ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​លោក​ប៉ូលិស​ម្នាក់​​អត់​អាច​លើក​លែង​​…​វាយ​​នាង​ទាល់​រលូត​កូន​៤​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្ត​កណ្ដាល ​៖ ​នារី​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល សុំ​​ជួយ​រក​យុត្តិធម៌​ដល់​រូប​នាង​ផង លើករណី​ប្តី​មិន​ទាន់​រៀប​ការ​ ដែលជា​មន្ត្រី​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ពី​បទ​មនុស្សឃាត​ដោយ​ចេតនា…

​ខេត្ត​កណ្ដាល ​៖ ​នារី​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល សុំ​​ជួយ​រក​យុត្តិធម៌​ដល់​រូប​នាង​ផង លើករណី​ប្តី​មិន​ទាន់​រៀប​ការ​ ដែលជា​មន្ត្រី​ប៉ូលិស​ផ្នែក​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស (វាយនាងរហូតរលូតកូនចេញពីផ្ទៃ​)។ នេះ​បេ​ី​យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ដែល​ភ្នាក់​ងារ​កោះសន្តិភាព​ ទេ​ី​បទ​ទួល​បាន​នៅ​ថ្ងៃ​ទី​១៩ ​តុលា ​នេះ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ​ អាយុ​២៦​ឆ្នាំ ​មាន​ទីល​នៅ​បច្ចុប្បន្ន​ភូមិ​សុ​កុំ​ផ្ញើ​ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​ប​ម្រេ​ី​ការងារ​នៅ​ស្នងការ​នគរ​បាល​ខេត្តកណ្តាល ផ្នែក​បុគ្គលិក មាន​ទីលំនៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ពី​បទ ប៉ុន​ប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។

តាម​នារី​រង​គ្រោះរៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៤ ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង៣០​នាទី​យប់ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូលផ្ទះ​តែ​មួយ (ដោយ​មិន​ទាន់​បាន​រៀប​ការ) បាន​ប៉ុនប៉ង​ធ្វើឃាត និង​ហិង្សា​​មាន​ស្ថាន​ទម្ងន់​មក​លេ​ី​នារី​រង​គ្រោះ​ បណ្តាល​ឱ្យ​រលូត​កូន​នៅ​ក្នុង​​ផ្ទៃ​របស់​នាង​ខ្ញុំ​ ដែល​កំពុង​ពរពោះ៤​ខែ​។ នារី​រង​គ្រោះ ស្នេ​ី​សុំ​លោក​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ទោះបី​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា នេះ ភ្នាក់ងារ​កោះសន្តិភាព ​នៅ​ពុំ​ទាន់​សុំ​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាលបាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ​។

អត្ថបទសរសេរ ដោយ