ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក ង ប្រណាំង​មិន​ដែល​ចាញ់​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​ជួសជុល​បាន​ជាង​៩០%​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទូក ង ប្រណាំង​មិន​ដែល​ចាញ់​លេខ​១​ទាំង​ល្បឿន និង​សោ​ភ័​ណ្ឌ​ភាព​ឈ្មោះ «​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​» មក​ដល់​ពេល​នេះ​ជួសជុល​បាន​ប្រមាណ​ជាង​៩០%​ហើយ​នៅ​សល់​តែ​ការ​ធ្វើ​ចែវ​គូ​លាបថ្នាំ និង​ឆ្លាក់​អក្សរ​លើ​ទូក​អាច និង​រួចរាល់​រយៈពេល​៣-៤​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ…

ខេត្តកំពង់ឆ្នាំង ៖ ទូក ង ប្រណាំង​មិន​ដែល​ចាញ់​លេខ​១​ទាំង​ល្បឿន និង​សោ​ភ័​ណ្ឌ​ភាព​ឈ្មោះ «​ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​» មក​ដល់​ពេល​នេះ​ជួសជុល​បាន​ប្រមាណ​ជាង​៩០%​ហើយ​នៅ​សល់​តែ​ការ​ធ្វើ​ចែវ​គូ​លាបថ្នាំ និង​ឆ្លាក់​អក្សរ​លើ​ទូក​អាច និង​រួចរាល់​រយៈពេល​៣-៤​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ។ ទូក​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក សេង ប៊ុ​ន​ហេង ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ទូក ង ព្រះ​ទីនាំង​អន្ដាយ​សារាយអណ្តែត​ចង្ហាន់​ហុយ និង​ជា​អ្នក​រាំ​លើ​ក្បាលទូក​ឲ្យ​ដឹង​ថា ៖ ទូកង ព្រះ​ទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​មាន​បណ្ដោយ​ប្រវែង 29,30​ម៉ែត្រ មាន​ចំណុះ​ជើងចែវ 48 ជើងចែវ​បូក​ទាំង​អ្នក​រាំ​ក្បាលទូក​ម្នាក់ សរុប​ផ្ទុក​កីឡាករ​លើ​ទូក 49​នាក់ ។ ក្នុង​ការ​ជួសជុល​ជាង​កន្លះ​ខែ​នេះ​បាន​ចំណាយ​ថវិកា​ជាង​៣​លាន​រៀល​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

បើ​គិត​មក​ដល់​ពេល​នេះ ក្នុង​ការ​ជួសជុល​បាន​រួចរាល់​ជាង 90% ហើយ​អាច​នឹង​រួចរាល់​ត្រឹម​៣-៤​ថ្ងៃ​ទៀត ព្រោះ​នៅ​សល់​តែ​ការ​លាបថ្នាំ គួរ​អក្សរ និង​ធ្វើ​ចែវ​តែ​ប៉ុណ្ណោះ ។ ទូក​នេះ​តាម​គ្រោងទុក​នឹង​ចុះ​ទឹក ដើម្បី​ធ្វើការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​ខាង​មុខ​នេះ ។

ប្រធាន​គណៈកម្មការ​ទូកង ព្រះ​ទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ បាន​បញ្ជាក់​ថា ៖ ទូកង​មួយ​នេះ​មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​ឬ ធ្លាក់​ដល់​លេ​២​ម្តងណា​ទេ​ឆ្នាំ​ណា​ក៏​ទទួល​បាន​លេខ​១ និង​ទទួល​ពា​ន្វ​រង្វាន់​ពី​ព្រះករុណា​ដែរ​ជាង​នេះ​ទៅ​ទៀត​ទូក ង មួយ​នេះ​ទទួល​បាន​ជ័យ​លា​ភី​លើ​សោ​ភ័​ណ្ឌ​ភាព​រាល់​ឆ្នាំ​ដែរ ។

ប៉ុន្តែ​បញ្ហា​ដែល​កំពុង​តែ​លំបាក​សព្វ​ថ្ងៃនេះ គឺ​កង្វះ​ថវិកា​សម្រាប់​ក្រុម​កីឡាករ​ក្នុង​ការ​ហ្វឹកហាត់ និង​ពេល​ចេញ​ទៅ​ប្រកួត ក្នុង​នាមរូប​លោក​ជា​ប្រធាន​គណៈកម្មការ​ទូក សូម​អំពាវនាវ​ដល់​សប្បុ​ជន​នៅ​ក្នុងស្រុក​ក៏​ដូច​ជា នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ក្នុង​ឆ្នាំ​មុន​ៗ​កន្លង​មក សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ ទូកង ព្រះ​ទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ នេះ​ដោយ​សេចក្តី​អនុគ្រោះ និង​សួ​ម​ទទួល​បាន​ផល្លានិសង្ស​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ