ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឃើ​ត​ និង​តួ​ក​គី ​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ កងកម្លាំង​ឃើ​ត​និង​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៩ ​តុលា បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​នៅ​ភាគ​ខាងជើង​ស៊ី​រី ដែល​តាម​បទ​ឈប់​បាញ់​គ្នា​នោះ​តម្រូវ​ឲ្យ​កងកម្លាំង​ឃើ​ត​ដក​ចេញពី​តំបន់​ព្រំដែន​ជាប់​តួ​ក​គី ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​វាយលុក​របស់​កងទ័ព​តួ​ក​គី​ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៩​តុលា​មក​។ ភាព​ស្ងប់ស្ងាត់​ហាក់ដូចជា​មាន​វិញ កាលពី​ថ្ងៃ​ទី​១៩​តុលា​ក្នុង​ទីក្រុង​គន្លឹះ​RAS…

ប្រទេស​តួ​ក​គី​-​ស៊ី​រី ៖ កងកម្លាំង​ឃើ​ត​និង​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៩ ​តុលា បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​នៅ​ភាគ​ខាងជើង​ស៊ី​រី ដែល​តាម​បទ​ឈប់​បាញ់​គ្នា​នោះ​តម្រូវ​ឲ្យ​កងកម្លាំង​ឃើ​ត​ដក​ចេញពី​តំបន់​ព្រំដែន​ជាប់​តួ​ក​គី ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​វាយលុក​របស់​កងទ័ព​តួ​ក​គី​ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៩​តុលា​មក​។

ភាព​ស្ងប់ស្ងាត់​ហាក់ដូចជា​មាន​វិញ កាលពី​ថ្ងៃ​ទី​១៩​តុលា​ក្នុង​ទីក្រុង​គន្លឹះ​RAS AL AIN​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ខ្លះ​នា​ពេល​មុន​នេះ​នា​វេលា​ល្ងាច​។ ទីបញ្ជាការដ្ឋាន​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​FDS​ជា​កងកម្លាំង​ឃើ​ត​និយាយ​កាលពី​ថ្ងៃ​ទី​១៩​តុលា​ក្នុង​សេចក្ដី​ប្រកាស​មួ​​យ ពី​ការ​សន្យា​គោរព​​បទ​ឈប់​បាញ់​គ្នា​។

ប៉ុន្តែ​មេបញ្ជាការ​ម្នាក់​របស់​កងកម្លាំង​នោះ​អះអាង​ថា គឺ​ខាង​ភាគី​តួ​ក​គី​ដែល​មិន​គោរព​បទ​ឈប់​បាញ់ ដោយ​មិន​ព្រម​បើក​ច្រក​មនុស្សធម៌ សម្រាប​ការ​នាំ​ចេញ​បណ្ដា​អ្នក​របួស​និង​ជន​ស៊ី​វិល​ដែល​ជាប់​ក្នុង​ទីក្រុង​RAS AL AIN​។ តែ​តួ​ក​គី​បាន​បដិសេធ​ដោយ​និយាយ​ថា ពួក​ឃើ​ត​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ទាំងនោះ ដើម្បី​បំផ្លាញ​កិច្ចព្រមព្រៀង​តួ​ក​គី​-​អា​មេ​រិ​ក​។

ក្រុង​អង់កា​រ៉ា​ក៏​ចោទ​កងកម្លាំង​ឃើ​ត​ដែរ​ថា បាន​រំលោភ​បំពាន​បទ​ឈប់​បាញ់ ខណៈ​កងទ័ព​តួ​ក​គី​បាន​គោរព​ទាំងស្រុង​កិច្ចព្រមព្រៀង​ដោយ​អះអាង​ថា កងកម្លាំង​ឃើ​ត​បាន​ធ្វើការ​វាយប្រហារ​សរុប​១៤​លើក រយៈពេល​៣៦​ម៉ោង​ចុង​ក្រោយ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ