ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! ឆេះ​រោង​ស្តុក​គ្រឿង​ឈើ​ទាំង​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​សង្កែ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នៅ​រោង​ឈើ​មួយ​កន្លែង បង្កឲ្យ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៣​គ្រឿង​ទើប​បាញ់​រលត់​អស់ទាំង​ស្រុង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​សង្កែ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នៅ​រោង​ឈើ​មួយ​កន្លែង បង្កឲ្យ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៣​គ្រឿង​ទើប​បាញ់​រលត់​អស់ទាំង​ស្រុង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវ​907​នៅ​ចំណុច​ក្នុង​សាលា​បឋម​សិក្សា​ទួល​សង្កែ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​1 ខណ្ឌឬស្សីកែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញ​មក​ពី​ខាងក្នុង​សាលា​ទួល​សង្កែ​យ៉ាង​ខ្លាំង ហើយ​គួប​ផ្សំ​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ថែម​ទៀត ទើប​ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ ហើយ​ក៏​រាយការណ៍​ទៅ​ឲ្យ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគម​ន៍​បាញ់​ពន្លត់​អស់​ចំនួន​៣​គ្រឿង​ទើប​រលត់​អស់ទាំង​ស្រុង​តែ​ម្តង មិន​បង្ក​ឲ្យ​រាលដាល​ដល់​កន្លែង​ផ្សេង​នោះ​ទេ ហើយ​ខូចខាត​សម្ភារ​ដូច​ជា គ្រឿង​ឈើ​ធ្វើ​កៅអី​តែ​ប៉ុណ្ណោះ ។

ក្នុង​ហេតុការណ៍​នេះ​មាន​វត្តមាន​លោក​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ហើយ​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ