ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​កាច់​គ្នា​បំបាក់​រឿង​ជីក​កាយ​ដី​ខ្សាច់​លក់​… អាធំ​ៗ​មាន​សិទ្ធិ​ជាង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រកស៊ី​ជីក​កាយ​ដី​ជា​លក្ខណៈ​គ្រួសារ​តិចតួច​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ​ថា បាន​ចាប់​គ្រឿងចក្រ​របស់​ពួក​គាត់​ជំរិត​ទារ​លុយ​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ គាត់​ថា ចំណែក​គ្រឿងចក្រ​របស់​ឈ្មួញ​ជា​យោធា​វិញ មិន​ហ៊ាន​បង្ក្រាប​ឡើយ​។ ក្រោយ​ពេល​និយាយ​ត្រូវ​គ្នា​នៅ​ពេល​ឱ្យ​លុយ​រួច​ហើយ…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រកស៊ី​ជីក​កាយ​ដី​ជា​លក្ខណៈ​គ្រួសារ​តិចតួច​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ​ថា បាន​ចាប់​គ្រឿងចក្រ​របស់​ពួក​គាត់​ជំរិត​ទារ​លុយ​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ គាត់​ថា ចំណែក​គ្រឿងចក្រ​របស់​ឈ្មួញ​ជា​យោធា​វិញ មិន​ហ៊ាន​បង្ក្រាប​ឡើយ​។ ក្រោយ​ពេល​និយាយ​ត្រូវ​គ្នា​នៅ​ពេល​ឱ្យ​លុយ​រួច​ហើយ ទើប​ម្ចាស់​គ្រឿង​ចក្រ​សង្ស័យ​ថា មនុស្ស​ដែល​មក​យក​លុយ​ទាំងនោះ​អាច​មិនមែន​ជា​មន្ត្រី​រ៉ែ​របស់​ក្រសួង និង​មន្ទីរ​ឡើយ ដែល​សកម្មភាព​នេះ អាច​ជា​ការ​រៀបចំ​របស់​ថៅកែ​ណា​ម្នាក់ ដែល​គេ​មិន​សប្បាយចិត្ត​ជាមួយ​អ្នក​រកស៊ី​មុខរបរ​ដូច​គ្នា​។

រឿងរ៉ាវ​ខាងលើ​នេះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ខាងលើ​ថា ថៅកែ​គ្រឿងចក្រ​មាន​លុយ និង​មាន​អំណាច​ឈ្មោះ សុខ ជា​យោធា កំពុង​តែ​ជីក​កកាយ​ដីខ្សាច់​នៅ​ក្នុង​ចំការ​ដូង (​ស្ទឹង​ស្លា​គូរ​)​។ ហើយ​ឈ្មោះ​សុខ នេះ​​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ខ្សាច់​ចេញពី​ក្រសួង​រ៉ែ និង​ថាមពល មាន​អត្ថិភាព​ធ្វើ​សកម្មភាព​តែ​ក្នុង​បរិ​វេណ​​នៅ​ក្នុង​ស្ទឹង​ស្លា​គូរ​តែ​ប៉ុណ្ណោះ (​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​) ប៉ុន្តែ​ថៅកែ​សុខ រូប​នោះ បាន​ឆ្លៀតឱកាស​យក​គ្រឿងចក្រ​ទៅ​ធ្វើ​សកម្មភាព​ជីក​កាយ​យក​ខ្សាច់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ គេ​មិន​ដែល​ឃើញ​អស់លោក​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ហាមឃាត់​ម្តងណា​ឡើយ ឃើញ​តែ​អស់លោក​ទាំង​អស់នោះ​ចេញចូល​អើត​ឈ្ងោក​ទៅ​វិញ​បាត់​ឈឹង​។

ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​ដី​តិចតួច​ត្រូវ​បាន​អស់លោក​ជំនាញ​ចុះ​ទៅ​ផ្អាក ថែម​ទាំង​ចង់​ចាប់​គ្រឿងចក្រ​ទៀត​ផង​។ ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​គ្រឿងចក្រ​ចំនួន​៤​គ្រឿង ដែល​៣​គ្រឿង​ជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធម្ម​តាជី​កកាយ (​ដីស្រែ​) បក​ដី​នៅ​ខាងលិច​ចំការ​ដូង ចំណែក​១​គ្រឿង​ទៀត​ដែល​គេ​ស្គាល់​ច្បាស់​ជា​របស់​លោក​ថៅកែ​ឈ្មោះ​សុខ ធ្វើ​សកម្មភាព​បក​កាយ​យក​ខ្សាច់​នៅ​ជិត​នោះ​ដែរ​។

ពេល​កំពុង​តែ​ធ្វើ​សកម្មភាព​បក​កាយ ស្រាប់តែ​មាន​មនុស្ស​១​ក្រុម ជិះ​រថយន្ត​ស៊េរី​ចាស់ ពាក់​ស្លាក​លេខ​រដ្ឋ ពណ៌​ខៀវ​១​គ្រឿង បាន​ចុះ​ទៅ​ដល់ ហើយ​អះអាង​ថា ខ្លួន​ជា​មន្ត្រី​ក្រសួង​សហការ​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់ និង​ចាប់​គ្រឿងចក្រ​របស់​ប្រជាពលរដ្ឋ​ទាំង​៣​គ្រឿង ដោយ​គំរាម​ថា ដឹក​យក​ទៅ​ខេត្ត និង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​គ្រឿងចក្រ​របស់​លោក​​ថៅកែ​សុខ​វិញ អស់លោក​ទាំងនោះ​មិន​បាន​ឃាត់​ឡើយ ក្រោយមក​ក្រុម​មន្ត្រី​ទាំងនោះ​បែរ​ជា​ហៅ​ម្ចាស់​គ្រឿងចក្រ​ឱ្យ​បង់លុយ​មក​ខ្លួន​ក្នុង​១​គ្រឿង ចំនួន​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​យក​គ្រឿងចក្រ​ទៅ​ខេត្ត​។ តែ​ចំណែក​គ្រឿងចក្រ​របស់​ថៅកែ​សុខ​វិញ នៅ​បន្ត​សកម្ម​ភាព​ជីក​កាយ​បក​យក​ខ្សាច់​យ៉ាង​រំភើយ​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ