ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ការ​ម៉ាស្សា​បាតជើង​​មាន​អត្ថ​ប្រយោជន៍​​​អស្ចារ្យ​ដល់​ម្លឹ​ង​

4 ឆ្នាំ មុន

មនុស្ស​យើង​គ្រប់​គ្នា មិន​ខ្វល់​ថា​នរណា​ឡើង​តែងតែ​ចង់បាន​ជីវិត​ដែល​មាន​សុខ​ភាពល្អ​រយៈពេល​យូរ ដូច្នេះ​តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​រឿង​នេះ​ទៅ​។​នោះ​គឺជា​ការ​ចំណាយ​លុយ​តិច តួច​ដើម្បី​ធ្វើការ​ម៉ាស្សា​បាតជើង​តែ​ម្តង​។ តើ​ការ​ម៉ាស្សា​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​ដល់​ជីវិត​រស់នៅ​យើង​ទៅ? ១-ជំរុញ​ដល់​សុខភាព​ផ្លូវចិត្ត​និង​ការ​សុខ​ស្រួល ៖ ការ​ម៉ាស្សា​បាតជើង​រាល់ថ្ងៃ​អាច​ថែរក្សា​សុខ​ភាព​ផ្លូវ​ចិត្តបាន​យ៉ាង​ល្អ​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ១៩៩៩​បាន​រក​ឃើញ​ថា…

មនុស្ស​យើង​គ្រប់​គ្នា មិន​ខ្វល់​ថា​នរណា​ឡើង​តែងតែ​ចង់បាន​ជីវិត​ដែល​មាន​សុខ​ភាពល្អ​រយៈពេល​យូរ ដូច្នេះ​តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​រឿង​នេះ​ទៅ​។​នោះ​គឺជា​ការ​ចំណាយ​លុយ​តិច តួច​ដើម្បី​ធ្វើការ​ម៉ាស្សា​បាតជើង​តែ​ម្តង​។ តើ​ការ​ម៉ាស្សា​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​ដល់​ជីវិត​រស់នៅ​យើង​ទៅ?

១-ជំរុញ​ដល់​សុខភាព​ផ្លូវចិត្ត​និង​ការ​សុខ​ស្រួល ៖ ការ​ម៉ាស្សា​បាតជើង​រាល់ថ្ងៃ​អាច​ថែរក្សា​សុខ​ភាព​ផ្លូវ​ចិត្តបាន​យ៉ាង​ល្អ​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ១៩៩៩​បាន​រក​ឃើញ​ថា ការ​ម៉ាស្សា​បាត​ជើង ៥​នាទី​អាច​កាត់​បន្ថយ​ស្ត្រេ​ស សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​លើ​អ្នកជំងឺ​ជា​ច្រើន​បាន​។

ការ​សិក្សា​កាលពី​ឆ្នាំ ២០១០ បាន​បង្ហាញ​ថា ការ​ម៉ាស្សា​ទៅ​លើ​ប្រអប់ដៃ ឬ​ជើង​អាច​ផ្តល់​នូវ​ផាសុកភាព​ខាង​ផ្លូវចិត្ត​លើ​មនុស្ស​ដែល​តែងតែ​មានការ​ព្រួយបារម្ភ​ច្រើន​។ ក្រៅពី​នេះ​វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ និង​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​ឡើង​វិញ​ក្រោយ​ពី​ម៉ាស្សា​បាន ១០​នាទី​រួច​។

២-បំបាត់​ការ​ឈឺចាប់​តាម​បែប​ធម្មជាតិ ៖ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០០៤​បាន​បង្ហាញ​ថា អ្នកជំងឺ​ក្រោយ​ពី​វះកាត់​រួច​ដែល​ម៉ាស្សា​បាតជើង​រួច​ឃើញ​ថា​មានការ​ថយ​ចុះ​នូវ​ការ​ឈឺចាប់​បាន​ល្អ​ជាង​អ្នក​ដែល​ប្រើ​ថ្នាំ​បំពា​ត់​ឈឺចាប់​តែ​មួយ​មុខ​។

ចំពោះ​ស្ត្រី​ដែល​ម៉ាស្សា​បាតជើង​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច​ក៏​ឃើញ​ថា​អាច​បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ​ដែរ​។

៣-បំបាត់រោគ​សញ្ញា​របស់​ជំងឺមហារីក​និង​ផល​រំខាន​នៃ​ការ​ព្យាបាល​ដោយ​ថ្នាំ​មហារីក ៖ ការ​សិក្សា​កំពុង​តែ​បញ្ជាក់​ថា អ្នកជំងឺ​មហារីក​កំពុង​តែ​មាន​អារម្មណ៍​ធូរស្រាល​ពី​ការ​ឈឺចាប់​ច្រើន​ក្រោយ​ពី​ម៉ាស្សា​បាតជើង​រួច​។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១២ បាន​បង្ហាញ​ថា អ្នកជំងឺ​មហារីក​សុដន់​បាន​ថយ​ចុះ​នូវ​រោគ​សញ្ញា​ឈឺចាប់​ក្នុង​រាង​កាយ ពិបាក​ដកដង្ហើម និង​មាន​ថាមពល​ឡើង​វិញ​ក្រោយ​ពី​ម៉ាស្សា​បាតជើង​រួច​។

៤-អាច​បញ្ចុះ​សម្ពាធ​ឈាម ៖ ការ​សិក្សា​មួយ​បង្ហាញ​ថា សម្ពាធ​ឈាម Systolic និង​កម្រិត​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ត្រូវ​បាន​ថយ​ចុះ​ក្រោយ​ពី​ធ្វើការ​ម៉ាស្សា​បាតជើង​រួច​។

ការ​ស្រាវជ្រាវ​បន្ថែម​ត្រូវ​បាន​រក​ឃើញ​ថា អ្នកជំងឺ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ហើយ​ទទួលយក​ការ​ម៉ាស្សា​ជា​ពិសេស​នោះ គឺ​បាន​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ បំបាត់រោគ​សញ្ញា​របស់​ជំងឺ ហើយ​ក៏​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​គ្រប់គ្រង​សម្ពាធ​ឈាម​ទៀត​ផង​។

៥-បំបាត់រោគ​សញ្ញា​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ ៖ តាម​ការ​សិក្សា​កាលពី​ឆ្នាំ ១៩៩៣ បាន​បង្ហាញ​ថា ស្ត្រី​ដែល​ម៉ាស្សា​បាតជើង​រួច ឃើញ​ថា​មានការ​ថយ​ចុះ​រោគ​សញ្ញា​នៃ​ការ​មក​រដូវ​របស់​ពួក​គេ​យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍​។

៦-បំបាត់​ការ​ហើមជើង ៖ ការ​សិក្សា​កាលពី​ឆ្នាំ ២០១០ បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហើមជើង​អាច​នឹង​ស្រក​ទៅ​វិញ​ក្រោយ​ពី​ធ្វើការ​ម៉ាស្សា​បាតជើង​ជា​ទៀងទាត់​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ