ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ខ្ញុំ​ចូល​ចិត្ត​ញុំាំ តើ​មាន​វិធី​អ្វី​ដែល​ខ្ញុំ​អាច​រក​លុយ​ពី​វា​បាន?

4 ឆ្នាំ មុន

ប្រ​សិន បើ​អ្នកជា​មនុស្ស​ដែល​តែងតែ​គិត​ឃើញ​ពី​អាហារ​មិន​ថា ជា​ការ​ចម្អិន​អាហារ បរិភោគ​អាហារ ឬអ្វី​ផ្សេង​ដែល​ទាក់ទិន​នឹង​អាហារ​ទេ តើ​អ្នក​ធ្លាប់​គិត​ពី​វិធី​រក​លុយ​ពី​ចំណូលចិត្ត​មួយ​នេះ​របស់​អ្នក​ទេ ? ប្រាកដ​ណាស់ ការ​ពិត​ជាក់ស្តែង​មាន​វិធី​ជា​ច្រើន ដែល​អ្នក​អាច​រក​លុយ​ពី​ការងារ…

ប្រ​សិន បើ​អ្នកជា​មនុស្ស​ដែល​តែងតែ​គិត​ឃើញ​ពី​អាហារ​មិន​ថា ជា​ការ​ចម្អិន​អាហារ បរិភោគ​អាហារ ឬអ្វី​ផ្សេង​ដែល​ទាក់ទិន​នឹង​អាហារ​ទេ តើ​អ្នក​ធ្លាប់​គិត​ពី​វិធី​រក​លុយ​ពី​ចំណូលចិត្ត​មួយ​នេះ​របស់​អ្នក​ទេ ?

ប្រាកដ​ណាស់ ការ​ពិត​ជាក់ស្តែង​មាន​វិធី​ជា​ច្រើន ដែល​អ្នក​អាច​រក​លុយ​ពី​ការងារ និង​អាជីវកម្ម​ដែល​ទាក់ទិន​នឹង​អាហារ​បាន ហើយ​ភាគច្រើន​អ្នក​អាច​ធ្វើ​វា​ក្រៅ​ម៉ោង ឬ​នៅផ្ទះ​ថែម​ទៀត​ផង ។ ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ចូរ​អាន និង​សាកល្បង​គំនិត​ខាងក្រោម​នេះ ៖

១. សរសេរ និង​ចែករំលែក​ពី​អាហារ ៖
មាន​មនុស្ស​ជា​ច្រើន​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​កន្លែង​ទទួលទាន​អាហារ​ថ្មី​ៗ និង​ឆ្ងាញ់​ៗ​ដូច្នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​សាកល្បង​អាហារ​ថ្មី​ៗ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​រួច​ចែករំលែក​ពី​បទ​ពិសោធន៍ និង​ទស្សនៈ​របស់​អ្នក​លើ​អាហារ និង​កន្លែង​ទទួលទាន​ជាដើម ។
អ្នក​អាច​ចែករំលែក​ក្នុង​ទ្រង់ទ្រាយ​ជា Blog, វី​ឌី​អូ ឬ​លើ​ប្រព័ន្ធ​សង្គម​អ្នក​បាន​ដោយ​ងាយ ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​បានការ​គាំទ្រ​ច្រើន​ហើយ​អ្នក​នឹង​មានឱកាស​ក្នុង​ការ​ក្លាយជា Food Influencer ដែល​ត្រូវ​បាន​ទាក់ទាញ​ដោយ​អាជីវកម្ម​លក់​អាហារ​ផ្សេង​ៗ​សម្រាប់​ការ​ផ្សព្វផ្សាយ ដើម្បី​ប្តូរ​បាន​កម្រៃ​ជាដើម ។

២. ចែករំលែក​រូបមន្ត​ចម្អិន​អាហារ ៖
បើ​អ្នកជា​មនុស្ស​ដែល​ស្រលាញ់​ការ​ចម្អិន​អាហារ​ខ្លួនឯង​ជាង​នោះ​ក៏​អ្នក​អាច​ប្រើ​វិធី​ខាងលើ​បាន​ដែរ ប៉ុន្តែ​គ្រាន់តែ​ប្តូរ​ពី​ចែករំលែក​បទ​ពិសោធន៍​ញុាំ​ទៅ​ចែករំលែក​ពី​រូប​បន្ត​ចម្អិន​អាហារ និង​គន្លឹះ​ងាយ​ៗ​បាន ។

ជាក់ស្តែង លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​មាន​រូបមន្ត​ទាំងនេះ​ជា​ច្រើន ប៉ុន្តែ​វា​ភាគច្រើន​ត្រូវ​បាន​សរសេរ ឬ​មានការ​និយាយ​ជា​ភាសា​អង់គ្លេស ។ ដូច្នេះ​អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ទាក់ទាញ​អ្នកគាំទ្រ ប្រសិនបើ​អ្នក​អាច​សរសេរ ឬ​និយាយ​ក្នុង​វី​ឌី​អូ​របស់​អ្នកជា​ភាសា​ខ្មែរ ។

៣. លក់​អាហារ​អន​ឡាញ ៖
ផ្ទុយ​មក​វិញ បើ​អ្នក​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្តការ​សរសេរ ឬ​និយាយ​ចេញ​មុខ​ច្រើន អ្នក​ក៏​អាច​លក់​អាហារ​ដែល​អ្នក​ចម្អិន ឬ​ធ្វើ​អន​ឡាញ​ផង​ដែរ ។ អាជីវកម្ម​ប្រភេទ​នេះ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដោយ​អ្នក​អាច​មើលឃើញ​មានការ​លក់​ម្ជូរ អំពិល និង​ចំណី​ផ្សេង​ៗ​ជាដើម​។ ហើយ​ប្រាកដ​ណាស់​អាហារ​គ្មាន​ព្រំដែន​ទេ ហើយ​អ្វី​ដែល​អ្នក​អាច​លក់​បាន​ក៏​មាន​ច្រើន​ដែរ​ព្រោះ​អ្វី​ដែល​សំខាន់​គឺ​អនាម័យ និង​រសជាតិ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ