ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​ទី២​ រវាង​ក្រុម​បិសាច​ក្រហម Manchester United និង Chivas

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​រង់ចាំ​បាន​ត្រលប់​មក​វិញ​ជាមួយនឹង​កម្មវិធី​ពិសេស​ សម្រាប់​ចូលរួម​អបអរ​ការ​សហការ​នៃ​ភាព​ជា​ដៃគូរ​រវាង Chivas មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ស្កុ​តឡែ​ន និង​ក្រុមបាល់ទាត់​បិសាច​ក្រហម នា​រដូវ​កាល​ទី ២​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​រង់ចាំ​បាន​ត្រលប់​មក​វិញ​ជាមួយនឹង​កម្មវិធី​ពិសេស​ សម្រាប់​ចូលរួម​អបអរ​ការ​សហការ​នៃ​ភាព​ជា​ដៃគូរ​រវាង Chivas មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ស្កុ​តឡែ​ន និង​ក្រុមបាល់ទាត់​បិសាច​ក្រហម នា​រដូវ​កាល​ទី ២​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា Manchester United បាន​សហការ​ជាមួយ Chivas តាំងពី​ឆ្នាំ ២០១៨ ជាមួយនឹង​កម្មវិធី​ជា​ច្រើន ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​ជា​អ្នកគាំទ្រ​ផ្ទាល់​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ភាព​រីករាយ​ជា​ច្រើន មិន​ថា​នៅ​តាម​បណ្តា​កម្មវិធី​របស់ Chivas នៅ​ក្នុង Pub និង​ក្លឹ​ប​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​បទ​ពិសោធន៍​ទៅ​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​ទីក្រុង Manchester និង​ប្រទេស​សិង្ហ​បុរី ។

សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ឈ្នះ​នូវ​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​ដែល​គាំទ្រ​ស្រា Chivas នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត និង Pub ដូច​ជា Urban ផ្លូវ 310 នៅ​ថ្ងៃ​ទី 20 ខែតុលា ឆ្នាំ 2019 នេះ​តទៅ​ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​សម្រាប់​ស្រា Chivas 12 ឆ្នាំ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត ។ សម្រាប់​ព័ត៌មាន​ស្តី​ពី កម្មវិធី​បន្ទាប់ សូម​ចូល​ទៅ​កាន់​គេហទំព័រ Facebook និង Instagram Chivas Cambodia ៕

អត្ថបទសរសេរ ដោយ