ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​… ត្រឹម​ចាប់​ក្មេង​ស្រី​បាន​សម្រេច​ក្នុង​ព្រៃ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ចាប់​កុមារី​ម្នាក់​រំលោភ​បាន​សម្រេច នៅ​ចំណុច​ក្នុង​ព្រៃ ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ចាប់​កុមារី​ម្នាក់​រំលោភ​បាន​សម្រេច នៅ​ចំណុច​ក្នុង​ព្រៃ ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។ ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​១១​និង​៣០​នាទី​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ ផេង វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ក្រោយ​ពេល​កើតហេតុ​ចាប់ខ្លួន បច្ចុប្បន្ន​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ហើយ​។ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ