ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់​ចូល​ខារ៉ាអូខេ ស្រាប់តែ​រថយន្ត​មួយទៀត​មក​បុក​រះ​ផ្ទុប​ចូល​ហាង​ធ្វើ​ក្រចក​យ៉ាងដំណំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត ford សេរី​ទំនើប​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង​ដែល​ចត​ទុក​ស្ងៀម ម្ចាស់​រវល់​ចូល​ច្រៀង​ខារ៉ាអូខេ បណ្តាល​ឲ្យ​រថយន្ត​១​គ្រឿងក្នុង​ចំណោម​២​គ្រឿង​បាន​ជ្រុល​បុក​ចូល​ផ្ទះ​ធ្វើ​ក្រចក​មួយ​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត ford សេរី​ទំនើប​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង​ដែល​ចត​ទុក​ស្ងៀម ម្ចាស់​រវល់​ចូល​ច្រៀង​ខារ៉ាអូខេ បណ្តាល​ឲ្យ​រថយន្ត​១​គ្រឿងក្នុង​ចំណោម​២​គ្រឿង​បាន​ជ្រុល​បុក​ចូល​ផ្ទះ​ធ្វើ​ក្រចក​មួយ​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ទុល​មុខ និង​ខារ៉ាអូខេ កូ​ឡូ​សូ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ។

រថយន្ត​រង​គ្រោះ​ទី​១ ម៉ាក LANG ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2G -6703 រថយន្ត​រង​គ្រោះ ទី​២ – ម៉ាក​លុ​ច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AO -4246 ។
ចំនែក​រថយន្ត​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ថា ម៉ាក់ ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-1018 នៅ​ពេល​បង្ក​គ្រោះថ្នាក់​បាន​បើក​រត់​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​២​គ្រឿង​ដោយ​មួយ​គ្រឿង​ម៉ាក LANG ROVER ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ម៉ាក
លុ​ច​ស៊ី​ស RX300 ពណ៌​ស បាន​បើក​ទៅ​ចត​នៅ​លើ​ផ្លូវ​ហើយ​ម្ចាស់​បាន​ចូល​ទៅ​ក្នុង​ខារ៉ាអូខេ​បាត់ លុះ​មក​ដល់​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក ford សេរី​ទំនើប​មួយ​គ្រឿង ពណ៌​ស ដែល​គេ​ស្គាល់​ថា ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-1018 បើក​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៦០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ព្រមទាំង​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹង​ទើបបាន​រេ​ចង្កូត​ទៅ​បុក​រះ និង​រថយន្ត​២​គ្រឿង​ដែល​ចត​ទុក​ស្ងៀម​នៅ​លើ​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​លុ​ច​ស៊ី​ស​មួយ​គ្រឿង​បុក​ចូល​ផ្ទះ​ធ្វើ​ក្រចក​មួយ​កន្លែង​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ចំនែក​រថយន្ត​ford នៅ​ពេល​បង្ករ​គ្រោះថ្នាក់​រួច​ហើយ​បាន​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្តង តែ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ស្គាល់​ស្លាក​លេខ ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ពី​ដំណើររឿង រួម​ហើយ​ក៏​បាន​ហៅ​ម្ចាស់​រថយន្ត​រង​គ្រោះ​មក​ពន្យល់​ណែនាំ និង​បានអោយ​ព្រឹក​ឡើង​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ស្រួល​សមត្ថកិច្ច​ស្វែងរក​ម្ចាស់​រថយន្ត ចូលខ្លួន​ធ្វើការ​ដោះស្រាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ