ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ដំណើរ​ការ​វិញដដែល ខណៈ​ទើប​បង្ក្រាប​​​​ជាង​២​ខែ​ប៉ុណ្ណោះ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល​់ និង​ហ្គេ​ម​បាញ់​ត្រីចំនួន​២​កន្លែង​ កំពុងជ្រក​ក្រោម​ណេ​ត​ព័ត៌មាន​យីហោ ​«CH net»​ ស្ថិតនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​បើក​ដំណើរការ​ឡើ​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ទើបតែ​បង្ក្រាប​បាន​​​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ​។…

រាជធានី​ភ្នំពេញ​ ៖​ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល​់ និង​ហ្គេ​ម​បាញ់​ត្រីចំនួន​២​កន្លែង​ កំពុងជ្រក​ក្រោម​
ណេ​ត​ព័ត៌មាន​យីហោ ​«CH net»​ ស្ថិតនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​បើក​ដំណើរការ​ឡើ​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ទើបតែ​បង្ក្រាប​បាន​​​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ​។ ​ក្នុង​ការ​បើក​ដំណើរការវិញ​​នោះ គឺដឹងថា ម្ចាស់​​មាន​ឥ​ទ្ធិ​ពល គ្រាន់តែ​ហែក​ស្លាក​យីហោ​ចេញ​ ដើម្បី​បំ​ភាន់​​ភ្នែក​មហាជន​​ ។

ទីតាំង​ល្បែងស៊ីសង​ទាំងនោះ ត្រូវ​បាន​គេ​ដឹង​ថា ១​-ស្ថិត​នៅ​ចូល​វត្ត​តាំង​កសាង ក្នុងភូមិ​បាលដំរី​២ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ទី​២-ស្ថិត​នៅផ្ទះ​លេខ​៣​អា ផ្លូវ​លេខ​២០០៦ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍៍​សែន​ជ័យ (​អតីត​បន្ទប់​ពី​គ្រោះ​ និង​ព្យាបាល​ជំ​ដឺ​បេះដូង ខាងលិចសួន​កុមារ​)​ ។ ទីតាំង​ទាំង​ពីរ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា ជាទី​តាំង​ល្បែងស៊ីសង​តាម​អន​ឡាញ រួម​មាន​ភ្នាល់​បាល់ និង​ហ្គេ​ម​បាញ់​ត្រី ​ដែល​មាន​យីហោ CH net» ​ដែល​ជ្រក​ក្រោម ច្បាប់​ណេ​ត​ព័ត៌មាន ហៅ​កែ ឈ្មោះ ហ៊ុន គឹ​ម​ជាតិ ដែល​គេ​ស្គាល់​ថា ជា​ក្មួយ​ថ្នាក់​ដឹកនាំ និង​មេការ​ឈ្មោះ ព្រំ ណា​រាជ្យ ។

កន្លង​មក ​ទីតាំង​២​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ ដោយ​លោកប៉ា​ង លី​ដា ​អភិបាលរង បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​ទីតាំង​ទី​១​ ចុះ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ​ថុនា ដោយ​ដកហូត​បាន​
ហ្គេ​ម​បាញ់​ត្រី​ចំនួន​សេរី​ទំនើប​ចំនួន៧​គ្រឿង​,​ កំ​ព្យូ​ទ័​រចំនួន​២៧​គ្រឿង , និង​កៅអីចំនួន​២៩​គ្រឿង ។​ដោយឡែក ទី​២​ក៏​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដែរ កាលពី​កំឡុង​ដើមខែ​ឧសភា ​តែ​ពេល​នេះ​ បាន​កំ​ណើ​រការ​ស្របគ្នាឡើង​វិញ​។

​គួរ​បញ្ជាក់​ នៅ​ក្នុង​មូលដ្ឋានខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីតាំង​ល្បែងស៊ីសង តាម​អន​ឡាញ​គ្រប់​ប្រភេទ ជា​ច្រើន​កន្លែង កំពុង​តែ​ដំណើរការ​ដោយ​រលូន ដូច​ជាទី​តាំង​ខាងលើ ​និងកន្លែង​ខ្លះ បន្ទាប់​ពី​ដំណើរការ​មិន​បាន​ប៉ុន្មាន​ផង ​បាន​ហែក​ឡូ​ហ្គោ​ស្លាក​យី​ចេញ​ដូច​ជា​នៅ​ផ្លូវ​ចូល​រោងចក្រ​ឃ្យូ​អឹ​ម​អាយ​(QMI)​ចូល​ពី​ផ្លូវជាតិ​លេខ​៤ ប្រមាណ​២០០​ម៉ែត្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ជាដើម ​។

ដោយសារ​តែ​មេ​ល្បែងស៊ីសង គ្រប់​ប្រភេទ​ភាគច្រើន​ត្រូវ​បាន​គេ​អះអាង​ថា ជា​ក្មួយ ជា​កូន ជា​សាច់ញាតិ ថ្នាក់ដឹកនាំមួយចំនួន បាន​ធ្វើ​​ឱ្យ​រាជធានី​ភ្នំពេញ​ក្រម​ដណ្តប់​ដោយ​ល្បែងស៊ីសង​អី​ណា​ទៅ​ភូមិ សង្កាត់​មាន
​សុ​វត្ថិ​ភាព ។

អត្ថបទសរសេរ ដោយ