ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi មិន​ចង់បាន​កុងត្រា​មួយ​ជីវិត​នៅ Barcelona ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CBS Sports បានឱ្យ​ដឹង​ថា កំពូល​កីឡាករ​ឆ្នើម Lionel Messi របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន CBS Sports បានឱ្យ​ដឹង​ថា កំពូល​កីឡាករ​ឆ្នើម Lionel Messi របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​បង្ហើប​ថា ក្លឹ​ប​បាន​ផ្តល់​កុងត្រា​មួយ​ជីវិត​ដល់​គាត់ ប៉ុន្តែ​គាត់​បាន​បដិសេធ ដោយ​ចង់​មាន​សេរីភាព ដើម្បី​ធ្វើការ​សម្រេច​ចិត្តរក​ក្លិប​ផ្សេង​ប្រសិនបើ​ចាំបាច់​។

កាលពី​ថ្ងៃ​សៅរ៍ Messi បាន​រក​គ្រាប់​បាល់ ខណៈ​ដែល​ក្រុម Barcelona បាន​បំបាក់​ក្រុម Eibar ៣-០ ក្នុង​ការ​ប្រកួត​ទី​១ ដែល Messi, Antoine Griezmann និង Luis Suarez សុទ្ធ​សឹង​រកបាន​ពិន្ទុ​ដូច​គ្នា​។ នៅ​ពេល​និយាយ​អំពី​អនាគត​របស់​គាត់ កាលពីដើម​ស​ប្តា​ហ៍ Messi មិន​បាន​ប្រាប់​ពី​ការ​ចាកចេញ​ដែល​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​គ្រាន់តែ​ចង់​បើក​ជម្រើស​របស់​គាត់​។

Messi បាន​ប្រាប់​វិទ្យុ Metro ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន​ថា​៖ «​វា​ជា​ការ​ពិត​ដែល Barcelona ស្នើ​សុំ​ខ្ញុំ​នូវ​កិច្ចសន្យា​មួយ​ជីវិត ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ គឺ​ខ្ញុំ​មិន​ចង់បាន​កិច្ចសន្យា​ដែល​ចង​ខ្ញុំ​ជាប់​ដូច​នោះ​ទេ​។ ខ្ញុំ​ចង់​ធ្វើ​បាន​ល្អ​ក្នុង​ការ​បន្ត​លេង និង​បន្ត​ការ​ប្រយុទ្ធ ដើម្បី​គោលដៅ​នៅ​ទី​នេះ​។ ខ្ញុំ​នៅ​ទី​នេះ​អាច​មួយ​ជីវិត ប៉ុន្តែ​មិនមែន​ជាមួយ​កិច្ចសន្យា​ទេ​។​»

ការ​លើក​ឡើង​របស់ Messi អាច​ជា​ការ​សម្រេចចិត្ត​មួយ​យ៉ាង​ត្រឹមត្រូវ​ព្រោះថា គ្មាន​នរណា​ម្នាក់​អាច​ច្បាស់លាស់​ដល់​ថ្នាក់​ថា អាច​នឹង​លេង​បាន​ពេញ​មួយ​ជីវិត​នោះ​ទេ ដោយសារ​តែ​ពេល​ខ្លះ​គឺ​កាលទេសៈ​មានការ​ប្រែប្រួល​។ គាត់​អាច​នឹង​មិន​ទៅ​ទីណា​ផ្សេង​ទេ តែ​គាត់​ចង់​ទុក​ផ្លូវ​ក្រោយ ។

Messi បាន​នៅ​ឯ​ក្លិប Barca ចាប់តាំងពី​គាត់​នៅ​ក្មេង ហើយ​មិន​ដែល​តំណាង​ឲ្យ​ក្លឹ​ប​ផ្សេង​ទៀត​ទេ​។ មានការ​រំពឹង​ទុក​កាលពី​ពេល​មុន​ថា Messi ចង់ទៅ​លេង​នៅ​ក្លិប​កាលពី​កុមារភាព Newell នៅ​អា​ហ្ស​ង់​ទី​ន​វិញ​។ តែ​វា​ហាក់បីដូចជា​មិន​អាច​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ