ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធាជើងទឹកម្នាក់ជួបគ្រោះអកុ​សល​ ខណៈ​ជិះម៉ូតូបត់ចូលបន្ទាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ជើង​ទឹក​ស័ក្តិ​៤​កន្លះម្នាក​់​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បំរុង​នឹង​បត់​ចូល​បន្ទាយ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពីក្រោយយ៉ាង​ពេញទំហឹង​ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ជើង​ទឹក​ស័ក្តិ​៤​កន្លះម្នាក​់​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បំរុង​នឹង​បត់​ចូល​បន្ទាយ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពីក្រោយយ៉ាង​ពេញទំហឹង​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ណា​ហ្សា​តូ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧​ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៦៧២៩ បើកបរ​ដោយ​ឈ្មោះ​ឈឹ​ម ស៊ី​ណាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​យោធាស័ក្តិ​៤​កន្លះ មុខងារ​ជា​នាយ​រង​ការិយាល័យ​ទទួល​ផែន​អធិការកិច្ច ស្នាក់​នៅ​ក្នុង​បន្ទាយ​ជើង​ទឹក មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ រីឯ​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ ២S-៥៦៦៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ខាងលើ មិនដឹង​ថា ពួក​គាត់​ចេញ​មក​ពី​កម្ម​ពិធី​នៅ​ទីណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​បាន​បើក​ឆ្លង​ផ្លូវបត់​ចូល​ក្នុង​បន្ទាយ​ជើង​ទឹក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ម៉ូតូ​របស់​ជន​រង​គ្រោះ​កំពុង​តែ​បើក​ឆ្លងផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ទំហឹង និង​អូស​ម៉ូតូ​កៀប​នៅ​ជាប់​ក្រោម​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត រីឯ​ម៉ូតូ​ និង​រថយន្ត​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ