ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង អេ​លី​ណា សន្យា​បង្ហាញ​វប្បធម៌ និង​ភាព​ទន់ភ្លន់​របស់​ស្ត្រី​ខ្មែរ​ទៅ​កាន់​ពិភពលោក

4 ឆ្នាំ មុន

កញ្ញា សំណាង អេ​លី​ណា គឺជា​ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៩ ដែល​មាន​រូបរាង​ស្រ​ឡូ​ន ស្រស់​សោភា និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​តំណាង​ប្រទេស​ម្ពុ​ជា​ចូលរួម​ក្នុង​កម្មវិធី Miss Universe…

កញ្ញា សំណាង អេ​លី​ណា គឺជា​ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៩ ដែល​មាន​រូបរាង​ស្រ​ឡូ​ន ស្រស់​សោភា និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​តំណាង​ប្រទេស​ម្ពុ​ជា​ចូលរួម​ក្នុង​កម្មវិធី Miss Universe ដែល​ជា​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​តែ​មួយ​គត់ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ បវរកញ្ញា​កម្ពុជា សំណាង អេ​លី​ណា បាន​សន្យា​ថា​នឹង​បង្ហាញ​ពី​វប្បធម៌​អរិយធម៌ និង​ភាព​ទន់ភ្លន់​របស់​ស្ត្រី​ខ្មែរ​ឲ្យ​ពិភព​បាន​ស្គាល់​កាន់តែ​ច្បាស់​នៅ​ក្នុង​ការ​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​នេះ ។

សំណាង អេ​លី​ណា បាន​អះអាង​ថា នាង​ខ្ញុំ​ស្រលាញ់ និង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​កម្ពុជា​មាន ។ នាង​បញ្ជាក់​ថា​ក្នុង​នាម​នាង​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដែល​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​កញ្ញាឯក​ចក្រវាល​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ នាង​ខ្ញុំ​នឹង​ចាប់​យក​ឱកាស​ដ៏​ធំ​មួយ​នេះ​ដើម្បី​បង្ហាញ​កម្ពុជា​ទៅ​កាន់​ពិភពលោក​ពី​វប្បធម៌​អរិយធម៌​ក៏​ដូច​ជា​ស្នាមញញឹម ភាព​ទន់ភ្លន់​ជា​ស្ត្រី​ខ្មែរ និង​ភាពរឹងមាំ​ជា​កូន​ខ្មែរ ។ បវ​កញ្ញា​រូប​នេះ​បន្ថែម​ថា ពួក​យើង​ជា​កូន​ខ្មែរ យើង​មាន​តួនាទី​ថែរក្សា​វប្ប​ធ​ម៍ និង​កេរដំណែល​ដែល​ដូនតា​យើង​បន្សល់​ទុក​អោយ​កូនចៅ​ជំនាន់​ក្រោយ ។

ជា​ការ​កត់សម្គាល់ គេ​សង្កេត​ឃើញ រាល់​ការ​បង្ហាញ​វត្តមាន​ក្នុង​របស់​បវរកញ្ញា​កម្ពុជា​សំណាង អេ​លី​ណា តាម​រយៈ​កម្មវិធី​ផ្សេង​ៗ នាង​តែងតែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​មហាជន ព្រោះតែ​រូប​សម្រស់​ដ៏​លេចធ្លោ រួម​នឹង​សមត្ថភាព​ចំណេះដឹង​របស់​នាង​ផង​ដែរ ។ យ៉ាងណាមិញ​បវរកញ្ញា​កម្ពុជា សំណាង អេ​លី​ណា ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន នៅ​ពេល​រូបភាព​របស់​នាង​ក្នុង​សម្លៀក​បំពាក់​បែប​ប្រពៃណី​កូនក្រមុំ​ខ្មែរ​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​ពី​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង ។

ខណៈ​ថ្ងៃ​ប្រកួត​សម្រស់​លំដាប់ថ្នាក់​ពិភពលោក Miss Universe 2019 កាន់តែ​ខិតចូល​មក​ដល់​នា​ចុងឆ្នាំ ២០១៩​នេះ កញ្ញា សំណាង អេ​លី​ណា បាន​ខិតខំ​ហាត់ពត់​លត់​ដុំ​សមត្ថភាព​របស់​ខ្លួន​ជា​ខ្លាំង ទាំង​ការ​ថែទាំ​រូបរាង​កាយ និង​សិក្សា​ពី​ចំណេះដឹង​ទូទៅ ។

ក្រៅពី​ហ្វឹកហាត់​សមត្ថភាព និង​ថែ​សម្រស់ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe 2019 ហើយ​នោះ នាង​ក៏​មមាញឹក​ក្នុង​កិច្ច​ការងារ​សង្គម​ផង​ដែរ ដូច​ជា​ការ​ចូលរួម​រើស​សំរាម ផ្តល់​អំណោយ​ផ្សេង​ៗ​ដល់​លោកតា​លោកយាយ​ចាស់ជរា និង​សម្ភារ​សិក្សា​ដល់​ប្អូន​សិស្សានុសិស្ស​ក្នុង​តំបន់​ខ្វះខាត​ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង