មនុស្សជុំវិញពិភពលោកបរិភោគមី អស់ ១០០ ពាន់លានកញ្ចប់ក្នុងមួយឆ្នាំ
- ភ្នំពេញ
មនុស្សទូទាំងពិភពលោក បានបរិភោគ មី អស់ ១០០ ពាន់លានកញ្ចប់កាលពីឆ្នាំ ២០១៧ ។ នេះមានន័យថា ជាទូទៅមនុស្សម្នាក់លើភពផែនដីបរិភោគ…
មនុស្សទូទាំងពិភពលោក បានបរិភោគ មី អស់ ១០០ ពាន់លានកញ្ចប់កាលពីឆ្នាំ ២០១៧ ។ នេះមានន័យថា ជាទូទៅមនុស្សម្នាក់លើភពផែនដីបរិភោគ…
មនុស្សទូទាំងពិភពលោក បានបរិភោគ មី អស់ ១០០ ពាន់លានកញ្ចប់កាលពីឆ្នាំ ២០១៧ ។ នេះមានន័យថា ជាទូទៅមនុស្សម្នាក់លើភពផែនដីបរិភោគ មី ជាមធ្យមអស់ ១៣ កញ្ចប់ក្នុងរយៈពេលមួយឆ្នាំ ។ តើ មី កញ្ចប់មានប្រវត្តិដើមទងយ៉ាងដូចម្តេចខ្លះ?
មី កញ្ចប់ មានដើមកំណើតចេញពីមីរ៉ាមេន (ramen) ដែលជាអាហារដ៏ពេញនិយមមួយនៅប្រទេសជប៉ុន ។ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ប្រជាជនជប៉ុនដែលនៅរស់រានមានជីវិតពីសង្គ្រាម បានស្រេកឃ្លានយ៉ាងខ្លាំង ដែលជាវិបត្តិចាំបាច់មួយដើម្បីការដោះស្រាយ ។
នៅពេលនោះ ក្រសួងកសិកម្មរបស់ជប៉ុនបានរិះរកវិធីដើម្បីជួយដោះស្រាយ និងបានទៅជួបជាមួយពាណិជ្ជករ លោក ម៉ូម៉ូហ្វុគុ អានដូ (Momofuku Ando) ដើម្បីពិភាក្សារកវិធីប្រើប្រាស់ម្សៅសាលី ដែលបានមកពីជំនួយបរិច្ចាគរបស់ប្រជាជនសហរដ្ឋអាមេរិកឲ្យមានប្រសិទ្ធភាព ។
នៅពេលនោះ លោក អានដូ មានអាយុ ៤៨ឆ្នាំ ។ គាត់បាននឹកឃើញពីគំនិតមួយដោយគិតថា មី ជាប្រភេទអាហារដែលត្រូវការម្សៅសាលី ហើយលោកចង់បង្កើតមីមួយប្រភេទ ដែលជួយសន្សំសំចៃពេលវេលារបស់អ្នកបរិភោគ ដើម្បីមានពេលទុកធ្វើការផ្សេងទៀត ។
លោកបានសំងំខ្លួនអស់រយៈពេលពេញមួយឆ្នាំនៅផ្ទះ ដើម្បីសាកល្បងផលិតមីឆ្អិនស្រាប់ ។ នៅពេលគាត់បង្ហាញខ្លួននៅឆ្នាំ ១៩៥៨ គាត់បាននាំមកនូវផលិតផល មី ឆ្អិនស្រាប់មួយបែប ដែលមានទម្រង់ស្រដៀងទៅនឹងដុំឥដ្ឋរាងចតុកោណ ។ ចាប់ពីពេលនោះមក មីកញ្ចប់ត្រូវបានកកើត និងទទួលបានការគាំទ្រពីអ្នកបរិភោគ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ