ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២​ស្រី​១​ប្រើ​ល្បិច​ជិះ​មក​កៀក​… ចុង​ក្រោយ​អស់លក្ខណ៍​ត្រឹម​គូស្នេហ៍​១​គូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​ជា​សង្សារ​នឹង​គ្នា កំពុង​តែ​ជិះ​ម៉ូតូ​សុខ​ៗ​ក៏​ត្រូវ​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ជិះ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប តែ​មិន​បាន​សម្រេច​នោះ​ទេ ហើយ​ត្រូវ​ជន​រង​គ្រោះ​ក្របួច​ជាប់​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​អន្តរា​គមន៍​​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​21 ខែតុលា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​ជា​សង្សារ​នឹង​គ្នា កំពុង​តែ​ជិះ​ម៉ូតូ​សុខ​ៗ​ក៏​ត្រូវ​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ជិះ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប តែ​មិន​បាន​សម្រេច​នោះ​ទេ ហើយ​ត្រូវ​ជន​រង​គ្រោះ​ក្របួច​ជាប់​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​អន្តរា​គមន៍​​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​21 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​កង​ព្រហ្ម​មុខ​បួន ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​ជន​រង​គ្រោះ​ប្រុស​ស្រី​២​នាក់​ត្រូវជា​សង្សារ​នឹង​គ្នា ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា Big ពណ៌​ខៀវ​លាយ​.​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ពី​កើត​ទៅ​លិច ខណៈ​បើក​មក​ដល់​ចំណុច​ក្បែរ​កន្លែង​កើត​ហេតុ ជន​រង​គ្រោះ​គាត់​ក៏​ឈប់​ទិញ​បារី​ជក់ លុះ​ពេល​បើក​ឡើង​ស្ពាន​ទើប​លេចមុខ​ជន​សង្ស័យ​៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​ស្រី ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX5991 ដោយ​បាន​ជិះ​ទៅ​ក្បែរ​ជន​រង​គ្រោះ ហើយ​ក៏​ឆក់​កាបូប ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​ទាញ​មក​វិញ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយ ជន​រង​គ្រោះ​ក៏​បាន​ដេញ​តាម​ជនសង្ស័យ​រហូត​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន ទើប​ឃាត់​បាន​ទាំង​៣​នាក់ រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ប្រចាំការ​នៅ​គល់​ដៅ​នោះ​តែ​ម្តង​។ ប៉ុន្តែ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ គ្រាន់តែ​ជិះ​កៀរ​គ្នា​តែ​ប៉ុណ្ណោះ ហើយ​មនុស្ស​ស្រី​ជា​អ្នក​ឌុ​ប​ថែម​ទៀត មាន​ពេល​ឯណា​ឆក់​បាន ។

លុះ​មួយសន្ទុះ​ក្រោយមក សមត្ថកិច្ច​ក៏​បាន​ដឹក​ជនសង្ស័យ​ទាំង​៣​នាក់​នាំ​យក​ទៅ​សួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដោយសារ​តែ​រឿងហេតុ​នេះ​នៅ​កើត​នៅ​ខាង​ទឹកដី​ស្រះ​ចក ទើប​ជរង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីនោះ​វិញ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ