សិស្ស​​​និទ្ទេសA​២៥​នាក់ ទទួល​ម៉ូតូ​ពី​លោក​ជំទាវឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ​ គឹ​ម​យ៉ា​ន ​


ខេត្តបន្ទាយមានជ័យ ​៖ ដើម្បី​ជា​ការ​លើកទឹកចិត្ត និងការ​ទន្ទឹងរង់ចាំ ក៏​ដូច​ការ​សន្យា សិស្ស​និទ្ទេស​A
ទាំង​២៥​នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ ទទួល​បាន​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ រួម​​​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​សេរី​ទំនើប (Iphone)​ម្នាក់​១​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត បន្ទាយមានជ័យ និង​លោក​ជំទាវ ត្រូវ​បាន​ប្រគល់​ជូន កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​តុលា ​នៅក្នុង​សាលា​ខេត្ត បន្ទាយមានជ័យ​។

កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ​ជូន​សិស្ស​ជាប់​និទ្ទេស​A​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ​គឹ​ម​យ៉ា​ន ប្រធាន​ក​ត្តិ​យស​សមា​គន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ មានការ​អញ្ជើញ​ចូលរួមលោកស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​ជំទាវលោកអ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ រួម​នឹង​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ សមា​ជិក​ព្រឹទ្ធសភា និង​រដ្ឋសភា មន្ត្រីរាជការ​ទូ​ទាំង​ខេត្ត សិស្ស​និទ្ទេស​A សិស្សានុសិស្ស​បាន​ចូលរួម​ចំនួន​ជាង​១០០០​នាក់​។

ថ្លែង​នា​ពេល​នោះ លោក អ៊ុំ រាត្រី បាន​មាន​ប្រសាសន៍​ថា ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដោយ​យើង​ទទួល​បាន​ធនធាន​អ្នកចេះ​ដឹក​ច្រើន ជាក់ស្តែង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​២០១៨-២០១៩​នេះ យើង​ទទួល​បាន​សិស្ស​ជាប់​និទ្ទេស​A​រហូត​ទៅ​ដល់​២៥​នាក់ កើនឡើង​ជាង​២០១៨​។

លោកអភិបាលខេត្ត ក៏​បាន​ជម្រុញ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ជំនាន់​ក្រោយ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ​ទាំងអស់​គ្នា ពិសេស​សិស្សា​នុ​សិស្ស ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ