ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គោ​ជា​ច្រើន​ក្បាល​ឆ្លងខេត្ត តែ​ជួប​ស៊យ​​នៅ​ខេត្តក្រចេះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿង​នឹក​ស្មាន​មិន​ដល់ ដោយ​ចោរ​​មួយ​ក្រុម​លួច​គោ​របស់​អ្នក​ភូមិ​ជា​ច្រើន​ក្បាល ហើយ​ដឹក​តាម​រថយន្ត​កូរ៉េ​មួយ​គ្រឿង តែ​ចៃដន្យ​​អាក្រក់​បើក​ធ្លាក់​ផ្លូវ​ទៅ​មុខ​មិន​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿង​នឹក​ស្មាន​មិន​ដល់ ដោយ​ចោរ​​មួយ​ក្រុម​លួច​គោ​របស់​អ្នក​ភូមិ​ជា​ច្រើន​ក្បាល ហើយ​ដឹក​តាម​រថយន្ត​កូរ៉េ​មួយ​គ្រឿង តែ​ចៃដន្យ​​អាក្រក់​បើក​ធ្លាក់​ផ្លូវ​ទៅ​មុខ​មិន​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ កើតឡើង​នៅ​ម៉ោង​១​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ ខណៈ​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ក្បាល​ត្រូវ​ក្រុម​ចោរលួច​ទៅ​បាត់ ស្ថិត​នៅ​ចំណុច​ចក់​ចារ ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ម្ចាស់​គោ​ខាងលើ​មាន ១-​ឈ្មោះ លេង ទយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ភ្ន​ង មុខ​របប​កសិករ បាត់គោ​ចំនួន​២​ក្បាល​។ ២-​ឈ្មោះ គី ប៉ោង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ភ្ន​ង មុខ​របប​កសិករ បាត់គោ​ចំនួន​២​ក្បាល ។ ម្ចាស់​គោ​ទាំង​២​នាក់ គឺជា​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រែ​ឈូក និង​កម្លាំង​ប្រជា​ការពារ រួម​ទាំង​ម្ចាស់​គោ បាន​ធ្វើការ​ស្វែង​រកគោ​ដែល​ត្រូវ​ចោរលួច​បាត់ លុះ​រហូត​ដល់​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ ទើប​រក​ឃើញ​នៅ​ចំណុច​អូរ​បោះ​របង ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។

ហើយ​ពេល​ទៅ​ដល់ គោ​ទាំង​៤ ក្បាល​នោះ​បាន​ស្ថិត​នៅ​លើ​ឡាន​មួយ​គ្រឿង ម៉ាក Hyundai ២​តោន​កន្លះ គ្មាន​ស្លាក​លេខ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ បើក​ធ្លាក់​ផ្លូវ ដោយ​ម្ចាស់​រថយន្ត​រត់​គេច​ខ្លួន​បាត់ នៅ​ពេល​ដែល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រះ​ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ឃាត់​រថយន្ត​នោះ ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ជ្រះ​របស់​ខេត្តក្រចេះ បាន​ប្រគល់​វត្ថុ​តាង រួម​មាន​រថយន្ត និង​គោ​៤​ក្បាល​ជូន​កម្លាំង​ប៉ុស្តិ៍​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ