ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បើកទ្វា​រត់​ចេញ​ទៅ​​ឈរ​យំ​នៅ​ចិញ្ចើម​​ផ្លូវ​រក​អ្នក​ជួយ​… ក្រោយ​រង​ការ​ធ្វើ​បាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ទើបតែ​បង្កើតកូន​បាន​មួយ​ខួប​ជាង ស្រាប់តែ​ត្រូវ​ប្អូនប្រុស និង​ឪពុក​បង្កើត​បង្ខំ​ឱ្យធ្វើ​ការ​រក​លុយ ហើយ​វាយដំ និង​ធ្វើ​បាប​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​30​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ទើបតែ​បង្កើតកូន​បាន​មួយ​ខួប​ជាង ស្រាប់តែ​ត្រូវ​ប្អូនប្រុស និង​ឪពុក​បង្កើត​បង្ខំ​ឱ្យធ្វើ​ការ​រក​លុយ ហើយ​វាយដំ និង​ធ្វើ​បាប​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​20 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ក្បែរ​នឹង​ខារ៉ាអូខេ​ណា​ហ្សា​តូ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​អា មុំ ភេទ​ស្រី អាយុ​31​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គាត់​ត្រូវ​បាន​ប្អូនប្រុស​អាយុ​18​ឆ្នាំ និង​ឪពុក​បង្កើត​ព្រួត​គ្នា​វាយដំ និង​ទាញ​សក់​បោក​ចូល​ជញ្ជាំង ព្រមទាំង​ត្រូវ​មួយ​ដៃ​ចំ​មាត់​បណ្តាល​​ឱ្យ​រង​របួសធ្ងន់​យ៉ាងដំណំ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា មូលហេតុ គឺ​ដោយសារ​តែ​ឪពុក​ខឹង​រឿង​គេ​រក​ការងារ​ឱ្យ​បាន​ហើយ​ម៉េច​បានជា​មិន​ព្រម​ធ្វើ ហើយ​រកស៊ី​អី​ក៏​មិន​មាន និង​ជេរប្រទេច​ជា​ច្រើន​ថែម​ទៀត ទើប​គាត់ (​ជន​រង​គ្រោះ​) មិនដឹង​ថា ត្រូវធ្វើ​យ៉ាង​មិច​នោះ​ទេ ទើប​បើកទ្វា​រត់​ចេញ​មក​ក្រៅ​ទាំង​ខ្លួនឯង​មិន​បាន​ពាក់​ស្បែកជើង​នោះ​ទេ និងរ​ត់ទៅ​ឈរ​យំ​នៅ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ទើប​រក​អ្នក​សារព័ត៌​ឱ្យ​ជួយ​ជូន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ប្តឹង​ឪពុក​គាត់ ហើយ​ឱ្យ​សមត្ថកិច្ច​ជួយ​រក​ខុស​ត្រូវ និង​ណែនាំ រួច​ឱ្យធ្វើ​កិច្ចសន្យា​កុំឱ្យ​វាយ​ធ្វើបាប​គាត់​តទៅ​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ នារី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ