ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងថា​នាងបើកលឿនយ៉ាងណាទេ បុកហើយវិលជុំពន្លះ​បន្តទៀត​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ​ម្នាក់​បើករថយន្តមួយគ្រឿងម៉ាកCRVក្នុងល្បឿន​លឿន​ក៏ជ្រុលទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាកKiN​យ៉ាង​ពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ហើយដោយសារ​តែ​រថយន្តបង្កមានល្បឿនលឿនពេក​ទើប​វិល២ជុំ​រ៉ី​យ៉ែ​ទ​បុកចូលឃ្លាំងមួយកន្លែង​ថែមទៀត ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវហាណូយ នៅចំណុចក្បែរ​ប៉ុស្តិ៍រដ្ឋបាលឃ្មួញ…

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ​ម្នាក់​បើករថយន្តមួយគ្រឿងម៉ាកCRVក្នុងល្បឿន​លឿន​ក៏ជ្រុលទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាកKiN​យ៉ាង​ពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ហើយដោយសារ​តែ​រថយន្តបង្កមានល្បឿនលឿនពេក​ទើប​វិល២ជុំ​រ៉ី​យ៉ែ​ទ​បុកចូលឃ្លាំងមួយកន្លែង​ថែមទៀត ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវហាណូយ នៅចំណុចក្បែរ​ប៉ុស្តិ៍រដ្ឋបាលឃ្មួញ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តបង្កមួយគ្រឿង​ខាងលើម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២B-២៦៣៦ បើកបរដោយ​ស្ត្រីម្នាក់មិនស្គាល់អត្ត​សញ្ញាណ ។ ចំណែក​រថយន្តមួយគ្រឿងទៀត​ម៉ាកKiN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BB-១២៧១ បើកបរដោយជនជាតិចិន ។

តាមប្រភពពី​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេ​ឃើញរថយន្តស៊េរីទំនើប​មួយគ្រឿង​ម៉ាកKiN បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង ​លុះ​ពេល​មកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែមានស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្ត​មួយគ្រឿងម៉ាកCRV ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទំនង​ជា​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំងក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តម៉ាក​Kin ​យ៉ាង​ពេញទំហឹង បណ្តាលអោយខ្ទេចអស់មួយកំណាត់ខាងក្រោយ​រួញចូលគ្នាតែម្តង ។

តាមប្រភពដដែលបានប​ន្ត​ថា ​បន្ទាប់មក​រថយន្តបង្ក​ដែល​ខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោង​ទាំងសងខាង ប៉ុន្តែដោយសារ​រថយន្តបង្កដែល​មាន​ល្បឿនលឿនពេកទើបវិល២ជុំក៏រ៉ី​យ៉ែ​ទៅបុកចូលឃ្លាំង​មួយកន្លែងទៀត​យ៉ាង​ពេញទំហឹង បណ្តាលអោយវៀចទ្វារអស់មួយផ្ទាំង និ​ងប៉ះជាមួយរ៉ឺម៉កមួយគ្រឿង​ទៀត​ បណ្តាលអោយវៀចបូមខាងមុខ ។ ភ្លាមៗនោះដែរ ក៏មានសមត្ថកិច្ចជំនាញរបស់ផ្នែកចរាចរណ៍នៃអធិការ​រដ្ឋាននគរបាលខណ្ឌសែនសុខ​ចុះមកដល់កន្លែងកើតហេតុ និង​ជួយសម្រួលអោយចរចាគ្នា ។

ក្រោយពេលកើតហេតុ ភាគី​ខាង​រថយន្តបង្កសុំធានាជួសជុលអោយម៉ាស្អាតដូចដើមឡើងវិញទៅអោយភាគីខាង​រថយន្ត​រងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ