ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! ហ៊ី​កា សម្រេច​បើក​សាខា​ថ្មី​ដើម្បី​​អតិថិជន ក្នុង​តំបន់​ច្បារ​អំពៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ហ៊ី​កា បាន​សម្ពោធ​ដំណើរការ​សាខា​បឹង​​ស្នោ ដែល​ជា​សាខា​ទី​៥ របស់​ខ្លួន នៅ​ក្រោម​វត្តមាន​ភ្ញៀវ​កិត្ត​យស​ជាតិ…

រាជធានី​ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ហ៊ី​កា បាន​សម្ពោធ​ដំណើរការ​សាខា​បឹង​​ស្នោ ដែល​ជា​សាខា​ទី​៥ របស់​ខ្លួន នៅ​ក្រោម​វត្តមាន​ភ្ញៀវ​កិត្ត​យស​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​នាក់ ព្រម​ជាមួយនឹង​ការ​បញ្ចុះតម្លៃ ៥០% លើ​ភេស្ជជៈ​គ្រប់មុខ និង​ការ​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ភេសជ្ជៈ និង​ដប​ទឹក​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​រង្វាន់​ទៀត​ផង​។

សាខា​ថ្មីស្រឡាង​របស់ ហ៊ី​កា ដែល​ស្ថិត​នៅ​ក្នុង The Park Community Mall ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ច្បារ​អំពៅ និង​តំបន់​ជា​ច្រើន​​ទៀត ​ដែល​ស្ថិត​នៅ​ជិត​ទីនោះ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ហ៊ី​កា សាខា​បឹង​ស្នោ ថែម​ទាំង​​មាន​ប្រភេទ​ភេសជ្ជៈ​ប្លែក​ថ្មី​ៗ​ជា​ច្រើន ព្រម​ជាមួយនឹង​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ចំងាយ ១​គីឡូ​មែ​ត្រ ដោយ​មិន​គិតថ្លៃ​សេវា​ឡើយ​រាល់​ការ​កម្ម​ង់​ចាប់ពី ១០​ដុល្លារ​ឡើង​ទៅ​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា ក្នុង​ពេល​នេះ ហ៊ី​កា មាន​សាខា​ចំនួន​៥ ពាសពេញ​ទីក្រុង​ភ្នំពេញ​រួម​មាន​៖ សាខា​​ទួល​គោក សាខា​បឹង​កេងកង សាខា​ម៉ៅ​សេ​ទុង សាខា The Bridge និង​សាខា​បឹង​ស្នោ​។

តោះ​ហៅ​មិត្ត​ភ័​ក្ត ​និង​សំណព្វចិត្ត​មក​កាន់ ហ៊ី​កា សាខា​បឹង​ស្នោ​!
ទីតាំង ​៖ The Park Community Mall
ម៉ោង​ដំណើរការ ​៖ ៧:៣០​ព្រឹក ដល់ ៩:០០​យប់
លេខ​ទំនាក់ទំនង​ដឹក​ជ​ញ្ជូ​ន ​៖ 077 953 000 ឬ 093 888 068 ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ