ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កំពុង​ងូតទឹក​ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​នៅ​លើ​ដំបូង​មានអី​…​ផ្អើល​ទាំង​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​លួច​ឡើង​លើ​ដំបូង​ផ្ទះ​ម្ចាស់ផ្ទះ​ដេញ​វាយ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​សន្លប់​ស្តូកស្តឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា​នេះ នៅផ្ទះ​ជួល (​ផ្ទះល្វែង​)…

រាជធាន​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​លួច​ឡើង​លើ​ដំបូង​ផ្ទះ​ម្ចាស់ផ្ទះ​ដេញ​វាយ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​សន្លប់​ស្តូកស្តឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា​នេះ នៅផ្ទះ​ជួល (​ផ្ទះល្វែង​) ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់វាយសន្លប់

ម្ចាស់ផ្ទះ​ឈ្មោះ សុខ ទ្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ចិន រស់នៅ​ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ឈ្មោះ អាន សុ​ភ័ស្ស​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុ​របរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ហាង​ចិន​ហើយ​បន្ទាប់​មក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ងូតទឹក និង​បោក​សំលៀក​បំពាក់​យក​ទៅ​ហាល​នៅ​លើ​ដំបូង​ផ្ទះ ឃើញ​ជនសង្ស័យ​អង្គុយ​ពួន​លើ (​អា​វុង​) បាំងសាច​ទឹក​លើ​បង្អួច ក៏​ស្រាប់តែ​គាត់​យក​ដុំ​ថ្ម​គប់​ពីលើ​ដំបូលផ្ទះ​មក​ជាន់​ខាងក្រៅ បណ្តាល​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន ។

ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ចុះ​ដេញ​ជនសង្ស័យ​ម្តងទៀត​មក​ដល់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជនសង្ស័យ​បំរុង​តដៃ​ម្ចាស់ផ្ទះ តែ​ម្ចាស់ផ្ទះ​បាន​យក​ដំបង​ឈើ​ជ្រុល​វាយ បណ្តាល​ឲ្យ​បែកក្បាល​សន្លប់​ស្តូកស្តឹង ។ បន្ទាប់​ពី​ម្ចាស់ផ្ទះ​តេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដោយ​សមត្ថកិច្ច​ឃើញ​ជនសង្ស័យ​រង​របួស​ធ្ងន់ធ្ងរ​ពេក​បាន​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ជនសង្ស័យ​សង្គ្រោះ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ដើម្បី​សាកសួរ​ភ្លាម​ៗ​ផង
ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ