ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​យក​ឡា​អារ​ដៃ​ឈាម​ស្រោច​ពេញ​​ខ្លួន​… បញ្ជាក់​ថា «​ឈឺ​កាយ មិន​ស្មើ​​ឈឺ​ចិត្ត​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​កណ្ដាលរាត្រី ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្យាយាម​អន្តរាគមន៍ ខណៈ​​​មាន​នារី​ម្នាក់​យក​ផ្លែ​ឡា​មយ៉ាង​មុត​ស្រួច​មក​អារ​ដៃ​ខ្លួនឯង​រយះ​សាច់​ជា​ច្រើន​កន្លែង​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ព្រោះតែ​តូចចិត្ត​នឹង​គូស្នេហ៍​ដែល​គាត់​ស្រឡាញ់​ស្មើ​ជីវិត​អស់​ជា​ច្រើន​ឆ្នាំ បែរជា​ក្បត់ចិត្ត​គាត់​លួចលាក់​មាន​ស្នេហ៍​ថ្មី​។ ហេតុការណ៍​នេះ​បានឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​21…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​កណ្ដាលរាត្រី ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្យាយាម​អន្តរាគមន៍ ខណៈ​​​មាន​នារី​ម្នាក់​យក​ផ្លែ​ឡា​មយ៉ាង​មុត​ស្រួច​មក​អារ​ដៃ​ខ្លួនឯង​រយះ​សាច់​ជា​ច្រើន​កន្លែង​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ព្រោះតែ​តូចចិត្ត​នឹង​គូស្នេហ៍​ដែល​គាត់​ស្រឡាញ់​ស្មើ​ជីវិត​អស់​ជា​ច្រើន​ឆ្នាំ បែរជា​ក្បត់ចិត្ត​គាត់​លួចលាក់​មាន​ស្នេហ៍​ថ្មី​។ ហេតុការណ៍​នេះ​បានឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​21 ខែតុលា នៅ​ទល់មុខ​នឹង «​ហ្សូ​ក ក្លឹ​ប​» ផ្លូវ​1986 សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា នារី​ខាងលើ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ​លី​ន អាយុ​26​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​2002 ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​លក់​ផលិតផល​អន​ឡាញ​។ ចំណែក​បុរស​ជា​សង្សារ​ត្រូវ​បាន​នារី​រង​គ្រោះ​បញ្ជាក់​ថា ឈ្មោះ ឡឹ​ក បុរី អាយុ​28​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លឹ​ប ហ្សូ​ក ស្នាក់​នៅ​កន្លែងធ្វើការ​។

តាម​សម្តី​រៀបរាប់​របស់​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា គាត់​និង​បុរស​ខាងលើ​នោះ​មិនមែន​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​នឹង​គ្នា​ទេ តែ​លើស​ពី​ពាក្យ​សង្សារ គឺ​ពួក​គាត់​រស់នៅ​ដូច​ជា​ប្តី​ប្រពន្ធ​អ​ញ្ចឹ​ង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ (​គឺ​3​ឆ្នាំ​) រហូត​មានកូន​ប្រុស​ម្នាក់​ទៀត​ដែល​ទើបតែ​អាយុ​3​ខែ ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ ដោយសារ​ជំងឺ​កាច​សាហាវ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទេ​។

នារី​ខាងលើ​បញ្ជាក់​ទៀត​ថា គាត់​ស្រឡាញ់​សង្សារ​ស្មើនឹង​អាយុជីវិត គាត់​តែង​សង្ឃឹមថា​បុរស​ជា​សង្សារ​រូប​នោះ​នឹង​ធ្វើ​ជា​ប្តី​ល្អ​មើលថែ​គាត់​ទៅ​ថ្ងៃ​ខាង​មុខ​បាន​។ តែ​ក្តី​សង្ឃឹម​ទាំង​ប៉ុន្មាន​ប្រែជា​រលាយ​​សូន្យឈឹង​ដូច​អំបិល​ត្រូវ​ទឹក ខណៈ​កូន​ដែល​កើត​ចេញពី​ឈាម​បុរស​នោះ​គេ​មិន​ទទួល​ស្គាល់ ហើយ​បែរជា​អាយុ​ខ្លី​ស្លាប់​ដោយសារ​ជំងឺ​ទៀត​។ មិនតែប៉ុណ្ណោះ​បុរស​ជា​សង្សារ​ដែល​គាត់​ស្រឡាញ់​ស្មើ​កែវភ្នែក​ទាំង​គូរ​នេះ បែរជា​លួចលាក់​បង្កើត​ស្នេហ៍​ថ្មី ជាមួយ​នារី​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ក្លឹ​ប​ជាមួយ​គ្នា រហូត​គាត់​តាម​ទាន់​ជា​ច្រើន​លើក​ច្រើន​សារ​តែ​បុរស​នោះ​តែង​និយាយ​ថា គ្រាន់​តែ​រ៉ាប់​អាន​គ្នា​ធម្មតា​ទេ តែ​ផ្ទុយ​ពី​ពាក្យ​បុរស​នោះ​និយាយ គឺ​នៅ​ពីក្រោយ​ខ្នង ពួក​គេ​តែង​ណាត់​ជួប​គ្នា​បង្កាត់ភ្លើង​ស្នេហ៍​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​យប់​កើតហេតុ​នេះ គឺ​គាត់​មក​រក​សង្សារ​ដល់​កន្លែងធ្វើការ​នេះ គឺ​គ្រាន់​តែ​ចង់​សួរ​ឱ្យ​ច្បាស់​ថា តើ​សង្សារ​គាត់​ចង់​ទទួលខុសត្រូវ​ចំពោះ​គាត់​បែប​ណា ឬ​ក៏​ចង់​បញ្ចប់​ដោយ​គ្មាន​ចម្លើយ​បែប​នេះ? តែ​ពេល​មក​ដល់​ក្លឹ​ប​ក៏​ត្រូវ​សន្តិសុខ​ហាមឃាត់​មិន​ឲ្យ​ចូល គាត់​ក៏​ឱ្យ​គេ​ហៅ​សង្សារ​គាត់​ចេញ​មក​ក្រៅ​ជួប​និយាយ​គ្នា​ឱ្យ​ដឹង​.​ស និង​ខ្មៅ​តែ​ម្តង ។ តែ​ខាង​ប្រុស​​មិន​ចេញ​មក​ទេ​ធ្វើ​ឲ្យ​គាត់​ឈឺចិត្ត​ជា​ខ្លាំង ទើប​សម្រេចចិត្ត​យក​ឡា​ម​មក​អារ​ដៃ​ខ្លួនឯង​ជា​ច្រើន​កន្លែង​ឈាម​ស្រោច​ពេញ​ខ្លួន​បែប​នេះ ដើម្បី​ចង់​បញ្ជាក់​ថា «​គាត់​ឈឺ​កាយ មិន​ស្មើនឹង​គាត់​ឈឺចិត្ត​នោះ​ទេ​» ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​ដែល​ធ្លាប់​ជួប​អារម្មណ៍​ដែល​មនុស្ស​យើង​ស្រឡាញ់ គេ​បោះបង់​យើង​ចោល​ប្រាកដជា​យល់​អារម្មណ៍​នេះ​ច្បាស់ ។ គាត់​បញ្ជាក់​ទៀត​ថា « អ្នក​ផ្សេង​អាច​មើល​មក​ខ្ញុំ​ថា ខ្ញុំ​ឆ្កួត​ដែល​ធ្វើ​បែប​នេះ តែ​បើសិនជា​អ្នក​ជួប​រឿង​នេះ​ដូច​ខ្ញុំ ឬ​ក៏​អ្នកជា​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​យល់​» នេះ​ជាស​ម្តី​នារី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​។

ភ្លាម​ៗ​បន្ទាប់​ពី​នារី​រង​គ្រោះ​បង្ក​ភាព​ភ្ញាក់ផ្អើល សមត្ថកិច្ច​មូលដ្ឋាន​ក៏​មក​ដល់​ជួយ​អន្តរាគមន៍​ដែល តែ​មិន​អាច​ហាមឃាត់​នារី​រង​គ្រោះ​បាន​ទេ បើ​ចាប់​គាត់ គាត់​ខាំ​អណ្តាត​សម្លាប់​ខ្លួនឯង អ៊ីចឹង​ហើយ​​មាន​តែ​បណ្តោយ​តាម​នារី​រង​គ្រោះ​នោះ​ទៅ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​សង្សារ​មិន​បាន​ចេញ​មក​ជួប​នារី​រង​គ្រោះ​ទេ ថែម​ទាំង​ផ្តាំ​តាម​គេ​ថា ឈប់​ឱ្យ​នារី​រង​គ្រោះ​រូប​នោះ​មក​ជួប​គាត់​ទៀត ព្រោះ​នេះ​មិនមែន​ជា​លើក​ទី​មួយ ដែល​នារី​រង​គ្រោះ​ធ្វើ​បែប​នេះ​ទេ​។ ហើយ​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា បើ​ខាង​ប្រុស​មិន​ព្រម ចេញ​មក​ជួប​គាត់​ទេ គាត់​មិន​ទៅ​ណា​ដែល គឺ​នៅ​អង្គុយ​ចាំ​ទល់​ភ្លឺ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ