ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​ដាស់តឿន​ឱ្យ​និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍

4 ឆ្នាំ មុន

ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​និយាយ​ពាក្យពិត​ត្រង់ ពាក្យ​មាន​ប្រយោជន៍​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ឡើយ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ ។ ព្រោះ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​ឱ្យ​ផល​ធ្ងន់ធ្ងរ​យ៉ាងនេះ…

ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​និយាយ​ពាក្យពិត​ត្រង់ ពាក្យ​មាន​ប្រយោជន៍​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ឡើយ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ ។

ព្រោះ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​ឱ្យ​ផល​ធ្ងន់ធ្ងរ​យ៉ាងនេះ ទើប​អ្នកប្រាជ្ញ​ពោល​ដាស់តឿន​ថា បុគ្គល​ណា​ធ្វេសប្រហែស ជន​នោះ​ទុកដូចជា​មនុស្ស​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​ប្រយោជន៍​បរលោក​ផង ។

បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​រក​ទទួលទាន បុគ្គល​អ្នកមាន​សេចក្តី​មិន​ប្រមាទ​រមែង​មិន​ខាតបង់​របស់​ដែល​ខ្លួន​រកបាន​ហើយ​ផង និង​ប្រាកដជា​រកបាន​ទ្រព្យ​ដែល​មិន​ទាន់​មាន​នោះ​ទៀត​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ