ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ខេត្ត​កែប​រក​ឃើញ​ចេតិយ​មាន​អាយុកាល​១៥០​ឆ្នាំ​មុន​នៅ​កណ្ដាល​ព្រៃ​ស្ងាត់

4 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ ពិតជា​កម្រ​ឃើញ​មាន​ណាស់ ចេតិយ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មុន នៅ​កណ្ដាល​ព្រៃ ត្រូវ​បាន​អាជ្ញាធរ​ដង្ហែ​កឋិន និង​កសាង​វត្ត​ព្រះ​ចេតិយ ដែល​អាជ្ញាធរ​ខេត្ត​កែប​បាន​អះអាង​ថា មាន​អាយុកាល​១៥០​ឆ្នាំ​មុន សាងសង់​នៅ​កណ្ដាល​ព្រៃ…

ខេត្តកែប ៖ ពិតជា​កម្រ​ឃើញ​មាន​ណាស់ ចេតិយ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មុន នៅ​កណ្ដាល​ព្រៃ ត្រូវ​បាន​អាជ្ញាធរ​ដង្ហែ​កឋិន និង​កសាង​វត្ត​ព្រះ​ចេតិយ ដែល​អាជ្ញាធរ​ខេត្ត​កែប​បាន​អះអាង​ថា មាន​អាយុកាល​១៥០​ឆ្នាំ​មុន សាងសង់​នៅ​កណ្ដាល​ព្រៃ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

អាជ្ញាធរ​ខេត្ត​កែប និង​ក្រុងកែប​ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​ចេតិយ​ដែល​មាន​វ័យ​ជំនា​ស់​ជាងគេ ខណៈ​ពេល​ដែល​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​លោក​ម៉ៅ ច​ន្ទ័​តា​រ៉ា និង​លោក​ជំទាវ ង៉ែត សុ​ម៉ា​លី រួម​ទាំង​មន្ត្រី​សាលាក្រុង និង​មន្ត្រី​សាលាខេត្ត​កែប​ជា​ច្រើន​នាក់ បាន​ផ្ដើម​ធ្វើបុណ្យ​កឋិនទាន សាមគ្គី​ដង្ហែ​ចូល​ទៅ​កាន់​ចេតិយ​មួយ​ខាងលើ ដើម្បី​យក​បច្ច័យ​យក​ទៅ​កសាង​វត្ត​អារាម​ថ្មី​នៅ​ទីនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​-​លោក​អភិបាលរង​ខេត្ត​-​លោកស្រី អភិបាលស្រុក​ដំណាក់​ចង្អើរ​-​លោកស្រី​អភិបាល​ក្រុងកែប រួម​ទាំង​លោក​អភិបាលរង និង​មន្ត្រី​មក​ពី​មន្ទីរ​នានា ជុំវិញ​ខេត្ត​សុទ្ធតែ​បាន​អុជ​ធូប​ទៀន​បួងសួង​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​មុខ​ព្រះ​ចេតិយ​នេះ ។

លោក កែន ស​ត្ថា បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន ដោយ​ឥត​បាន​ព្រាង​ទុក្ខ​ថា ចេតិយ ដែល​មាន​វ័យ​ជំនា​ស់​នេះ បើ​យើង​ស្រាវជ្រាវ​មើល​មិន​ក្រោម​ពី​មាន​អាយុកាល​១៥០​ឆ្នាំ​មុន​នោះ​ទេ​។ លោក​និយាយ​ថា ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ រហូត​មក​ដល់​ឆ្នាំ​២០១៩​នេះ​ត្រង់​ចំណុច​ព្រៃ​ដែល​យើង​ផ្ដើមកសាង​វត្ត​នេះ មាន​តែ​ចេតិយ​មួយ​ប៉ុណ្ណោះ ។

លោក​បន្ត​ទៀត​ថា ក្នុង​ចំណោម​វត្ត​ទាំង​១៦ ក្នុង​ខេត្ត​កែប មាន​តែ​វត្តស​ត្ថា​រាជា​អង្គ​ព្រៃធំ​នេះ​ទេ យើង​ទាំងអស់​គ្នា​កំពុង​ខិតខំ​កសាង​ធ្វើ​វត្ត​នៅ​កន្លែង​ចេតិយ​នេះ​ឲ្យ​បាន​សមរម្យ​ទោះជា​ស្ថានភាព​ផ្លូវ​ចូល​វត្ត​អាក្រក់​យ៉ាងណា​ក៏​ដោយ ។ លោក​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ថា ការ​ធ្វើបុណ្យ​កឋិនទាន​ដង្ហែ​ចូល​ចេតិយ​ដែល​យើង​ផ្ដើមកសាង​វត្ត​នេះ បាន​បច្ច័យ​សម្រាប់​កសាង​ចំនួន​១០៧​លាន​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ