​ព្រឹកឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ហើយអ្នក​ភូមិ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ក្រោម​កិច្ចសហការ​ជាមួយនឹង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បុរស​ជា​ប្តី​ត្រូវ​បាន​ឃាត់ខ្លួន ។

លោកនាយ​ប៉ុស្តិ៍​ពាម​កោះ​ស្នា​បន្ត​ថា នៅ​យប់ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ផឹកស្រា​ស្រវឹង​លុះ​មក​ដល់​លើ​ផ្ទះ​វិញ ក៏​បាន​បង្កជម្លោះ​ពាក្យ​សម្តីជាមួយនឹង​ប្តី ដោយ​យក​កូនកាំបិត​ទៅ​អា​រក​ប្តី​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បណ្តាល​ឲ្យ​រង​របួស​ហូរ​ឈាម ។ ឯ​បុរស​ជា​ប្តី​ដោយសារ​ឈឺ​ទប់​កំហឹង​មិន​បាន ក៏​ស្ទុះ​ទៅ​យកកាំបិត​ផ្គាក់​មក​អា​រកប្រពន្ធ​វិញ រហូត​ដាច់​បំពង់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម ។

នៅ​ពេល​កើតហេតុ​នោះ មិន​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​នៅ​ជាមួយ​ទេ ដោយ​កូន​ៗ​ចំនួន៦​នាក់ មាន​ប្តី​មាន​ប្រពន្ធ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ គឺ​ពួក​គាត់​នៅ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។ តាម​ការ​ស្រាវជ្រាវ ប្តី​ប្រពន្ធ​នេះ​មាន​ជំងឺសរសៃប្រសាទ ហើយ​ប្តី​មាន​ជំងឺលើសឈាម​និង​មានស្មារតី​ភ្លេចភ្លាំង​ច្រើន ចំណែក​ប្រពន្ធ​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា ។ កាលពី​ប្រមាណ​៣​ទៅ​៤​ខែមុន បុរស​ជា​ប្តី​ដោយសារ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ បាន​ផឹកថ្នាំ​កណ្តុរ​ប៉ង​ធ្វើ​អត្តឃាត តែ​ជា​គ្រោះល្អ​មិន​ស្លាប់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។

លោកនាយ​ប៉ុស្តិ៍ ហាក់ គឹ​ម​ហុ​ន បញ្ជាក់​ថា មុន​ពេល​កើតហេតុ ប្តី​បាន​ប្រើ​ប្រពន្ធ​ឲ្យ​ទៅ​ទិញ​ទឹកកក និង​បាន​ទៅ​ជាង​១​ម៉ោង​ទើប​ត្រឡប់​មកវិញ​ដោយ​ស្រវឹងស្រា​ផង ហើយ​បាន​បង្កជម្លោះ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នោះ ប្រពន្ធ​បាន​យក​កូនកាំបិត​អា​រក​ប្តី ហើយ​ប្តី​រើបម្រះ​រួច​ក៏​ទៅ​យក​កាំបិត​ផ្គាក់​មក​អា​រកប្រពន្ធ​វិញ​រហូត​ដល់​ស្លាប់ ។

អត្ថបទសរសេរ ដោយ