ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី ទេព រិ​ន​ដា​រ៉ូ ប៉ះ​ប្រុស​ស្អាត ហេង វិសាល បង្កើត​ជា​ភាព​រីករាយ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ដ៏​អស្ចារ្យ «​បងធំ ប្អូន​ប្រុស​»

4 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? «​បងធំ ប្អូនប្រុស​» ជា​កម្ម​វិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី លោក…

តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? «​បងធំ ប្អូនប្រុស​» ជា​កម្ម​វិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម លោក ហេង វិសាល​។

កម្មវិធី​នេះ នាំ​មក​ជូន​ជា​ពិសេស​ដោយ​ស្រា​បៀរ អង្គរ ដែល​ជា​ស្រា​បៀរ​ដ៏​ពេញ​និយម​នៅ​ប្រទេស​​កម្ពុជា ចាប់តាំងពី​ឆ្នាំ 1992 ជាមួយ​វត្តមាន​ចូលរួម​ដោយ​លោក ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល ដែល​នឹង​ជួប​ប្រទះ​ក្នុង​ស្ថានភាព​លំបាក​ជា​ច្រើន​។ តារា​ទាំង​ពីរ​ដួង​នេះ​មាន​អាយុ និង​ចំណូលចិត្ត​ខុស​គ្នា នឹង​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ធ្វើ​រឿងរ៉ាវ​ជា​ច្រើន​មិន​ធ្លាប់​ធ្វើ​ពី​មុន នៅ​ខេត្ត​ផ្សេង​ៗ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

https://www.facebook.com/AngkorBeerOfficial/videos/503814477067641/?t=0

កម្មវិធី​នេះ មាន 8 Episodes ដែល​ផ្តិត​យក​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូច​ជា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ សៀមរាប រតនគិរី និង​មណ្ឌលគិរី​។ នៅ​ក្នុង Episode នីមួយ​ៗ​នឹង​ឃើញ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល ក្នុង​ស្ថានភាព​ផ្សេង​ៗ ឬ​ទទួល​បាន​បទ​ពិសោធន៍​ធ្វើ​អ្វី​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​។ ពួក​គាត់​ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ភាព​ប៉ុន​ប្រសប់​ជាមួយ​បទ​ពិសោធន៍​ថ្មី​ៗ ក៏​ដូច​ជា​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។

នៅ​ក្នុង Episode 1 ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពត​ជាមួយ​គ្នា ដែល​ពួក​គាត់​នឹង​ស្វែងរក​ផ្លូវ​ដោយ​ខ្លួនឯង ទោះបីជា​គ្មាន​ផែនទី ដើម្បី​ទៅ​កាន់​ចម្ការ​ម្រេច (La Plantation)​។ នៅ​ពេល​ទៅ​ដល់​ចម្ការ ពួក​គាត់​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ដោយ​ការ​បររទេះ​ក្របី​ឆ្លង​កាត់ទឹក​។ ពួក​គាត់​ថែម​ទាំង​បាន​ជួប​ហ្វេ​ន​ជា​ច្រើន​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ ហើយ​រីករាយ​ពិសា​ស្រា​បៀរ អង្គរ និង​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ​នៅ​ខេត្តកំពត​ផង​ដែរ​។

ជួប​ជាមួយ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល នៅ​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 រៀងរាល់ថ្ងៃ​សៅរ៍ ពី​ម៉ោង 8:00​ល្ងាច ដល់ 8:30​ល្ងាច​។

ចុច​ទី​នេះ ដើម្បី​ទស្សនា​វី​ដេ​អូ​សាច់​រឿង​ទាំងមូល​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ